
ជនសង្ស័យនិង វត្ថុតាង ឈើក្រញូង ចំនួន ៣២ ដុំ
ឈើក្រញូងចំនួន៣២ដុំ ស្មើនឹង១,២៧ម៉ែត្រគូប និង មនុស្ស៥នាក់ ត្រូវបានប៉ូលិសខេត្តកំពង់ឆ្នាំងឃាត់ខ្លួន នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិ កណ្ដាល សង្កាត់ កំពង់ឆ្នាំ ខេត្ត កំពង់ឆ្នាំង កាលពីវេលាម៉ោងប្រមាណជិត ១០យប់ថ្ងៃទី ២២កុម្ភៈ ឆ្នាំ ២០១៣ ។
ប៉ូលិសបានឲ្យដឹងថា ឈើទាំងនោះ ត្រូវបានដឹកតាម រ៉ឺម៉កម៉ូតូ ក្នុងគោលដៅឆ្ពោះទៅកាន់ទីក្រុង ភ្នំពេញ តែក្រោយពីបានទទួលព័ត៌មានពីកម្លាំង សម្ងាត់ ក្រុមប៉ូលិសក៏បានព័ទ្ធឆ្មក់ចាប់តែម្ដង ។ ជនសង្ស័យត្រូវបានគេរៀបចំសំណុំលិខិត បញ្ជូនទៅតុលាការហើយ។
គួរបញ្ជាក់ថា កាលពីព្រឹកមិញ ក្នុងពិធីសម្ពោធឲ្យប្រើប្រាស វារីអគ្គិសនីគិរីរម្យទី៣ ឯខេត្ត កោះកុង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការអំពាវនាវសារជាថ្មី ប្រឆាំងការកាប់និង ចល័តឈើដោយខុសច្បាប់ ជាពិសេសប្រភេទឈើក្រញូង ដោយថែមទាំងបានធ្វើការអំពាវនាវ ឲ្យប្រទេសជិតខាង បញ្ឈប់ការទិញឈើ ប្រណិតប្រភេទនេះ ពីកម្ពុជាទៀតផង ៕
No comments:
Post a Comment
yes