គណបក្ស សង្គ្រោះជាតិ គឺបានតំកល់ផលប្រយោជន៏ជាតិ
និងពលរដ្ឋជាធំ ហើយប្រឆាំងដាច់ខាតរាល់អំពើទាំងឡាយណាដែលធ្វើឲ្យខូចប្រយោជន៏របស់ជាតិ
និងពលរដ្ឋ មិនដូចជាគណបក្សកាន់អំណាចសព្វថ្ងៃដែលគិតតែពីផលប្រយោជន៏ខ្លួន
និងបក្សពួកខ្លួនជាធំនោះទេ ។
រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ
និងធ្វើការដឹកនាំប្រទេសឲ្យមានការរីក
ចំរើនលើគ្រប់វិស័យដូចជាបណ្តាប្រទេសនានានៅក្នុងតំបន់ ហើយប្រកាន់ភ្ជាប់នូវការគោរព
សិទ្ធិសេរីភាពពលរដ្ឋ ព្រមទាំងលទ្ធិប្រជាធិបតេយ្យ ។
ក្នុងនោះផងដែរគោលនយោបាយអទិភាពចំនួន៧ចំណុចរបស់គណបក្ស
សង្គ្រោះជាតិ ដែល
និងត្រូវធ្វើការដោះស្រាយជាបន្ទាន់បន្ទាប់ពីគណបក្សទទួលបានជ័យជំនះលើការបោះឆ្នោត
ហើយនោះមានដូចជា ផ្តល់ប្រាក់ឧបត្ថមជូនចាស់ៗដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ឲ្យ
ពួកគាត់ទទួលបានក្នុងម្នាក់ចំនួន៤ម៉ឺនរៀលជារៀងរាល់ខែ
ផ្តល់ប្រាក់ខែជូនកម្មករ-កម្មការីនី
ឲ្យពួកគាត់ទទួលបានក្នុងម្នាក់ចំនូន៦០ម៉ឺនរៀលដែលជាប្រាក់ខែគោល ផ្តល់ប្រាក់ខែដល់មន្រ្តីរាជការឲ្យពួកគាត់ទទួលបានក្នុងម្នាក់យ៉ាងតិចចំនួន១លានរៀលក្នុង១ខែ
ធ្វើការរកទីផ្សារជូនប្រជាកសិករ
ក្នុងនោះស្រូវត្រូវបានធានាតម្លៃទាបបំផុតចំនួន១ពាន់រៀលក្នុង១គីឡូ ផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋក្រីក្រដោយមិនយកប្រាក់នៅទូទាំងប្រទេសគ្រប់មន្ទីរពេទ្យរបស់រដ្ឋ
ពង្រឹងវិស័យអប់រំ ក្នុងនោះទាំងកូនអ្នកមាន និងកូនអ្នកក្រ គឺមានសិទ្ធិដូចគ្នា ស្មើរគ្នា
ក្នុងការទទួលបានការអប់រំ ក៏ដូចជាទទួលបានឱកាសការងារធ្វើដូចៗគ្នាផងដែរចំពោះប្រជាពលរដ្ឋទូទៅ
ព្រមទាំងធ្វើការបញ្ចុះតម្លៃប្រេង សាំង ជីកសិកម្ម អគ្គីសនី
និងបញ្ចុះអត្រាការប្រាក់ជាដើម ។
ជាមួយគ្នានោះ ជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏បាននិងបន្ត ក្នុងការចុះជួបពលរដ្ឋនៅតាមតំបន់នានាទូទាំងប្រទេស
ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោ បាយរបស់គណបក្ស សង្គ្រោះជាតិ
ដល់ពលរដ្ឋឲ្យពួកគាត់បានដឹង ក៏ដូចជាធ្វើការបង្ហាញ ស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ
ដល់ពួកគាត់ឲ្យបានស្គាល់ផងដែរ ព្រោះសម្រាប់ការបោះ ឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣នេះ
គណបក្ស សង្ក្រោះជាតិ គឺជាគូរប្រជែងដ៏ស្រួចស្រាវជា
មួយនិងគណបក្សប្រជាជនដែលកំពុងតែកាន់អំណាចសព្វថ្ងៃនេះ ។
ក្នុងនោះនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តសៀមរាប ដែលដឹកនាំដោយលោកស្រី កែ
សុវណ្ណរតន៏ អមដំណើរដោយសមាជិកក្រុមការងារខេត្ត ហើយនិងស្រុកមួយចំនួនទៀត
បានធ្វើតំណើរចុះជួបជាមួយប្រជាពលរដ្ឋ ពេលព្រឹកកម្មវិធីប្រារព្វធ្វើឡើងនៅភូមិពង្រ
ឃុំពង្រក្រោម ស្រុកជីក្រែង និងនៅពេលរសៀល កម្មវិធីនៅភូមិថ្នល់លោក ឃុំស្ពានថ្នោត
ស្រុកជីក្រែង ។
ចំណែកឯនៅខេត្តបន្ទាយមានជ័យវិញក្រោមការដឹកនាំដោយលោក ឡុង រី
ប្រធានចលនាប្រ ជាធិបតេយ្យសង្គ្រោះជាតិខេត្ត រួមតំណើរដោយថ្នាក់ដឹកនាំខេត្ត
ហើយនិងស្រុក បានចុះជួបសួរសុខទុក្ខ សំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយ
និងបង្ហាញស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានដឹង
និងស្គាល់ កម្មវិធីពេលព្រឹកបានប្រារព្វធ្វើនៅភូមិតាវែង ឃុំពន្លៃ ស្រុកភ្នំស្រុក
។
សូមជំរាបជួនផងដែរថា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥នេះ
ប្រជាពលរដ្ឋខ្មែរដែលជា
អ្នកប្រជាធិបតេយ្យមានជំនឿ និងសង្ឃឹមយ៉ាងមុតមាំថា គណបក្ស
សង្គ្រោះជាតិ និងទទួលបានជ័យជំនះលើការបោះឆ្នោតជាក់ជាមិនខាន ព្រោះបើយោងតាមកម្លាំងរបស់ប្រជាពលរដ្ឋ
ដែលបានមកចូលរួម និងគាំទ្រគណបក្ស សង្គ្រោះជាតិ គឺមានចំនួនយ៉ាងច្រើនលើសលុបដែលមិនធ្លាប់មានទេតាំងពីមុនមក
៕
No comments:
Post a Comment
yes