សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 28, 2013

លោកនុតរំដួលនិងលោកសុខអ៊ុំសៀដែលជាថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺរបស់ចលនាប្រជាធិបតេ យ្យសង្គ្រោះជាតិចុះធ្វើសកម្មភាពផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតចំនួន៤ស្រុក

គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្ស របស់អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ និង កើត​ឡើងពីការរួមគ្នារវាងគណបក្សប្រឆាំងពីរ ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យជាធំ ពេល​នេះ​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ។

ជាមួយគ្នានោះរាល់សកម្មភាពដែលថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងថ្នាក់ ដឹកនាំគណបក្ស សង្គ្រោះជាតិបានធ្វើ គោលដៅធំបំផុតគឺសង្គ្រោះ និងស្រោចស្រង់ប្រទេស​កម្ពុជាម​កវិញ ដែលពេលនេះកម្ពុជាបានរំកិនខ្លួនទៅដល់មាត់រណ្តៅនៃគ្រោះមរណៈ ក្រោម​ការដឹកនាំរបស់គណបក្សប្រជាជននោះ ។

សូមជំរា​បថា ការបោះឆ្នោតជាតិសម្រាប់អាណត្តិថ្មីទី៥នេះ គឺជាការបោះឆ្នោតសំខាន់បំផុត ក្នុងរយៈពេល៥ឆ្នាំនៅកម្ពុជា ហើយពលរដ្ឋដែលជាម្ចាស់ឆ្នោតត្រូវតែធ្វើការសម្រេចចិត្តរបស់ ខ្លួនឲ្យបានត្រឹមត្រួវ មុននិងសម្រេចចិត្តក្នុងការបោះឆ្នោតឲ្យគណបក្សណាមួយ គឺត្រូវតែចេះ មើលពីទង្វើរបស់គណបក្សនោះ ថាតើគណបក្សនោះស្រលាញ់ជាតិ និងពលរដ្ឋពិតប្រាកដ ឬ ធ្វើតែសម្បកក្រៅដើម្បីទាញយកសម្លេងឆ្នោតពីបងប្អូន ។


កត្តាទាំងនេះបងប្អូនអាចមើលឃើញជារៀងរាល់ថ្ងៃ ក្នុងនោះគណបក្សកាន់អំណាចគ្រប់​សកម្ម​ភាព ដែលគណបក្សនេះបានធ្វើ គឺដើម្បីតែប្រយោជន៏បុគ្គល និងបក្សពួក ក្រុមគ្រួសារ​តែប៉ុ​ណ្ណោះ ហើយធ្វើបាបរាស្រ្តឲ្យរស់នៅយ៉ាងវេទនាបំផុត គឺស្គាល់តែពាក្យខ្លាច ខ្លៅ ហើយ​និង​​ឃ្លានតែប៉ុណ្ណោះ ។

ចំណែកឯគណបក្ស សង្គ្រោះជាតិវិញ ដែលកើតចេញពីអ្នកប្រជាធិបតេយ្យ គឺបានគិតគូពី​ផល​ប្រយោជន៏របស់ជាតិ និងពលរដ្ឋជាធំ ហើយហ៊ានលះបង់គ្រប់បែបយ៉ាង ដោយធ្វើយ៉ាង ណា​ឲ្យតែជាតិ និងរាស្រ្តរស់នៅបានសុខសាន្ត ដោយមិនគិតពីសេចក្តីសុខ និងទុក្ខលំបាក​របស់​ខ្លួនឡើយ ។
ជាមួយគ្នានោះស្របពេលដែលការបោះឆ្នោតបានកាន់តែខិតជិតចូលមកដល់ផងដែរហើយ នោះ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានចុះទៅកាន់មូលដ្ឋាននានានៅទូទាំង ប្រទេស ដើម្បីជួបជាមួយប្រជាពលរដ្ឋក្នុងការផ្សព្វផ្សាយគោលនយោបាយ និង ការបង្ហាញ ស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ ដល់ពួកគាត់ឲ្យបានដឹង និងស្គាល់ជាដើម ។

ព្រមជាមួយគ្នានេះនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ លោក នុត រំដួល ប្រធានចលនាប្រជាធិប តេយ្យសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះជួបពលរដ្ឋពេលព្រឹកនៅភូមិក្រាំង បឹង ឃុំតាំងសំរោង ស្រុកភ្នំស្រួច និងនៅពេលរសៀលនៅភូមិធ្លក ឃុំទួលសាលាំង ស្រុក​បសេដ្ឋ រីឯមួយក្រុមទៀតដឹកនាំដោយលោក សុខ អ៊ុំសៀ បានចុះជួបពលរដ្ឋពេលព្រឹកនៅ​ភូមិទួលស្តៅ ឃុំក្រាំងចេក ស្រុកឧត្តង និងនៅពេលរសៀលនៅភូមិត្រពាំងមាន់ ឃុំភ្នាយ ស្រុក សំរោងទង ។

សូមជំរាបជូនផងដែរថា ក្នុងនោះថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏និងបន្តចុះ ទៅតាមមូលដ្ឋាននានាមួយចំនួនទៀត ដើម្បីស្វែងរកការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណ បក្ស សង្គ្រោះជាតិ ដែលគណបក្ស សង្គ្រោះជាតិ គឺត្រូវតែទទួលបានជ័យជំនះលើការបោះ​ឆ្នោតអាណត្តិទី៥ ថ្ងៃទី២៨​​ ខែកក្កដា ឆ្នាំ២០១៣នេះជាដាច់ខាត ៕   

No comments:

Post a Comment

yes