សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 29, 2013

អង្គការអន្តរជាតិចំនួនពីរ បារម្ភពីឥទ្ធិពលនាយករដ្ឋមន្ត្រី ករណីអ្នកស្រីយ៉ោម បុប្ផា

yom-bopha-khorn01
អ្នកស្រី យ៉ោម បុប្ផា និង​កូនប្រុស នៅ​តុលាការកំពូល 

អង្គការ​អន្តរជាតិ​ធំៗ​ចំនួន​ពីរ ដាក់​ការព្រួយបារម្ភ​លើ​ប្រសាសន៍​​នាយក​រដ្ឋ​​​​មន្ត្រី​​​​​កម្ពុជា ករណី​សកម្មជន​ដីធ្លី​បឹងកក់ អ្នក​ស្រី យ៉ោម បុប្ផា ដែល​នេះ​​​អាច​ប៉ះពាល់​ដល់​ដំណើរការ​ស្វែងរក​យុត្តិធម៌​ជូន​សកម្មជន​រូបនេះ ​។​

​អង្គការ​​ទាំង​ពីរ​​នេះ គឺ​សហព័ន្ធ​អន្តរជាតិ​ការ​ពារ​​សិទ្ធិ​​មនុស្ស (FIDH) និង​​​អង្គការ​ប្រឆាំង​​ការធ្វើ​ទារុណ​កម្ម​​ពិភព​លោក (OMCT)

ស្ថាប័ន​ទាំង​ពីរ បាន​ដាក់​លិខិត​មួយ ចុះផ្សាយ​នៅ​ថ្ងៃទី​២៨​​ខែ​មិនា ទៅ​លោក​​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន លោក អង្គ វង្ស​វឌ្ឍនា រដ្ឋ​មន្ត្រី​ក្រសួង​​យុត្តិ​ធម៌ លោក​​ស ខេង រដ្ឋ​មន្ត្រីក្រសួង​​មហាផ្ទៃ លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​​ការបរទេស និង​លោក ស៊ុន សួន អគ្គរាជទូត​របស់​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ​ ។​


សូមជំរាបថាកាលពី​ថ្ងៃ​ទី​១៩ ខែ​​មិនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការលើក​ឡើង​ណា​មួយ​​ថា​ការចាប់ខ្លួន​ស្ត្រី​ម្នាក់​នៅ​តំបន់​បឹង​កក់ ជា​​កើត​ចេញពី​រឿង​តវ៉ា​រឿង​ដីធ្លី​នោះ ជា​រឿង​មិន​យុត្តិធម៌​សម្រាប់​រាជរដ្ឋាភិបាល​ ។​

អង្គការ​ទាំង​ពីរ បានបង្ហាញ​ការព្រួយ​បារម្ភ​ពី​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​នេះ​ពិតជា​ប៉ះពាល់​ដល់​ដំណើរ​ការកាត់ក្តី​ដោយ​យុត្តិធម៌ សម្រាប់​អ្នកស្រី​​យ៉ោម បុប្ផា និង​ការ​បែក​ចែក​អំណាច​រវាង​នីតិប្រតិបត្តិ និង​តុលាការ ​។ អង្គការ​ទាំង​ពីរ អំពាវ​នាវ​​ឲ្យ​ទម្លាក់បទ​ចោទ​ប្រឆាំង​នឹង​អ្នកស្រី​​យ៉ោម បុប្ផា ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ដោយសារ​នេះ ប៉ះពាល់​ដល់​សកម្មភាព​សិទ្ធិមនុស្ស​របស់​អ្នកស្រី​ ។​

​អង្គការ​ទាំង​ពីរ ក៏​បាន​ជំរុញ​កម្ពុជា​ឲ្យ​អនុវត្ត​តាម​សេចក្តីថ្លែងការ​ណ៍​ ​ស្តីពី​អ្នកការពារ​សិទ្ធិ​មនុ​ស្ស របស់​អង្គការសហប្រជាជាតិ ដែល​​ក្នុងនោះ មាន​សេរីភាព​ជា​មូលដ្ឋាន ការទទួលស្គាល់​ពី​​សិទ្ធិ​មនុស្ស សកម្មភាព​សន្តិភាព​ប្រឆាំង​​ការរំលោភ​សិទ្ធិមនុស្ស តួនាទី​​​រដ្ឋ​ក្នុង​ការធានា​ការ​គោ​រព និង​ការការពារ​សិទ្ធិមនុស្ស​ ។​

ការអំពាវនាវ​ឲ្យ​ដោះលែង​នេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការ​កំពូល បាន​ច្រានចោល​បណ្តឹងទាស់​​សុំ​នៅក្រៅ​ឃុំ​របស់​អ្នកស្រី យ៉ោម បុប្ផា​ ។​

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ចុងឆ្នាំ​២០១២ បាន​ចោទប្រកាន់​សកម្មជន​ដីធ្លី​រូបនោះ​ថា ជា​អ្នក​ប្រើ​ហិង្សា វាយ​បុរស​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស និង​ត្រូវ​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ ដោយ​ពិន័យ​ជា​ប្រាក់​៦០​លាន​រៀល​ ៕

No comments:

Post a Comment

yes