Sunday, March 10, 2013

ខ្មែរ​ក្រោម​៤​នាក់​បាន​អះ​អាង​ថា​ខ្លួន​ត្រូវ​បាន​ដោះ​លែង​ ​តែ​នៅ​សល់​ម្នាក់​

លោក ថាច់ តឺ ទទួលអំណោយថវិកាពីសហព័ន្ធខ្មែរកម្ពុជាក្រោមនៅថៃ
 កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១១

ពលរដ្ឋខ្មែរ ដែល​មាន​ដើម​កំណើត​​ពី​ទឹកដី​កម្ពុជា​ក្រោមចំនួន៥នាក់ ដែលអះអាងថា ប៉ូសីលថៃចាប់ខ្លួន ខណះពួកគាត់កុំពុងអង្គុយជជែកគ្នា កាលពីរសៀសវេលាម៉ោង១ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣​នោះ បាននិយាយថា ពួកគេត្រូវបានដោះលែង៤ នាក់នៅម្នាក់។

លោក ថាច់ ភី ជាជនដែលឧត្តមស្នងការអង្កការសហប្រជាតិទទួលបន្ចុកជនភ្ញៀសខ្លួន ផ្តល់សិទ្ឋិជ្រកកោនស្របតាម រដ្ឋធម្មនុញ្ញ​ អន្តរជាតិ បានថ្លែងបា្រប់ ទស្សនាវដ្តីសារព័ត៏មានសេរី ឲ្យដឺងថា ក្រោយពីប៉ូលីសស្លៀកពាក់ស៊ីវិលថៃចាប់ខ្លួនកាលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ម្សិលមិញ ជាមួយនិងវាយខ្នោះដៃ និងឃ្លុមមុខពួកគាត់ទាំង៥នាក់រុញចូលរថយន្តពីរគ្រឿង ដោយគ្មានបា្រប់អំពីមូលហេតុ។ ត្រូវបានដោះលែង៤ នាក់មកវិញ នៅម្នាក់ គឺលោក ថាច់ តឺ។


លោកបន្តថា មនុស្ស៤ នាក់ ដែលប៉ូលីសថៃធ្វើការដោះលែងរួមមាន៖ ១-រូបលោក ថាច់ ភី ២-លោក វ៉ាង ឃីមដៀង ៣-លោក វ៉ាង ហាងខាង -លោក លឹម យន់។ ចំណែកលោក ថាច់ តឺ វិញមិនត្រូវបានគេដោះលែងនោះទេ។ មុខពេលដែលប៉ូលីសថៃធ្វើការដោះលែងមនុស្សទាំង៤ នាក់នេះ ប៉ូលីសរបស់ថៃគេដឹកពួកគាត់ជាមួយនិងខ្នោះដៃ និងបិតមុខដោយស្កត ប្រើបា្រស់ពេញវេលាអស់ជាច្រើនម៉ោង (ចាប់ខ្លួននៅ ម៉ោង១ថ្ងៃទី០៨ ខែមីនា ) ធ្វើការដោះលែងវិញនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៩ខែមីនា ឆ្នាំ២០១៣។

លោក ថាច់ ភីបព្ជាក់ថា ប៉ូលីសថៃបាននិយាយដាក់ល័ក្ខមុនធ្វើការដោះលែង គឺគម្រាមពួកលោកមិន ឲ្យនិយាយផ្សពផ្សាយ ជុំវិញករណី ដែលប៉ូលីសថៃគេបានធ្វើការចាប់ខ្លួន បើមិនដូច្នោះនិងអាចមានរឿងធំ និងមិនឲ្យស្នាក់នៅក្នុងប្រទេសថ្ងៃទោះតឡើយ។ រីឯករណីរបស់លោក ថាច់ តឺក៏ប៉ូលីសថៃគម្រាមមិនឲ្យនិយាយផងដែរ។

លោក ថាច់ ភី បានបព្ជាក់បន្ថែមទៀតថា លោក​សង្ស័យករណីរបស់លោក ថាច់ តឺ ជាអនុប្រធានសមាគមន៏ខ្មែរក្រោមនៅប្រទេសថៃនាពេលបច្ចុប្បន្ននេះ អាចត្រូវបានប៉ូលីសថៃ បញ្ជូនត្រឡប់ទៅ ប្រទេសវៀតណាម ស្របតាមឯកសារដែលរដ្ឋាភិបាលកម្ពុជា គេបានបញ្ជូនមកឲ្យប៉ូសីលថៃស្វែងរកចាប់ខ្លួន ។ ពីព្រោះលោក ថាច់ តឺ ធ្លាប់​បាន​ចូល​រួម​ក្នុង​ចលនា​បាតុកម្ម ​ដែល​ដឹក​នាំ​ដោយ​ព្រះសង្ឃ វត្តឃ្លាំង ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ព្រះសង្ឃ​បាន​និមន្ត​បិណ្ឌបាតស្រប​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា។ ការ​នេះ​​ហើយ​​ដែល​លោក​សង្ស័យ​ថា ​ជា​មូលហេតុ​ដែល​អាជ្ញាធរ​យួនសហការជារដ្ឋាភិបាលកម្ពុជា​លើក​គ្នា​តាម​ចាប់​ខ្លួន​លោក ថាច់ តឺ បញ្ជូនត្រឡប់ទៅ ប្រទេសវៀតណាម។

ក្រុមគ្រួសារជនរងគ្រោះមានការព្រួយបារម្ភ យ៉ាងខ្លាំងចំព្រោះការបាត់ខ្លួន លោក ថាច់ តឺ ដែលត្រូវបានប៉ូលីសថៃចាប់ខ្លួន កាលពីរសៀស វេលាម៉ោង ១ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ ខណះពួកគាត់កុំពុងអង្គុយជជែកគ្នាលេង នៅក្នុងផ្សារមួយឈ្មោះ ស៊ីម៉ាមឿង ស្ថិតនៅ តំបន់ រាំងស៊ីត ក្នុងប្រទេសថៃ ជិត ផ្ចះដែលពួកគាត់បានជួលស្នាក់នៅនោះ។
មិនទាន់់មានការបញ្ជាក់ពីប៉ូលីសថៃ ថាការចាប់ខ្លួននេះជាការពិត ឬមួយដោយសារមូលហេតុអ្វីនៅឡើយទេ ៕

No comments:

Post a Comment

yes