សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 23, 2013

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិចុះជួបពលរដ្ឋនៅតាមមូលដ្ឋាននានាដើម្បី ផ្សព្វផ្សាយគោលនយោបាយគណបក្សសង្គ្រោះជាតិដែលការបោះឆ្នោតកាន់តែខិតជិតចូល មកដល់ហើយនោះ

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោក​ប្រធាន កឹម សុខា ជាអនុប្រធាន ដែលជាអ្នកស្នេហាជាតិ និងស្រលាញ់លទ្ធិប្រជាធិបតេយ្យ បាននិងកំពុងតែធ្វើការដឹកនាំ​ចលនាមួយនេះ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ ផងដែរទទួល​បានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន ។

ជាមួយគ្នានោះពីមួយថ្ងៃទៅមួយថ្ងៃ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានធ្វើតំ ណើរទៅគ្រប់តំបន់ និងគ្រប់ទីកន្លែង ដើម្បីជួបជាមួយប្រជាពលរដ្ឋធ្វើការផ្សព្វផ្សាយគោល នយោបាយគណបក្ស សង្គ្រោះជាតិ និងការបង្ហាញស្លាកគណបក្ស សង្គ្រោះជាតិ ឲ្យពួកគាត់ បានស្គាល់ ព្រមទាំងជំរាបជូននូវព្រឹត្តិការណ៏នយោបាយថ្មីៗផងដែរ ។

ក្នុងនោះនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត បាត់ដំបងមួយ​ក្រុមដែល​ដឹកនាំដោយលោកស្រី មូរ សុខហួរ ជាប្រធាន អមតំណើរដោយ​លោក ថាច់ ស៊ីថា សមាជិកព្រឹទ្ធសភា លោក នូ ពិសាខា សមាជិករដ្ឋសភា លោក ឡុង បូតា លោក ប៉ែន ឈុនសារ៉ាវណ្ណ ពេលព្រឹកបានធ្វើតំណើរចុះជួបពលរដ្ឋនៅភូមិថ្មី ឃុំតាម៉ឺន ស្រុក​ថ្ម​គោល និងនៅពេលរសៀលនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ហើយមួយក្រុមទៀត​ដឹកនាំ​ដោយលោក អ៊ូ ចាន់រតន៏ ចុះជួបជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិព្រះអណ្តូង ឃុំស្តុក​ប្រ​វិត ស្រុករុក្ខគិរី និងនៅពេល​រសៀលនៅភូមិទួលស្វាយ ហើយនិងភូមិស្រះគុយ ស្ថិតនៅក្នុង​ឃុំមុខរា ស្រុករុក្ខគិរី ចំណែកឯមួយក្រុមទៀតដឹកនាំដោយលោក សោរ ចាន់ដេត ដែលជា​ក្រុម​ការងារខេត្ត ចុះជួបពលរដ្ឋពេលរសៀលនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ។


ព្រមនិងគ្នានេះផងដែរនៅឯខេត្តបន្ទាយមានជ័យឯនោះវិញ ចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិខេត្តក្រោមការដឹកនាំរបស់លោក ឡុង រី ជាប្រធាន ក៏បានចុះជួបពលរដ្ឋពេលព្រឹកនៅភូមិ អំពិលព្រុង ឃុំទ្រាស ស្រុកស្វាយចេក និងនៅពេលរសៀលនៅភូមិព្រៃ ឃុំទ្រាស ស្រុកស្វាយ ចេកដដែល ។ ហើយក្នុងនោះនៅខេត្តកំពង់ឆ្នាំនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ក៏បានចុះជួប ពលរដ្ឋនៅឃុំបួរ ស្រុកសាមគ្គីមានជ័យផងដែរ ដែលមានចំនួន៤កន្លែង ។

គួរជំរាបជូនថា សកម្មភាពថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ចុះជួបពលរដ្ឋគឺ​បាន​និងកំពុងតែធ្វើដូចជាភ្លៀងរលឹម ព្រោះដោយហេតុថានៅសល់រយៈ​ពេលតែប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោតនិងចូលមកដល់ហើយ ដែលគណបក្ស សង្គ្រោះជាតិ គឺជាគួរ​ប្រគួតប្រជែងដ៏សំខាន់ជាមួយនិងគណបក្សប្រជាជន ៕

No comments:

Post a Comment

yes