

ភ្នំពេញ ៖ របាំងដែកចែកទ្រូងផ្លូវចំនួ៣ផ្ទាំងបានបាក់រលំរាបដល់ដីដោយសារសិស្សស្រីសាលាឯក
ជនម្នាក់បើក រថ យន្ដបុកទាំងកំរោលបណ្ដាលឱ្យក្រឡាប់ រថយន្ដតែពុំមានរងរបួសដល់មនុស្ស នោះឡើយគ្រាន់តែស្ទះចរាចរណ៍ជាង មួយម៉ោងប៉ុណ្ណោះ ។
ហេតការណ៍នេះកើតឡើងកាលពី វេលាម៉ោង១រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅខាង
លិចមន្ទីរសម្ភពសុខុមាភាព តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីភូមិសេត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សាក្សីបាននិយាយថា មុនពេលកើត ហេតុគេឃើញសិស្សស្រីម្នាក់ឈ្មោះទួន វួចណា អាយុ១៧ឆ្នាំ រៀននៅសាលាឯកជនមួយរស់នៅក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខបានបើកបរ រថយន្ដម៉ាកវីសូ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2T-4134 ក្នុងទិសដៅ ពីលិចទៅកើតក្នុងគោលបំណងទៅរៀន ។ ខណៈរថយន្ដកំពុងបើកក្នុងល្បឿន មធ្យមស្រាប់តែរថយន្ដនេះបានរេចង្កូត បុករបាំងដែកចែកទ្រូងផ្លូវបណ្ដាលឱ្យ បាក់អស់ចំនួន៣ផ្ទាំងហើយរថយន្ដក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវបង្កឱ្យ មានការកកស្ទះចរាចរណ៍ជិតមួយម៉ោងតែម្ដង ។ បន្ទាប់មកគេឃើញនិស្សិតស្រីបានលូន ចេញពីរថយន្ដ ប៉ុន្ដែសំណាងល្អមិនបង្កឱ្យរងរបួសធ្ងន់ធ្ងរនោះឡើយ ។
ក្រោយហេតុការណ៍នេះកើតឡើងនគរបាល បានទៅដល់ហើយសិស្សស្រីរូបនេះ បាននិយាយទាំងទឹកមុខស្លេកស្លាំងឱ្យដឹងថា មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ ចរាចរណ៍បុករបាំងដែកចែកទ្រូងផ្លូវខាងលើនេះដោយសារតែពេលនាងកំពុង បើកបរនាងជាប់និយាយទូរស័ព្ទជាមួយមិត្ដភក្ដិមួយភ្លែតហើយបាត់ អារម្មណ៍ មួយភាំងក៏រេចង្កូតទៅបុករនាំងចែកទ្រូងផ្លូវតែម្ដងទៅ ។
រថយន្ដរបស់នារីជាសិស្សិសាលា ត្រូវបានសមត្ថកិច្ចនគរបាលចរាចរបាន ស្ទូចយករថយន្ដខាងលើទៅរក្សាទុកនៅសាលារាជធានីភ្មំពេញដើម្បី ដោះស្រាយសំណងខូចខាតសម្បត្ដិសាធារណៈ ទើប លែងមានការកកស្ទះចរាចរណ៍ ៕
No comments:
Post a Comment
yes