សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 28, 2013

សកម្មភាពរបស់ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិកំពុងតែធ្វើយ៉ាងសកម្មនៅតាមមូលដ្ឋានដើម្បីស្វែងរកការគាំទ្រមកលើគណបក្សសង្រ្គោះជាតិ

ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ ជារៀងរាល់ថ្ងៃបានធ្វើសកម្មភាពរបស់ខ្លួនយ៉ាងសកម្មបំផុត ក្នុងការចុះជួបជា មួយប្រជាពលរដ្ឋដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ។

អ្វីទាំងអស់នេះ ក៏ព្រោះតែគណបក្ស សង្គ្រោះជាតិ ធ្វើយ៉ាងណាស្វែងរកការគាំទ្រឲ្យបានច្រើន ឡើងៗពីពលរដ្ឋ ដើម្បីឆ្ពស់ទៅទទួលបានជ័យជំនះនៅថ្ងៃបោះឆ្នោតខាងមុខនេះ ។ ដែលឆ្នាំ​២០១​៣ អ្នកប្រជាធិបតេយ្យបានដៅរួចហើយថា ធ្វើការណាគឺត្រូវតែសង្គ្រោះប្រជាពលរដ្ឋ និង​ប្រទេសជាតិរបស់យើងឲ្យបាន ពីការគ្រប់គ្រងរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនោះ ។

ការដឹកនាំរបស់គណបក្សប្រជាជនអស់រយៈពេល៣៤ឆ្នាំកន្លងមកនេះ មិនបានធ្វើឲ្យប្រទេស​ជាតិរបស់យើងមានការរីកចំរើនគួរឲ្យកត់សម្គាល់នោះឡើយ ផ្ទុយទៅវិញប្រការដែលគួរ​ឲ្យ​កត់សម្គាល់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនអស់រយៈពេល៣៤ឆ្នាំកន្លងមកនេះ មាន​តែការរំលោភដីធ្លីពលរដ្ឋ ការរំលោភសិទ្ធិពលរដ្ឋ ការជំពាក់ប្រាក់បរទេសគ្រប់ច្រកល្ហក ការ​បើកដៃឲ្យក្រុមហ៊ុនបរទេសចូលមកកាប់បំផ្លាញព្រៃឈើ ព្រមទាំងសម្បត្តិធម្មជាតិ​របស់​ខ្មែរ​យើងអស់ជាច្រើន ដែលក្រុមហ៊ុនទាំងនោះភាគច្រើនលើសលុប គឺជាក្រុមហ៊ុនរបស់យួន ហើយ​និងចិន ព្រមជាមួយនិង ការបើកដៃឲ្យជនជាតិយួនចូលមករស់នៅលើទឹកដីខ្មែររបស់​យើងយ៉ាងអាណាធិបតេយ្យនៅ គ្រប់តំបន់ជាដើមផងដែរ ។


ដូចច្នេះប្រសិនបើអ្នកស្នេហាជាតិ មិនពួតដៃគ្នាសង្គ្រោះជាតិរបស់យើងទេ នោះមិនយូរឡើយ
កម្ពុជានិងក្លាយទៅជាកម្ពុជាក្រោមទីពីរជាក់ជាមិនខានទេ ហើយពលរដ្ឋខ្មែរក៏និងក្លាយទៅ ជា​ខ្ញុំកញ្ចេះរបស់យួនលើទឹកដីរបស់ខ្លួនយ៉ាងដាច់ថ្លៃថែមទៀតផង ។
សរុបសេចក្តីមកមានតែការរយបរួមរបស់បងប្អូនជាមួយនិងគណបក្ស សង្គ្រោះជាតិ តែ​មួយ​គត់ ទើបយើងអាចសង្គ្រោះជាតិរបស់យើងបាន ហើយធ្វើឲ្យកម្ពុជាមានឈ្មោះ​បោះសម្លេងនៅ​លើឆាកអន្តរជាតិផងដែរ ។

សូមជំរាបថានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តបាត់ដំបង ដែលដឹកនាំដោយលោក អេង ឆៃអ៊ាង អមតំណើរដោយលោក កាតា ជៀវ លោ សោរ ចាន់ដេត លោក ពិន រតនា លោក ជា ជៀវ ព្រមទាំងក្រុមការងារខេត្ត ស្រុក​ហើយនិងភូមិឃុំ មួយចំនួនទៀតបានធ្វើតំណើរចុះជួបជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិថ្មី ឃុំតាគ្រៀម ស្រុកបាណន់ និងនៅពេលរសៀលនៅភូមិបោះស្អំ ឃុំអន្លង់វិល ស្រុកសង្កែ រួច បន្តតំណើរចុះទៅជួបជាមួយប្រជាពលរដ្ឋនៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ។

គួរជំរាបជូនថា នៅក្នុងកម្មវិធីទាំងបីខាងលើ គណបក្ស​ សង្គ្រោះជាតិ គឺទទួលបានការគាំទ្រពី សំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយហេតុថាគណបក្ស សង្គ្រោះជាតិ ពោរពេញទៅដោយ ថ្នាក់ដឹកនាំល្អដែលសុតតែគិតពីរាស្រ្ត និងជាតិជាធំ ព្រមទាំងបង្កើតគោលនយោបាយល្អៗ​ជាប្រយោជន៏សម្រាប់ជាតិ និងពលរដ្ឋ ដែលនេះគឺជាកត្តាចំបងផងដែរ ៕

No comments:

Post a Comment

yes