សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 23, 2013

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តប៉ៃលិនជួបប្រជុំក្រុមការងារដើម្បីដាក់ ទិសដៅថ្មីក្នុងការចុះជួបពលរដ្ឋនិងផ្សព្វផ្សាយគោលនយោបាយគណបក្សសង្គ្រោះជាតិ

ជាថ្មីម្តងទៀតថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំជាមួយក្រុមការងារខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ នៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិខេត្ត ក្រោមការដឹកនាំរបស់លោកស្រី វ៉ែន រ៉ា សមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្និត និងលោក សួង សោភណ្ឌ ប្រធាន​ក្រុមការ​ងារគណបក្ស សង្គ្រោះជាតិ​ខេត្តប៉ៃលិន ។

ជាមួយគ្នានេះបើយោងតាមលោក សួង សោភណ្ឌ បានប្រាប់ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ គឺបានលើកយកបញ្ហាមួយចំនួនមកជជែកដែលក្នុងនោះរួមមាន ការបូកសរុបលទ្ធិផលការងារ របស់ខេត្តដែលបានធ្វើនាពេលកន្លងមក ការពង្រឹងចលនាសម្ព័ន្ធគណបក្សទាំងថា្នក់ខេត្ត ស្រុក ឃុំ សង្កាត់ និងភូមិ ព្រមទាំងដាក់ទិសដៅថ្មីប​ន្ថែមលើសកម្មភាពរបស់ក្រុមការងារ ដែលបាននិងកំពុងតែបំពេញធ្វើនៅពេលបច្ចុប្បន្ន ដែលក្នុងនោះរួមមានការចុះជួបជាមួយប្រ​ជាពលរដ្ឋដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយគណបក្ស សង្គ្រោះជាតិ និងការលើក ស្លាកគណបក្សជាដើម ។


លោក សួង សោភណ្ឌ បានប្រាប់ឲ្យដឹងបន្តទៀតថា ជាមួយគ្នានោះទាក់ទងទៅនិងសកម្មភាព លើកស្លាកគណបក្សគឺចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣ ត្រូវលើក​ស្លាកឲ្យបានចំនួន៥០ស្លាក នៅតាមតំបន់នានាទូទាំងខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋពួកគាត់បាន ស្គាល់ស្លាកគណបក្ស សង្គ្រោះជាតិ ក្នុងការបង្ករលក្ខណៈងាយស្រួលដល់ពួកគាត់នៅពេល
បោះឆ្នោតជាតិអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។

សូមជំរាបជូនផងដែរថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣ លោក សួង សោភណ្ឌ ដែលជាប្រ​ធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តប៉ៃលិន និងជាប្រធានប្រតិបត្តិយុវជន​ផងដែរ​នោះ និងរៀបចំពិធីប្រជុំជា មួយប្រធានយុវជនខេត្ត ស្រុក ហើយនិងឃុំ នៅទូទាំងខេត្តប៉ៃលិន ដើម្បីដាក់ទិសដៅ និង​ផែន​ការណ៏ សម្រាប់ការប្រគួតប្រជែង​យុវជនឆ្នើមរបស់គណបក្សខេត្ត​ក្នុងការរកសម្លេង​គាំ​ទ្រ​ឲ្យ​បានច្រើន ។

ក្នុងនោះផងដែរយុវជនដែលទទួលបានជ័យលាភីក្នុងការរកសម្លេងអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ បានច្រើនជាងគេ និងទទួលបានការលើកទឹកចិត្តនូវកុំព្យូទ័រលេបថបមួយគ្រឿង ហើយក្នុងនោះប្រធានយុវជនខេត្ត ស្រុក និងឃុំទាំងអស់ក៏និងទទួលបានថវិការក្នុងម្នាក់ចំនួន​៤ម៉ឺនរៀលជារៀងរាល់ខែផងដែរ ដើម្បីជាការលើកទឹកចិត្តនិងចូលរួមចំណែកដើម្បីជួយ​សំរួល​ដល់យុវជនក្នុងពេលចុះបំពេញភារកិច្ចការងារ ។

គួរជំរាបជូនផងដែរថា ការប្រគួតយុវជនឆ្នើមរបស់គណបក្ស សង្គ្រោះជាតិ ខេត្តប៉ៃលិន គឺធ្វើ ឡើងមានរយៈពេលពីខែ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣តទៅ ។
សូមជំរាបថា គណបក្ស សង្គ្រោះជាតិ ខេត្តប៉ៃលិន មកដល់ពេលនេះគឺទទួលបានការគាំ​ទ្រពី​សំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន ដោយពួកគាត់បានឮ និងដឹងពីគោលនយោបាយរបស់​គណ​បក្ស សង្គ្រោះជាតិ ដែលសុតតែផ្តល់ផលប្រយោជន៏ដល់ជាតិ និងប្រជា​ពលរដ្ឋ ។ ក្នុងនោះ​សំ​ខាន់គឺពលរដ្ឋសប្បាយក្នុងការទទួលយកគោលនយោបាយគណបក្ស ក្នុងការរកទីផ្សារជូន​ពល​រដ្ឋ នៅពេលពួកគាត់ធ្វើកសិកម្មទទួលបានទិន្នផលហើយនោះ ធានាមិនឲ្យមាន​តម្លៃ​ថោក​ដូចពេលបច្ចុប្បន្នឡើយ ព្រមទាំងគោលនយោបាយបញ្ចុះតម្លៃប្រេង សាំង ជីកសិកម្ម អគ្គីស នី ការព្យាបាលជំងឺជូនពលរដ្ឋដោយមិនចាំបាច់បង់ប្រាក់ ការផ្តល់ថវិការដល់ចាស់ៗ​ចាប់ពី​អាយុ៦៥ឆ្នាំឡើងទៅ ឲ្យពួកកាត់ទទួលបានថវិការក្នុងម្នាក់ចំនួន៤ម៉ឺនរៀលជារៀង​រាល់​ខែ​ជា​
ដើម ។

អ្វីទាំងអស់នេះបង្ហាញឲ្យឃើញថា គណបក្ស សង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតអាណត្តិថ្មី ឆ្នាំ២០១៣ និងទទួលបានជ័យជំនះជាក់ជាមិនខានឡើយ ព្រោះពលរដ្ឋពួកគាត់មិនចង់​រស់​លំ​បាកវេទនាដូចជាសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនដែលមាន​លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលមិនចេះគិតពីផលប្រយោជន៏ជាតិ និងពលរដ្ឋបែប នេះនោះ ៕ 

No comments:

Post a Comment

yes