សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 21, 2013

គោលនយោបាយអទិភាពចំនួន៧ចំណុចរបស់គណបក្សសង្គ្រោះជាតិកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ ឆ្នោតយ៉ាងខ្លាំង

គណបក្ស សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោកប្រធាន កឹម សុខា​ ជាអនុប្រធាន ដែលបានដាក់ចេញគោលនយោបាយយ៉ាងច្រើនចំណុចដែលសុតតែ ផ្តល់ផលប្រយោជន៏ដល់រាស្រ្ត និងជាតិ ហើយក្នុងនោះគោលនយោបាយចំនួន៧ចំណុចជា​អទិភាពកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។

គណបក្ស​ សង្គ្រោះជាតិ គឺបានតំកល់ផលប្រយោជន៏ជាតិ និងពលរដ្ឋជាធំ ហើយប្រឆាំង​ដាច់​ខាត​រាល់អំពើទាំងឡាយណាដែលធ្វើឲ្យខូចប្រយោជន៏របស់ជាតិ និងពលរដ្ឋ មិនដូ​ចជា​គណ​ប​​ក្សកាន់អំណាចសព្វថ្ងៃដែលគិតតែពីផលប្រយោជន៏ខ្លួន និងបក្សពួកខ្លួនជាធំនោះទេ ។
រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ និងធ្វើការដឹកនាំប្រទេសឲ្យមានការរីក ចំរើនលើគ្រប់វិស័យដូចជាបណ្តាប្រទេសនានានៅក្នុងតំបន់ ហើយប្រកាន់ភ្ជាប់នូវការគោរព សិទ្ធិសេរីភាពពលរដ្ឋ ព្រមទាំងលទ្ធិប្រជាធិបតេយ្យ ។


ក្នុងនោះផងដែរគោលនយោបាយអទិភាពចំនួន៧ចំណុចរបស់គណបក្ស សង្គ្រោះជាតិ ដែល និងត្រូវធ្វើការដោះស្រាយជាបន្ទាន់បន្ទាប់ពីគណបក្សទទួលបានជ័យជំនះលើការបោះឆ្នោត ហើយនោះមានដូចជា ផ្តល់ប្រាក់ឧបត្ថមជូនចាស់ៗដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ឲ្យ ពួកគាត់ទទួលបានក្នុងម្នាក់ចំនួន៤ម៉ឺនរៀលជារៀងរាល់ខែ ផ្តល់ប្រាក់ខែជូនកម្មករ-កម្មការីនី ឲ្យពួកគាត់ទទួលបានក្នុងម្នាក់ចំនូន៦០ម៉ឺនរៀលដែលជាប្រាក់ខែគោល ផ្តល់ប្រាក់ខែដល់​មន្រ្តី​រាជការឲ្យពួកគាត់ទទួលបានក្នុងម្នាក់យ៉ាងតិចចំនួន១លានរៀលក្នុង១ខែ ធ្វើការរកទី​ផ្សារជូន​ប្រជាកសិករ ក្នុងនោះស្រូវត្រូវបានធានាតម្លៃទាបបំផុតចំនួន១ពាន់​រៀលក្នុង១គីឡូ ផ្តល់ការ​ព្យា​បាលជូនប្រជាពលរដ្ឋក្រីក្រដោយមិនយកប្រាក់នៅទូទាំងប្រទេសគ្រប់មន្ទីរ​ពេទ្យរបស់រដ្ឋ ពង្រឹងវិស័យអប់រំ ក្នុងនោះទាំងកូនអ្នកមាន និងកូនអ្នកក្រ គឺមានសិទ្ធិដូចគ្នា ស្មើរគ្នា ក្នុងការ​ទទួលបានការអប់រំ ក៏ដូចជាទទួលបានឱកាសការងារធ្វើដូចៗគ្នាផងដែរចំពោះប្រជាពល​រដ្ឋ​ទូទៅ ព្រមទាំងធ្វើការបញ្ចុះតម្លៃប្រេង សាំង ជីកសិកម្ម អគ្គីសនី និងបញ្ចុះអត្រាការ​ប្រាក់ជា​ដើម ។
ជាមួយគ្នានោះ ជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បាននិងបន្ត ក្នុងការចុះជួបពលរដ្ឋនៅតាមតំបន់នានាទូទាំងប្រទេស ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោ បាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ពលរដ្ឋឲ្យពួកគាត់បានដឹង ក៏ដូចជាធ្វើការបង្ហាញ ស្លាក​សញ្ញាគណបក្ស សង្គ្រោះជាតិ ដល់ពួកគាត់ឲ្យបានស្គាល់ផងដែរ ព្រោះសម្រាប់ការបោះ ឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣នេះ គណបក្ស សង្ក្រោះជាតិ គឺជាគូរប្រជែងដ៏ស្រួចស្រាវជា មួយនិងគណបក្សប្រជាជនដែលកំពុងតែកាន់អំណាចសព្វថ្ងៃនេះ ។

ក្នុងនោះនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តសៀមរាប ដែលដឹកនាំដោយលោកស្រី កែ សុវណ្ណរតន៏ អមដំណើរដោយសមា​ជិក​ក្រុម​ការងារខេត្ត ហើយនិងស្រុកមួយចំនួនទៀត បានធ្វើតំណើរចុះជួបជាមួយប្រជាពលរដ្ឋ ពេល​ព្រឹក​កម្មវិធីប្រារព្វធ្វើឡើងនៅភូមិពង្រ ឃុំពង្រក្រោម ស្រុកជីក្រែង និងនៅពេលរសៀល កម្មវិ​ធីនៅភូមិថ្នល់លោក ឃុំស្ពានថ្នោត ស្រុកជីក្រែង ។

ចំណែកឯនៅខេត្តបន្ទាយមានជ័យវិញក្រោមការដឹកនាំដោយលោក ឡុង រី ប្រធានចលនាប្រ ជាធិបតេយ្យសង្គ្រោះជាតិខេត្ត រួមតំណើរដោយថ្នាក់ដឹកនាំខេត្ត ហើយនិងស្រុក បានចុះជួប​សួរ​​សុខទុក្ខ សំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយ និងបង្ហាញស្លាកសញ្ញាគណ​បក្ស សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានដឹង និងស្គាល់ កម្មវិធីពេលព្រឹក​បានប្រា​រព្វ​ធ្វើនៅភូមិតាវែង ឃុំពន្លៃ ស្រុកភ្នំស្រុក ។

សូមជំរាបជួនផងដែរថា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥នេះ ប្រជាពលរដ្ឋខ្មែរដែលជា
អ្នកប្រជាធិបតេយ្យមានជំនឿ និងសង្ឃឹមយ៉ាងមុតមាំថា គណបក្ស សង្គ្រោះជាតិ និងទទួល​បានជ័យជំនះលើការបោះឆ្នោតជាក់ជាមិនខាន ព្រោះបើយោងតាមកម្លាំងរបស់ប្រជាពលរដ្ឋ ដែលបានមកចូលរួម និងគាំទ្រគណបក្ស សង្គ្រោះជាតិ គឺមានចំនួនយ៉ាងច្រើនលើស​លុប​ដែល​មិនធ្លាប់មានទេតាំងពីមុនមក ៕

No comments:

Post a Comment

yes