សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

លោក​ស័ក្តិ​៤ ឯម បា​ណាន កូនប្រុស​របស់​ស្នងការ​នគរបាល​ខេត្ត​កែប បាញ់បោះ​សេរី​

23-m

 រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង បើកបរ​ដោយ​មន្ត្រីនគរបាល​ពាក់​ស័ក្ដិ​៤​ម្នាក់ ស្ថិតក្នុង​សភាព​ស្រវឹង បាន​បើក​ទៅបុក​គូទ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ពន្លឺ​អង្គរ កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ  ខណៈនោះ លោក​ស័ក្តិ​៤ បាន​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់ ជាការ​គំរាម​ចំពោះ​អ្នកបើកបរ​រថយន្តក្រុង​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ឈ្មោះ ឯម បា​ណាន អាយុ​៣៤​ឆ្នាំ ជា​មន្ត្រីនគរបាល​ខេត្តកំពត ពាក់​ស័ក្ដិ​៤ ជា​ម្ចាស់​រថយន្ត​កាមរី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-1895 ហើយ​លោក ឯម បា​ណាន គឺជា​កូនប្រុស​ម្នាក់​របស់លោក​ស្នងការ​នគរបាល​ខេត្ត​កែប​។​


អ្នកបើកបរ​រថយន្ត​ក្រុង​ពាក់​ស្លាក​លេខ បាត់ដំបង 3A-1059 ឈ្មោះ ឈឹម បូ​រា អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​ស្តុក ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្តក្រុង​នេះ​ខូចកា​បែន គាត់​ក៏បាន​អែប​រថយន្ត​ចូល​កៀន​។ ខណៈនោះ​មាន​រថយន្ត​កាមរី​ឆ្លាម​បើក​មកដល់​បុក​រថយន្ត​គាត់​ពីក្រោយ​ពេញទំហឹង តែម្តង​។​
ក្រោយពី​បុក​រថយន្តក្រុង​ហើយ អ្នកបើករថយន្ត​ឆ្លាម បាន​ចុះមក​សួររក​អ្នកបើករថយន្ត ឲ្យ​ចេញសង​ថ្លៃ​ខូចខាត​រថយន្ត ហើយ​បើតាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា ក្រោយពេល​កើតហេតុ​ភ្លាម ម្ចាស់​រថយន្ត​កា​ម៉ា​រី​ឆ្លាម​ដែល​បង្កហេតុ​បាន​ចុះ​ពីលើ​រថយន្ត​នឹង​ដក កាំភ្លើង​ម៉ាក K54 បាញ់​គំរាម​មួយ​គ្រាប់ ក្នុងនោះ​ផងដែរ​ក្រោយពី​មានការ​បាញ់​ភ្លាមៗ​សមត្ថកិច្ច​នគរបាល ក៏បាន​ចុះបង្ក្រាប​ដកហូត​អាវុធ K54 និង​វត្ថុតាង​សំបក​ក​ន្ទុះ​មួយ ហើយ​ធ្វើការ​ឃាត់ខ្លួន នឹង​បាន​បញ្ជូន​ខណ្ឌ​ដើម្បី​ធ្វើការ​តាម​នីតិវិធី​នៃ​ច្បាប់ ៕

No comments:

Post a Comment

yes