គួរជំរាបជូនផងដែរថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣លោក អេង
ឆៃអ៊ាង និងលោក អូ ចាន់ ឬទ្ធិ
បានធ្វើតំណើរចេញពីខេត្តពោធិ៍សាត់ឆ្ពស់ទៅខេត្តបាត់ដំបងដើម្បីជួបជាមួយប្រជាពលរដ្ឋរស់នៅទីនោះ
ដែលក្នុងនោះចែកចេញពី២ក្រុម ក្រុមទី១ដឹកនាំដោយលោក អេង ឆៃអ៊ាង
អមតំណើរដោយក្រុមការងារខេត្តនិងស្រុក បានធ្វើតំណើរចុះជួបពលរដ្ឋនៅភូមិលាវ ឃុំបន្ទាយត្រែង
ស្រុកថ្មគោល និងនៅពេលរសៀលលោក អេង ឆៃអ៊ាង បានបន្តដំណើរចុះជួបពលរដ្ឋនៅភូមិស្តៅ
ឃុំបាយដំរាំ ស្រុកបាណន់ ។
ចំណែកក្រុមទី២ដឹកនាំដោយលោក អ៊ូ ចាន់ឬទ្ធិ
អមតំណើរដោយក្រុមការងារខេត្ត និងស្រុកផងដែរ
បានធ្វើដំណើរចុះជួបពលរដ្ឋពេលព្រឹកនៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ពេល
រសៀលនៅភូមិសំរោង ឃុំសំរោង ស្រុកឯកភ្នំ ។
គួរជំរាបជូនផងដែរថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣
យុវជនសង្គ្រោះជាតិរបស់គណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ជា ជាវ
និង កញ្ញា ស៊ិន រ៉ូហ្សេត បានដឹកនាំក្រុមការងារ ចុះជួបពលរដ្ឋពេលព្រឹកនៅភូមិកូនក្អែក
ឃុំរបស់មង្គល ស្រុកមោងឬស្ស៊ី ចំណែកពេល រសៀលបានចុះជួបពលរដ្ឋនៅភូមិគា១ ឃុំគា
ស្រុកមោងឬស្ស៊ី ដដែល ។
ជាមួយគ្នានោះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ លោក អ៊ូ
ចាន់រ័ត្ន ដែលជាអនុប្រធានចលនា ប្រជាធិបតេយ្យសង្គ្រោះជាតិបន្ទាយមានជ័យ
ក៏បានដឹកនាំក្រុមការងារខេត្ត ហើយនិងស្រុកចុះជួបពលរដ្ឋ ពេលព្រឹកនៅភូមិបន្ទាយឆ្មាខាងលិច
ឃុំបន្ទាយឆ្មា ស្រុកថ្មពួក និងពេលរសៀលលោក អ៊ូ ចាន់ រ័ត្ន
បានដឹកនាំក្រុមការងារបន្តចុះជួបសំណេះសំណាល ក៏ដូចជាធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស
សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋនៅភូមិថ្មពួក ឃុំថ្មពួក ស្ថិតនៅក្នុង ស្រុកថ្មពួកដដែល
។
No comments:
Post a Comment
yes