សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 17, 2013

រដូវចែកសារ៉ុងរបស់បក្សប្រជាជនដើម្បីទិញទឹកចិត្តរាស្រ្តបានមកដល់ទៀតហើយសូមប្រជាពលរដ្ឋខ្មែរទាំងអស់កុំចាញ់បោកគណបក្សប្រជាជនទៀតឲ្យសោះ


សារ៉ុងដែលបក្សប្រជាជនយកទៅទិញទឹកចិត្តពលរដ្ឋ 

សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥ដែលនិងត្រូវចូលមកដល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០​១៣នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើការជ្រើសរើសគណបក្សនយោបាយណា មួយដែលខ្លួនស្រលាញ់ទៅតាមឆន្ទៈ និងមនសិការរបស់ខ្លួន ។

ចូរកុំបោះឆ្នោតឲ្យទៅគណបក្សណាមួយដែលយកលុយ និងអំណោយមកចែកជូនបងប្អូនឲ្យ សោះ ព្រោះថាអំណោយយើងរស់បានតែមួយគ្រាប៉ុណ្ណោះបន្ទាប់មកបងប្អូន និងរស់នៅលំបាកវេទ​នា​ជាង​នេះរាប់សិបដងឯនោះ ដូចអ្វីដែលបងប្អូនបានជួបនាពេលកន្លងមកហើយ ថា តើរដ្ឋាភិបាលរបស់​គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបានធ្វើ បាបបងប្អូនដល់​កំរិត​ណា ។


បងប្អូនមិនត្រូវភ្លេចទេ ហើយត្រូវចងចាំទាំងអស់គ្នាថា ប្រសិនបើការបោះឆ្នោតជាតិអាណត្តិទី ៥ នេះបងប្អូនជ្រើសរើសគណបក្សមួយត្រូវដែលគិតពីរាស្រ្ត និងជាតិជាធំនោះ នោះបងប្អូនទាំង​អស់​គ្នានិងរស់នៅចាកផុតពីការលំបាកដូចសព្វថ្ងៃនេះហើយ ។ ហើយអ្វីទាំងអស់នេះគឺមានតែគណ​បក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ដែលបានតំកល់ផលប្រយោជន៏របស់ជាតិ និង ប្រជាពល​រដ្ឋ​ជាធំនោះ ។

សូមចូលរួមគាំទ្រនិងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ទាំងអស់គ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣​ដើម្បីជីវិតអនាគតរបស់យើង កូនចៅយើង និងប្រទេសជាតិរបស់យើង ៕ 

No comments:

Post a Comment

yes