លោក ប៉ា សុជាតិវង្ស អភិបាលរងរាជធានីភ្នំពេញត្រូវបានព្រះមហាក្សត្រខ្មែរព្រះបាទសម្តេច
ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជា អភិបាលរាជធានីភ្នំពេញជំនួស
លោក កែប ជុតិមា។
លោក កែប ជុតិមា។
យោងតាមព្រះរាជក្រឹត្យថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដែលឡាយព្រះហស្ថលេខាដោយ ផ្ទាល់ពីព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក ប៉ា សុជាតិវង្ស ដែលមានឋានន្តរ ស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ។
ព្រះរាជក្រឹត្យនេះ ចូលជាធរមានចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣តទៅ ដោយតម្រូវឲ្យ
លោក ហ៊ុន សែន អនុវត្តឲ្យបានសម្រេច។ជាមួយគ្នានោះលោក ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣ ថា ចៅហ្វាយខេត្តដល់អាយុចូលនិវត្តមាន៨រូប រួមមានលោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀម រាប, លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ, លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម, លោកឡូយ សុផាត អភិបាល ខេត្ត ស្ទឹង ត្រែង,លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ, លោកឈុន ស៊ីរុន អភិបាលខេត្តកណ្តាល, លោក កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ និងលោក ចាន់ យឿន អភិបាលខេត្តមណ្ឌលគិរី។ ចំណែកអភិបាលខេត្តឧត្តរមាន ជ័យ លោកប៉ិច សុខិន ដែលមានបញ្ហាសុខភាព ក៏ត្រូវផ្លាស់ប្តូរដែរ។ រីឯអភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុង អឿន ក៏ត្រូវប្តូរចេញដែរ ដោយសារលោកត្រូវទៅឈរឈ្មោះបោះឆ្នោតជាតំណាងរាស្ត្រ។
លោក ហ៊ុន សែន បានបញ្ជាក់ថា «ឆ្នាំចាស់បានកន្លងផុត អាណត្តិចាស់ អាណត្តិទី១ ក៏បានកន្លងផុតហើយអាណត្តិទី២ក៏បានឈានចូលមកដល់ ហើយអាណត្តិចាស់ របស់អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាល រងស្រុកក៏ត្រូវបានបញ្ចប់ត្រឹមឆ្នាំចាស់ ហើយអាណត្តិថ្មីក៏បានមកដល់ គឺអាណត្តិទី២នៃអភិបាលខេត្ត…បានសេច ក្តីថា អាណត្តិទី១ត្រូវបានបញ្ចប់នៅថ្ងៃទី១៤ ខែមេសា ព្រះរាជក្រឹត្យបានចេញហើយ ហើយអនុក្រឹត្យនៃបណ្តា អនុខេត្តទាំងឡាយ ក៏បានចេញហើយដែរ ពីម្សិល បោះត្រា និងចុះហត្ថលេខាតាំងពីមុនចូលឆ្នាំ ក៏ប៉ុន្តែត្រូវរង់ចាំ ព្រះរាជក្រឹត្យចេញសិន»៕
No comments:
Post a Comment
yes