សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 18, 2013

លោកប៉ុលហំមថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកពីរនៃខេត្តពោធិ៍សាត់ចំណែកនៅខេត្តបាត់ដំបងក្រុមការងារគណបក្សខេត្តប្រជុំបូកសរុបការងារនិងដាក់ផែនការណ៏សម្រាប់ខែថ្មី

លោក ប៉ុល ហំម ជួបពលរដ្ឋនៅខេត្តពោធិ៍សាត់

ក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តបាត់់ដំបងប្រជុំបូកសរុបលទ្ធផលការងារ
 និងដាក់ទិសដៅថ្មី

ឆ្នាំចាស់បានកន្លងផុតទៅ ឆ្នាំម្សាញ់ បញ្ចស័ក ដែលជាឆ្នាំថ្មីបានបានចូលមកដល់ ប្រជាពល​រដ្ឋខ្មែរទាំងនៅក្នុងស្រុក និងអ្នកដែលរស់នៅក្រៅស្រុក បានរៀបចំទទួលអំណរឆ្នាំថ្មីគ្រប់ៗគ្នា ។

យ៉ាងណាម៉ិញ ចំពោះបញ្ហានយោបាយក៏យ៉ាងដូចច្នោះដែរ គឺនៅសល់តែរយៈពេលជាង៣ខែ ទៀតប៉ុណ្ណោះ ការបោះឆ្នោតអាណត្តិថ្មីក៏ឈានចូលមកដល់ សម្រាប់ធ្វើការជ្រើសរើស​អ្នក​ដឹក​ នាំប្រទេស មកដឹកនាំនាវាកម្ពុជា ឆ្ពស់ទៅរកការរីកចំរើន និងមានកេរ្តិ៏ឈ្មោះបោះសម្លេងនៅ​លើ​ឆាក​អន្តរជាតិដូចជាបណ្តាប្រទេសនានាមួយចំនួននៅក្នុងតំបន់ ។

ក្នុងនោះអ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជា បានធ្វើការទស្សទាយថា​សម្រាប់​ការបោះឆ្នោតអាណត្តិថ្មី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ គណបក្ស​ សង្គ្រោះជាតិ ពិតជាទទួលបានជ័យជំនះលើកគណបក្សកាន់អំណាចសព្វថ្ងៃជាក់ជាមិនខាន ។ ដោយហេតុ​ថា ពលរដ្ឋខ្មែរ លែងមានជំនឿលើការដឹកនាំរបស់គណបក្សប្រជាជនទៀតហើយ ព្រោះការ​ដឹក​នាំរបស់គណបក្សប្រជាជន អស់រយៈពេលជាង៣០ឆ្នាំមកនេះ​គឺប្រទេសជាតិគ្មាន​អ្វីរីក​ចំ​រើនជាការកត់សម្គាល់់នោះឡើយ ក្រៅតែជំពាក់បំណុលរបទេសឡើងរុំកោះទៅហើយនោះ ។


ហើយបើគេក្រលែកទៅមើលគោលនយោបាយរបស់គណបក្សមួយនេះវិញ ក៏គ្មានអ្វីជាដុំកំ​ភួនសម្រាប់ផ្តល់ផលប្រយោជន៏ដល់ជាតិ និងប្រជារាស្រ្តដែរ ក្រៅតែពីអំណាច បុណ្យ ស័ក្តិ​របស់ពួកគេនោះ ។ យ៉ាងណាម៉ិញ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះបានធ្វើការប្រ​កាស​ជាសាធារណៈថា បើចូលចិត្ត អាណិត ស្រលាញ់ ហ៊ុន សែន បោះឆ្នោតឲ្យ ហ៊ុន សែន ចុះ គឺគាត់មិនបានគិតពីជាតិ និងរាស្រ្តជាធំនោះឡើយ គឺគិតប្រយោជន៏របស់ខ្លួនជាធំ ។ តួយ៉ាង​លោក ហ៊ុន សែន ក៏បានប្រកាស់ផងដែរថា ប្រសិនបើការបោះឆ្នោតអាណត្តិ ទី៥នេះគណ​បក្ស​ប្រជាជនចាញ់ឆ្នោតនោះ រូបលោកនិងលែងធ្វើបុណ្យ ដែលភាសារនេះជាភាសារ មិន​សាក​សម្យជាមេដឹកនាំត្រង់កន្លែងណាសូម្បីតែបន្តិច ។ ហេតុដូចនេះហើយ បានជាប្រជា​ពល​រដ្ឋ លែងមានជំនឿលើការដឹកនាំរបស់លោក ហ៊ុន សែន នោះ ។

