សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 24, 2013

កម្មករ​រោង​ចក្រ​ឃីង​ឡែន បិទ​ផ្លូវ​ជាតិ​លេខ​២ ជា​ថ្មី​ទៀត

woker-kingland-close-road-2-oudom
កម្មកររោង​ចក្រ​ឃីង​ឡែន បិទកំណាត់ផ្លូវជាតិ​លេខ​២ 

កម្មករ​រោង​ចក្រ​ ​ឃីង​ឡែន ដែល​​មា​ន​​ទីតាំង​​ស្ថិត​​នៅ​​សង្កាត់​​ចាក់​អង្រែ​ក្រោម នៅ​​ម៉ោង​​៩​ព្រឹក​​ថ្ងៃ​អាទិត្យ​នេះ បាន​​ចាប់​​ផ្តើម​​បិទ​ផ្លូវ​ជាតិ​​លេខ​២​ដើម្បី​​បង្ខំ​​ឲ្យ​​ស្ថាប័ន​​ដោះ​​ស្រាយ​​ផ្តល់​​ប្រាក់​​អត្ថ​​ប្រយោ​ជ​ន៍​​ផ្សេងៗ​​ដល់​ពួក​​គេបន្ទាប់​​​ពី​ថៅ​​កែ​រោង​ចក្រ​​​រ​ត់​​ចោល​​រោង​ចក្រ ។

កម្មករ​បាន​​ឲ្យ​​ដឹង​​ថា​ ពួ​ក​គេ​​មិន​​ចង់​​បិទ​​ផ្លូវ​​​ទេប៉ុន្តែ​​ថា ជម្រើស​ចុង​ក្រោយគឺ​​មាន​​តែ​​ការ​​បិទ​​ផ្លូវ​​បែប​​នេះ​ឯង ។

នៅ​ក្នុង​នោះ​ដែរ​កម្មករ​​បាន​សំណូម​ព​រ​​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ឲ្យ​​ជួយ​​ដោះស្រាយ​ផ្តល់​ប្រាក់​ខែ​ដល់ពួកគេ​ផង​ដែរ ដោយ​ពួកគេ​បញ្ជាក់ថាពួក​គេ​បាន​ចំណាយ​ពេល​ប្រមាណ​ពីរ​ខែ​​មក​​ហើយ ​ដើម្បីសុំ​អន្តរា​គមន៍ពី​ស្ថាប័ន​ផ្សេង​ៗ​ឲ្យ​មាន​ដំណោះស្រាយ​ ។


នៅ​ម៉ោង​ជាង​៩ព្រឹក គេ​សង្កេត​ឃើញ​មាន​កម្លាំង​សមត្ថ​កិច្ច​ជា​ច្រើន​ នៅ​តំបន់​រោង​ចក្រ​ឃីង​ឡែន ដែល​មាន​ទី​តាំង​នៅ​ក្នុង​សង្កាត់​​ចាក់​អង្រែ​ក្រោម រាជ​ធានីភ្នំពេញនេះ ។ ចំណែក​ចរា​ចរណ៍​វិញបាន​កក​ស្ទះ​យ៉ាង​ខ្លាំង ។ ទោះជាយ៉ាងណាគេ​មិន​ទាន់​ឃើញ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​ក្រុម​បង្ក្រាប និង​កម្មករ​នៅ​ឡើយ​ទេ ។

សូមបញ្ជាក់​ថា ថៅកែរោងចក្រឃីង​ឡែន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម រាជ​ធានី​ភ្នំ​ពេញ បាន​រត់​ចោល​រោង​ចក្រ​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៣ ដោយ​មិន​បាន​ទូទាត់​ប្រាក់​ខែ​ចុង​ក្រោយ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​នោះ​ទេ ។ ចាប់​ពី​ពេល​នោះ​មក កម្មករ​បាន​នាំ​គ្នា​បិទ​រោង​ចក្រ ដោយ​មិន​ឲ្យ​មាន​ការ​ដឹក​សម្ភារៈ​ផ្សេងៗ​ចេញ​ពី​រោង​ចក្រ​នោះ​ទេ ៕ ​

No comments:

Post a Comment

yes