ជាមួយគ្នានេះកម្មវិធីសម្លេងសង្គ្រោះជាតិ របស់គណបក្ស
សង្គ្រោះជាតិ គឺទទួលបានការផ្សាយក្នុងមួយថ្ងៃត្រឹមតែ៤ម៉ោងប៉ុណ្ណោះ
ដែលពេលព្រឹកចាប់ពីម៉ោង៧ដល់ម៉ោង៨ផ្សាយនៅវិទ្យុមហានគរ FM 93.5 ម៉ោង១ដល់ម៉ោង២រសៀលផ្សាយនៅវិទ្យុសំបុកឃ្មុំ FM 105 ម៉ោង៥ដល់ម៉ោង៦ល្ងាចផ្សាយនៅវិទ្យុមហានគរ
FM 93.5 និងពីម៉ោង៦ដល់ម៉ោង៧យប់ផ្សាយនៅវិទ្យុសំបុកឃ្មុំ FM
105 រីឯការផ្សាយនៅតាមបណ្តាខេត្តនានាមិនត្រូវបានគេអនុញ្ញាតឲ្យផ្សាយនោះឡើយ
ហើយសូម្បីតែទូរទស្សន៏ និងវិទ្យុបក្សប្រឆាំងក៏មិនត្រូវបានគេអនុញ្ញាតឲ្យតំឡើង សម្រាប់តំណើរការផ្សាយផងដែរ
។
អ្វីទាំងអស់នេះគឺបញ្ហាញឲ្យឃើញថាគណបក្សកាន់អំណាច ខ្លាចកម្លាំងរបស់គណបក្ស
សង្គ្រោះជាតិខ្លាំងណាស់ ពិសេសគឺភាពអយុត្តិធម៌នៅក្នុងសង្គមក្រោមការដឹកនាំរបស់ពួកគេទាំងប៉ុន្មានត្រូវបានគណបក្ស
សង្គ្រោះជាតិ យកមកទំលាយឲ្យពលរដ្ឋកម្ពុជាទូទៅ និងអន្តរជាតិបានដឹង
ពីការដឹកនាំដ៏កំសោយ និងធ្វើបាបរាស្រ្ត ដើម្បីប្រយោជន៏របស់ពួកគេនោះ ។
តែបើយើងក្រលែកមើលវិទ្យុជាង១០០ប៉ុស្តិ៍
ទូររទស្សន៏គ្រប់បណ្តាស្ថានីយ សុតតែស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាចទាំងអស់
តើទាំងនេះវាជាភាពអយុត្តិធម៌ទេចំ ពោះគណបក្ស សង្គ្រោះជាតិ
ដែលកម្ពុជារដ្ឋាភិបាលខ្លួនឯងបានស្រែកក្តែងៗថា ប្រកាន់យក របបលទ្ធិប្រជាធិបតេយ្យនោះ
តើប្រជាធិបតេយ្យនៅឯណា ? គឺលទ្ធិប្រជាធិបតេយ្យមានតែ នៅលើបបូមាត់របស់ពួកគេ
និងក្រដាស់តែប៉ុណ្ណោះ ធាតុពិតកម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យឡើយ ។
ប្រការទាំងអស់នេះហើយ
ទើបបានជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ
បានធ្វើតំណើរគ្រប់ទីកន្លែង និងគ្រប់តំបន់ទូទាំងប្រទេស ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត
ថ្នាក់ស្រុក ថ្នាក់ភូមិ និងឃុំជាដើម ដើម្បីជួបពលរដ្ឋ
ធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណ បក្ស សង្គ្រោះជាតិ ដល់ពួកគាត់ និងធ្វើការពន្យល់ណែនាំពួកគាត់ឲ្យយល់អំពីសារសំខាន់នៃការចូលរួមបោះឆ្នោត
បើទោះបីជាយើងគ្រប់គ្នាដឹងហើយថាការបោះឆ្នោតនៅកម្ពុជាគ្មានតម្លាភាព សុក្រឹត្ត
យុត្តិធម៌ សេរី និងត្រឹមត្រូវក៏ដោយ ក៏យើងម្នាក់ៗជាប្រជាពលរដ្ឋខ្មែរត្រូវតែក្រោកឈរឡើង
ហើយចូលរួមបោះឆ្នោតឲ្យអ្នកប្រជាធិបតេយ្យទាំងអស់គ្នា យើងមិនត្រូវធ្វើព្រងើយកន្តើយ
ធ្វើមិនដឹងមិនឮ ហើយទុកឲ្យគណបក្សកាន់អំណាចធ្វើអ្វីស្រេចតែអំពើចិត្តរបស់ពួកគេ
បានជាបន្តទៀតទេ គឺយើងជាម្ចាស់ឆ្នោតត្រូវតែបញ្ឈប់សកម្មភាពរបស់គណបក្សកាន់អំណាច
ដែលធ្វើរបៀបមិនប្រក្រតីបែបនេះឲ្យបាននៅឆ្នាំ២០១៣នេះ ។
ជាមួយគ្នានោះផងដែរ សូម្បីតែអន្តរជាតិ
ក៏បានគាំទ្រនិងធ្វើការទាមទារឲ្យរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន
សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥នេះ ត្រូវតែរៀបចំការបោះឆ្នោតឲ្យបានត្រឹមមត្រូវ
និងធានាថាគ្មានការខួចបន្លំ បំភិតបំភ័យពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សរបស់ខ្លួនទៀតឡើយ
