នៅក្នុងសមាជនោះ គណបក្ស សង្គ្រោះជាតិ បានសម្រេចក្នុងការជ្រើសតាំងលោកប្រធាន
សម រង្ស៊ី ជាប្រធានគណបក្ស លោក កឹម សុខា ជាអនុប្រធាន ការជ្រើសរើសបានគណៈកម្មា
ធិការនាយក គណៈកម្មាធិការអចិន្ត្រៃយ៏គណបក្ស សមាជិកក្រុមប្រឹក្សាជាតិ និងបទដ្ឋាននានាមួយចំនួនទៀត
។
ព្រមជាមួយគ្នានោះលោកអនុប្រធាន កឹម សុខា
ក៏បានមានប្រសាសន៏ទៅកាន់អង្គសមាជទាក់ទង
និងគោលនយោបាយនានាមួយចំនួនរបស់គណបក្សផងដែរសម្រាប់ឲ្យអង្គសមាជជ្រាប
ក្នុងនោះ លោកអនុប្រធាន កឹម សុខា បានលើកយកគោលនយោបាយអទិភាពចំនួន៧ចំណុចរបស់គណ បក្ស
មកធ្វើការជំរាបជួនអង្គសមាជដែលសំខាន់បំផុតក្នុងនោះ ចំណុចទី១នៅពេលដែលគណបក្ស
សង្គ្រោះជាតិ ឈ្នះឆ្នោតអាណត្តិទី៥នេះ គណបក្ស
និងផ្តល់ប្រាក់ឧបត្ថមដល់ចាស់ៗដែលមានអា យុចាប់ពី៦៥ឆ្នាំឡើងទៅដល់ពួកគាត់ចំនួន៤ម៉ឺនរៀលជារៀងរាល់ខែ
ចំណុចទី២តំឡើងប្រាក់ ខែ ដល់កម្មករ-កម្មការិនីដែលជាប្រាក់ខែគោលក្នុងមួយខែចំនួន៦០ម៉ឺនរៀល
ចំណុចទី៣ធ្វើការតំឡើង ប្រាក់ខែដល់មន្រ្តីរាជការឲ្យបានយ៉ាងតិចចំនួន១លានរៀល ចំណុច
ទី៤រកទីផ្សារជូនប្រជាកសិករ នៅពេលដែលពួកគាត់ធ្វើស្រែចំការទទួលបានភោគផលហើយនោះ
ជាមួយគ្នានេះគណបក្ស និងធ្វើការធានាចំពោះតម្លៃស្រូវជូនប្រជាកសិករ
ទាបបំផុតក្នុងមួយគីឡូតម្លៃមួយពាន់រៀល
ចំណុច ទី៥ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនចាំបាច់បង់ប្រាក់នៅគ្រប់មន្ទីរពេទ្យរបស់រដ្ឋ
ចំណុចទី៦ រកការងារជូនប្រជាពលរដ្ឋខ្មែរឲ្យបានធ្វើគ្រប់គ្នា ពិសេសគឺយុវជន
និងពង្រឹងវិស័យអប់រំឲ្យមាន គុណភាព ព្រមទាំងផ្តល់ឱកាសឲ្យកូនប្រជាពលរដ្ឋក្រីក្រ
ឲ្យពួក គាត់អាចទទួលបានឱកាសនៃ ការ សិក្សាខ្ពង់ខ្ពស់ដូចជាកូនអ្នកមានជីវភាពធូធារ រីឯចំណុចទី៧គណបក្ស
និងធ្វើការបញ្ចុះតម្លៃប្រេង សាំង ជីកសិកម្ម អគ្គីសនី និងអត្រាការប្រាក់ជាដើម ។
ព្រមជាមួយគ្នានោះ
អង្គសមាជនៅពេលដែលពួកគាត់បានឮលោកអនុប្រធាន កឹម សុខា ធ្វើការប្រកាស
នូវគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលមានប្រយោជន៏ដល់ជាតិ និងប្រជាពលរដ្ឋបែបនេះ
ធ្វើឲ្យពួកគាត់មានការរីករាយសារទរយ៉ាងខ្លាំងក្រោមសម្លេងហ៊ូកញ្ជ្រៀវពេញអង្គសមាជ ។
យ៉ាងណាម៉ិញប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងលាវ
ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង
ក៏បានសម្តែងការសាទរចំពោះគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ផងដែរ គឺស្របពេលដែលថ្នាក់ដឹកនាំគណបក្ស
សង្គ្រោះជាតិថ្នាក់ខេត្ត បានចុះជួបជាមួយពួកគាត់នៅ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣នោះ
។
អ្វីដែរជាការកត់សម្គាល់
ពួកគាត់ក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះគោលនយោបាយ របស់គណបក្ស សង្គ្រោះជាតិ
លើការសើរើឡើងវិញចំពោះបញ្ហាដីធ្លីដែលមានទំនាស់ជាមួយ និងក្រុមហ៊ុនឯកជននានាដែលទទួលបានការសម្បទានពីរដ្ឋាភិបាលលោក
ហ៊ុន សែន ទាំងបំពានច្បាប់ ហើយនិងដីធ្លីពលរដ្ឋដែលត្រូវបានក្រុមហ៊ុនទាំងនោះរំលោភយកមកប្រគល់សង
ពួកគាត់វិញ ។ ដែលពលរដ្ឋរស់នៅក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ
គឺបាននិង កំពុងតែមានទំនាស់ដីធ្លីជាមួយនិងឈ្មួយដែលបានបន្លំឯកសារ
និងឃុំឃិតជាមួយមេភូមិ មេ ឃុំ យកដីរបស់ពួកគាត់អស់ចំនួន៤៥ហិតា
របស់ពលរដ្ឋចំនួន៧៦គ្រួសារ ។
រីឯនៅខេត្តសៀមរាបឯនោះវិញ
ពលរដ្ឋក៏បាននិងកំពុងតែសម្តែងការគាំទ្រមកលើគណបក្ស សង្គ្រោះជាតិ យ៉ាងខ្លាំង
ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ។ ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំគណបក្ស
សង្គ្រោះជាតិ ក៏បាននិងកំពុងតែពន្លឿនក្នុងការលើក និងជួសជុលស្លាក
គណបក្សឲ្យបានរួចរាល់នៅក្នុងអំឡុងខែឧសភានេះផងដែរ ដែលក្នុងនោះរហូតមកដល់ពេល នេះគណបក្ស
សង្គ្រោះជាតិ បានធ្វើការលើ្កស្លាកថ្មីរបស់គណបក្ស សង្គ្រោះជាតិ បានចំនួន៥២ស្លាកហើយ
និងធ្វើការជួសជុលបានចំនួន២៨០ស្លាក ស្មើនិង៨០ភាគរយនៅទូទាំងខេត្ត
ដែលក្នុងនោះគំរោងលើកស្លាកថ្មីរបស់ខេត្តសៀមរាបគឺចំនួន១០០ស្លាក ៕
No comments:
Post a Comment
yes