
លោក ថាច់ តឺ ទទួលអំណោយថវិកាពីសហព័ន្ធខ្មែរកម្ពុជាក្រោមនៅថៃ
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១១
ពលរដ្ឋខ្មែរ
ដែលមានដើមកំណើតពីទឹកដីកម្ពុជាក្រោមចំនួន៥នាក់ ដែលអះអាងថា
ប៉ូសីលថៃចាប់ខ្លួន ខណះពួកគាត់កុំពុងអង្គុយជជែកគ្នា កាលពីរសៀសវេលាម៉ោង១ថ្ងៃទី០៨
ខែមីនា ឆ្នាំ២០១៣នោះ បាននិយាយថា ពួកគេត្រូវបានដោះលែង៤ នាក់នៅម្នាក់។
លោក ថាច់ ភី
ជាជនដែលឧត្តមស្នងការអង្កការសហប្រជាតិទទួលបន្ចុកជនភ្ញៀសខ្លួន
ផ្តល់សិទ្ឋិជ្រកកោនស្របតាម រដ្ឋធម្មនុញ្ញ អន្តរជាតិ បានថ្លែងបា្រប់
ទស្សនាវដ្តីសារព័ត៏មានសេរី ឲ្យដឺងថា ក្រោយពីប៉ូលីសស្លៀកពាក់ស៊ីវិលថៃចាប់ខ្លួនកាលថ្ងៃទី០៨
ខែមីនា ឆ្នាំ២០១៣ម្សិលមិញ ជាមួយនិងវាយខ្នោះដៃ
និងឃ្លុមមុខពួកគាត់ទាំង៥នាក់រុញចូលរថយន្តពីរគ្រឿង ដោយគ្មានបា្រប់អំពីមូលហេតុ។
ត្រូវបានដោះលែង៤ នាក់មកវិញ នៅម្នាក់ គឺលោក ថាច់ តឺ។
លោកបន្តថា មនុស្ស៤ នាក់ ដែលប៉ូលីសថៃធ្វើការដោះលែងរួមមាន៖
១-រូបលោក ថាច់ ភី ២-លោក វ៉ាង ឃីមដៀង ៣-លោក វ៉ាង ហាងខាង -លោក លឹម យន់។ ចំណែកលោក ថាច់ តឺ វិញមិនត្រូវបានគេដោះលែងនោះទេ។
មុខពេលដែលប៉ូលីសថៃធ្វើការដោះលែងមនុស្សទាំង៤ នាក់នេះ
ប៉ូលីសរបស់ថៃគេដឹកពួកគាត់ជាមួយនិងខ្នោះដៃ និងបិតមុខដោយស្កត
ប្រើបា្រស់ពេញវេលាអស់ជាច្រើនម៉ោង (ចាប់ខ្លួននៅ ម៉ោង១ថ្ងៃទី០៨ ខែមីនា )
ធ្វើការដោះលែងវិញនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៩ខែមីនា ឆ្នាំ២០១៣។
លោក ថាច់ ភីបព្ជាក់ថា
ប៉ូលីសថៃបាននិយាយដាក់ល័ក្ខមុនធ្វើការដោះលែង គឺគម្រាមពួកលោកមិន ឲ្យនិយាយផ្សពផ្សាយ ជុំវិញករណី ដែលប៉ូលីសថៃគេបានធ្វើការចាប់ខ្លួន
បើមិនដូច្នោះនិងអាចមានរឿងធំ និងមិនឲ្យស្នាក់នៅក្នុងប្រទេសថ្ងៃទោះតឡើយ។
រីឯករណីរបស់លោក ថាច់ តឺក៏ប៉ូលីសថៃគម្រាមមិនឲ្យនិយាយផងដែរ។
លោក ថាច់ ភី បានបព្ជាក់បន្ថែមទៀតថា លោកសង្ស័យករណីរបស់លោក
ថាច់ តឺ ជាអនុប្រធានសមាគមន៏ខ្មែរក្រោមនៅប្រទេសថៃនាពេលបច្ចុប្បន្ននេះ
អាចត្រូវបានប៉ូលីសថៃ បញ្ជូនត្រឡប់ទៅ ប្រទេសវៀតណាម
ស្របតាមឯកសារដែលរដ្ឋាភិបាលកម្ពុជា គេបានបញ្ជូនមកឲ្យប៉ូសីលថៃស្វែងរកចាប់ខ្លួន ។ ពីព្រោះលោក ថាច់ តឺ ធ្លាប់បានចូលរួមក្នុងចលនាបាតុកម្ម
ដែលដឹកនាំដោយព្រះសង្ឃ វត្តឃ្លាំង
ដើម្បីទាមទារសិទ្ធិសេរីភាពឲ្យព្រះសង្ឃបាននិមន្តបិណ្ឌបាតស្របតាមប្រពៃណីព្រះពុទ្ធសាសនា។
ការនេះហើយដែលលោកសង្ស័យថា ជាមូលហេតុដែលអាជ្ញាធរយួនសហការជារដ្ឋាភិបាលកម្ពុជាលើកគ្នាតាមចាប់ខ្លួនលោក
ថាច់ តឺ បញ្ជូនត្រឡប់ទៅ ប្រទេសវៀតណាម។
ក្រុមគ្រួសារជនរងគ្រោះមានការព្រួយបារម្ភ
យ៉ាងខ្លាំងចំព្រោះការបាត់ខ្លួន លោក ថាច់ តឺ ដែលត្រូវបានប៉ូលីសថៃចាប់ខ្លួន
កាលពីរសៀស វេលាម៉ោង ១ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ ខណះពួកគាត់កុំពុងអង្គុយជជែកគ្នាលេង
នៅក្នុងផ្សារមួយឈ្មោះ ស៊ីម៉ាមឿង ស្ថិតនៅ តំបន់ រាំងស៊ីត ក្នុងប្រទេសថៃ ជិត
ផ្ចះដែលពួកគាត់បានជួលស្នាក់នៅនោះ។
មិនទាន់់មានការបញ្ជាក់ពីប៉ូលីសថៃ
ថាការចាប់ខ្លួននេះជាការពិត ឬមួយដោយសារមូលហេតុអ្វីនៅឡើយទេ ៕
No comments:
Post a Comment
yes