បើមិនដូច្នេះទេរដ្ឋាភិបាលដែលកើតឡើងរបៀបលួចបន្លំដដែលជាដដែល គឺអន្តរជាតិ គេមិនទទួលស្គាល់ឡើយ
ពេលនោះហើយដែលកម្ពុជាត្រូវជួបនិងគ្រោះអាសន្ន
ដោយហេតុថាអន្តរជាតិក៏និងលែងផ្តល់ជំនួយដល់កម្ពុជាដើម្បីយកមកកសាង និងអភិវឌ្ឍន៏ប្រទេសជាតិដែរ
ដូច្នេះជៀសមិនរួចឡើយលោក ហ៊ុន សែន ត្រូវតែរៀបចំការបោះ ឆ្នោតប្រព្រឹត្តិទៅដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌ ពេលនោះហើយដែលគណបក្ស សង្គ្រោះជាតិ
ពិតជាអាចយកជ័យជំនះលើគណបក្សកាន់អំណាចជាក់ជាមិនខានឡើយ ។
គួរជំរាបជួនផងដែរថា ការចុះជួបពលរដ្ឋរបស់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ជារៀងរាល់ថ្ងៃនេះ គឺមានសារសំខាន់ខ្លាំងណាស់ ព្រោះប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្ស
សង្គ្រោះជាតិ ដែលធ្វើ របៀបនេះក៏បង្ករឲ្យថ្នាក់ដឹកនាំរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
មានភាពស្និទ្ធស្នាលជាមួយពលរដ្ឋបន្ថែមមួយកំរិតទៀត និងធ្វើឲ្យថ្នាក់ដឹកនាំពួកគាត់បានដឹងពីផលលំបាករបស់ពលរដ្ឋ
និងតម្រូវការរបស់ពលរដ្ឋដែលពួកគាត់ចង់បានគ្រប់ពេលផងដែរ ។
សរុបសេចក្តីមក
បើទោះបីជាគណបក្សកាន់អំណាចបំបិទសិទ្ធិគណបក្សប្រឆាំងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងណាក៏ដោយ
ក៏គណបក្ស សង្គ្រោះជាតិ នៅតែអាចធ្វើការផ្សាព្វផ្សាយគោលជំហ៊ររបស់គណបក្សខ្លួន
ក៏ដូចជាគោលបយោបាយដល់ពលរដ្ឋបានគ្រប់ពេលផងដែរ ហេតុដូចនេះហើយទើបធ្វើឲ្យគណបក្ស
សង្គ្រោះជាតិ ទទួលបានការគាំទ្រពីសំ នាក់ប្រជាពលរដ្ឋកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ
។
ជាមួយគ្នានេះកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣
នៅខេត្តបាត់ដំបងថ្នាក់ដឹកនាំចលនាប្រជាធិ បតេយ្យសង្គ្រោះជាតិបានធ្វើតំណើរចុះទៅជួបជាមួយប្រជាពលរដ្ឋពេលព្រឹកដឹកនាំដោយលោកស្រី
មូ សុខហួរ ជាប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត
ចូលរួមវត្តមានពីសំណាក់លោកប្រធាន កឹម សុខា និងអមតំណើរដោយថ្នាក់ដឹកនាំខេត្ត
និងស្រុកមួយចំនួនទៀត ជួបពលរដ្ឋនៅភូមិបឹងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ពេលរសៀលនៅភូមិបឹងបេង
ឃុំ បួរ ស្រុកភ្នំព្រឹក ចំណែកមួយក្រុមទៀតដឹកនាំដោយលោក សោរ ចាន់ដេត
ថ្នាក់ដឹកនាំចលនាប្រធិបតេយ្យសង្គ្រោះជាតិខេត្ត រួមតំណើរដោយក្រុមការងារខេត្ត
ស្រុក និងឃុំ បានចុះជួបពល រដ្ឋពេលព្រឹកនៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ
ចំណែកពេលរសៀលនៅភូមិកាច់ រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែដដែល ។
អ្វីទាំងអស់នេះគឺថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិធ្វើដើម្បីសង្គ្រោះប្រទេស
កម្ពុជាចេញពីការគ្រប់គ្រង និងដឹកនាំពីគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃឲ្យបាននៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ដែលគេបានដឹកនាំប្រទេស កម្ពុជាដើរទៅដល់រណ្តៅមាត់ជ្រោះមរណៈហើយនោះ
៕
No comments:
Post a Comment
yes