បើយើងធ្វើការក្រលែកមកមើលគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ វិញ គឺសុតតែ ផ្តល់ផលប្រយោជន៏ដល់ជាតិ និងពលរដ្ឋទាំងអស់ ដូចជា ៖ គណបក្ស សង្គ្រោះជាតិ នៅពេល ឈ្នះការបោះឆ្នោតអាណត្តិទី៥នេះ និងផ្តល់ប្រាក់ឧបត្ថមដល់ចាស់ៗដែលមានអាយុចាប់ពី៦៥ ឆ្នាំឡើងទៅដល់ពួកគាត់ក្នុងម្នាក់៤ម៉ឺនរៀលជារៀងរាល់ខែ ធ្វើការតំឡើងប្រាក់ខែដល់កម្មករ-កម្មការីនី ឲ្យបានយ៉ាងតិចចំនួន៦០ម៉ឺនរៀលដែលជាប្រាក់ខែគោល តំណើងប្រាក់់ខែដល់មន្រ្តី រាជការយ៉ាងតិច១លានរៀល ព្យាបាលជំងឺជូនពលរដ្ឋដោយមិនចាំចាប់បង់ប្រាក់នៅគ្រប់មន្ទីរ ពេទ្យរបស់រដ្ឋ ធានារកទីផ្សារដល់កសិផលរបស់ពលរដ្ឋដែលបង្ករបង្កើនផលបាន លក់ចេញ ក្នុងតម្លៃថ្លៃ ដែលក្នុងនោះធានាស្រូវក្នុងមួយគីឡូក្រាមមិនឲ្យក្រោម១ពាន់រៀល ពង្រឹងប្រពន្ធ អប់រំ ផ្តល់លទ្ធភាពឲ្យកូនពលរដ្ឋក្រីក្រ អាចសិក្សារៀនសូត្របានខ្ពង់ខ្ពស់ដូចកូនអ្នកមានផង​ដែរ ដែលរដ្ឋាភិបាលសង្គ្រោះជាតិ ផ្តល់តាមរយៈអាហារូបករណ៏ និងមានកញ្ចប់ថវិការ​សម្រាប់​ឲ្យពួកគាត់ខ្ចីយកទៅបន្តរការសិក្សារៀលសូត្រ ដោយគិតក្នុងកំរិតការប្រាក់ទាបបំផុត  ស្វែង​រកការងារឲ្យពលរដ្ឋបានធ្វើគ្រប់ៗគ្នាពិសេសយុវជន និងធ្វើការបញ្ចុះតម្លៃអត្រាការប្រាក់ អគ្គី​ស​នី ប្រេងសាំង ព្រមទាំងជីកសិកម្មជាដើម ។

បើយើងធ្វើការប្រៀបធៀបនូវគោលនយោបាយរវាងគណ​បក្ស សង្គ្រោះជាតិ និងគណបក្សប្រ ជាជន ឃើញថា ខុសគ្នាដាច់ស្រឡះដួចមេឃនិងដី ហេតុដូចនេះហើយបានជាពលរដ្ឋពួកគាត់ សម្រាប់ការបោះឆ្នោតអាណត្តិទី៥នេះ គាំទ្រគណបក្ស សង្គ្រោះជាតិ មានចំនួនកាន់តែច្រើន
ឡើងៗជារៀងរាល់ថ្ងៃនោះ ។

ស្របពេលដែលពលរដ្ឋបាននិងកំពុងតែគាំទ្រមកលើគណបក្ស សង្គ្រោះជាតិ យ៉ាងច្រើនបែប នេះ ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ក៏បាននិងកំពុងតែបន្តចុះជួបពលរដ្ឋនៅតាមមូល ដ្ឋាន​គ្មានពេលទំនេរផងដែរ ដូចជានៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ លោក ប៉ុល ហំម ដែល ជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស​ សង្គ្រោះជាតិ អមតំណើរដោយលោក ងឹម ញ៉េញ ប្រធាន​គណបក្ស សង្គ្រោះជាតិ ខេត្តពោធិ៍សាត់ រួមជាមួយនិងក្រុមការងារខេត្ត ហើយនិងស្រុកមួយ ចំនួនទៀត បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពេលព្រឹកនៅឃុំក្បាលត្រាច ស្រុកក្រគរ និងពេលរសៀលនៅឃុំបឹងបត់កណ្តោល ស្រុកបាកាន ។

ចំនែកនៅខេត្តបាត់តំបងឯណោះវិញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ក្រុមការងារ ខេត្តដែលដឹកនាំដោយលោក ពិន រតនា អនុប្រធានក្រុមការងារ និងលោក សោ ចាន់ដេត ជំនួយការក្រុមការងារខេត្ត បានបើកកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលគណបក្សខេត្តបាត់តំបង ដែលមានការចូលរួមពីក្រុមការងារស្រុកទាំង១៣ និង១ក្រុង ដើម្បីបូកសរុបលទ្ធផលការងារ នា​ខែកន្លងមក និងដាក់ផែនការណ៏សម្រាប់ខែថ្មី ក្នុងការរៀបចំកម្មវិធី សម្រាប់ថ្នាក់ដឹកនាំថ្នាក់​ជាតិចុះជួប​ពលតាមមូលដ្ឋាន កម្មវិធីរបស់ក្រុមការងារខេត្ត -ស្រុក ការបើកវគ្គបណ្តុះបណ្តាល​ស្តីពីការ​បញ្ជូនសារ ព្រមទាំងការលើកស្លាកគណបក្សជាដើម ៕ 

No comments:

Post a Comment

yes