សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 24, 2013

លោកអ៊ូចាន់ឬទ្ធិអគ្គនាយករងសាធារណៈគណបក្សសង្គ្រោះជាតិចុះជួបពលរដ្ឋនៅស្រុកមោងឬស្ស៊ីចំណែកក្រុមការងារខេត្តចុះជួបប្រជុំជាមួយថ្នាក់ដឹកនាំស្រុកនិងឃុំដើម្បីរៀបចំកម្មវិធីសម្រាប់ថ្នាក់ដឹកនាំថ្នាក់ជាតិចុះជួបពលរដ្ឋ

របត់នយោបាយនៅក្នុងប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃបាននិងកំពុងតែមានការប្រែប្រួល​ឥត​ឈប់ឈរ ដែលការប្រែប្រួលនោះ គឺការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស​ សង្គ្រោះ​ជាតិ ដែល​មានលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ព្រម​ទាំង​បានដាក់ចេញ​នូវគោលនយោបាយល្អៗជាច្រើនចំណុច​ដែលសុតតែផ្តល់ផលប្រយោជន៏​ដល់ជាតិ និងប្រជាពលរដ្ឋ ។

ព្រមជាមួយគ្នានោះថ្នាក់ដឹកនាំគណបក្ស​ សង្គ្រោះជាតិ ជារៀងរាល់ថ្ងៃបានធ្វើតំណើរចុះជួប​ពលរដ្ឋតាមមូលដ្ឋាននានា ដើម្បីធ្វើការជំរាបជូនពីការវិវឌ្ឍន៏នយោបាយទាំង​ក្នុងនិងក្រៅ​ប្រ​ទេស ក៏ដូចជាការបំពេញភារកិច្ចការងាររបស់លោកប្រធាន សម រង្ស៊ី នៅឯក្រៅស្រុក ។ហើយ​ជាមួយគ្នានោះ ថ្នាក់ដឹកនាំគណបក្ស​ សង្គ្រោះជាតិ ក៏បានធ្វើការជំរាបជួនពីសារនយោបាយ របស់គណបក្ស​ សង្គ្រោះជាតិ ដល់ពលរដ្ឋដើម្បីឲ្យពួកគាត់បានដឹងបន្ថែមលើអ្វីដែលពួកគាត់ ធ្លាប់បានទទួលនាពេលកន្លងមក សម្រាប់ជាប្រយោជន៏ដល់ពួកគាត់នៅថ្ងៃបោះឆ្នោតផងដែរ ក៏ដូចជាធ្វើការដោះស្រាយបញ្ហាប្រឈមនានារបស់ពួកគាត់តាមតែអាចធ្វើបាន ។


ចំពោះបញ្ហាប្រឈមធំៗ គឺគណបក្ស សង្គ្រោះជាតិ និងយកទៅដោះស្រាយជូនប្រជាពលរដ្ឋ​ជាបន្ទាន់ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ដែលគណបក្ស សង្គ្រោះជាតិ ទទួលបានជោគ ជ័យនោះ ព្រោះគណបក្ស សង្គ្រោះជាតិ គឺបានតំកល់ផលប្រយោជន៏របស់ជាតិ និងប្រជា​ពល​រដ្ឋជាធំ ។

យ៉ាងណាម៉ិញ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ លោក អ៊ូ ចាន់ឬទ្ធិ អគ្គនាយករង ទំនាក់ ទំនងសាធារណៈ​ អមតំណើរដោយក្រុមការងារខេត្តបាត់ដំបង បានចុះជួបពលរដ្ឋនៅភូមិថ្នល់ បត់ ឃុំឬស្ស៊ីក្រាំង ស្រុកមោងឬស្ស៊ី ។

ព្រមជាមួយគ្នានោះ ក្រុមការងារគណបក្ស​ សង្គ្រោះជាតិ​ខេត្តបាត់ដំបង ដែលដឹកនាំដោយ​លោក ជា ជាវ ពេលព្រឹកក៏បានបើកកិច្ចប្រជុំជាមួយនិងក្រុមការងារស្រុកថ្មគោល ដើម្បីរៀបចំ យុទ្ធសាស្រ្តថ្មីៗក្នុងការបញ្ជូសារនយោបាយរបស់គណបក្សដល់ប្រជាពលរដ្ឋឲ្យដូចជាភ្លៀងរលឹមផងដែរ និងការប្រជុំរៀបចំកម្មវិធីសម្រាប់ថ្នាក់ដឹកនាំថ្នាក់ជាតិ ចុះជួបសំណេះសំណាល​ជា​មួយប្រជាពលរដ្ឋ នៅក្នុងស្រុកថ្មគោលទាំងមូល ។

ចំណែកនៅពេលរសៀល លោក ជា ជាវ ក៏និងបើកកិច្ចប្រជុំដូចគ្នាទៅនិងករណីនៅស្រុក​ថ្មគោល នៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិខេត្ត ជាមួយនិងក្រុមការងារខេត្ត និង បន្ថែមជាចំបងចំពោះការបន្តលើកស្លាកឲ្យបានរួចរាល់នៅមុនការឃោសនាបោះឆ្នោតចូលមក ដល់ ៕  

No comments:

Post a Comment

yes