សម្តេចក្រុមព្រះ
ភ្នំពេញ: គ្រាន់តែឮដំណឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ក្នុងនាមជាប្រធានកិត្តិយស គឺនៅថ្ងៃអាទិត្យនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រកាស ដាក់ពាក្យបណ្តឹង ប្តឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីបទពុករលួយនិងលួចឧទ្ធម្ភាគចក្រ MI17 របស់គណបក្សហ្វ៊ុនស៊ិនប៉ិច យកទៅលក់។
ដំណឹងនៃការប្តឹងសម្តេចក្រុមព្រះជាថ្មីទៀតនេះ ត្រូវបានអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសក្នុងសេចក្តីប្រកាសព័ត៌មាន ចេញនៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣។
ការចេញសេចក្តីប្រកាសព័ត៌មាន ប្តឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីបទពុករលួយនិងលួចឧទ្ធម្ភាគចក្រ MI17 របស់គណបក្សហ្វ៊ុនស៊ិនប៉ិច យកទៅលក់ គឺបន្ទាប់ពីមានព័ត៌មានបែកធ្លាយថា សម្តេចក្រុមព្រះ បានយាងទៅធ្វើព្រះប្រធានកិត្តិយសគណបក្សសង្គ្រោះជាតិ។
ក៏ប៉ុន្តែដំណឹងនៃការវិលត្រលប់ចូលឆាកនយោបាយវិញ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ៕

No comments:
Post a Comment
yes