![130109_01](http://www.postkhmer.com/images/stories/news/national_pk/2013/130409/130109_01.jpg)
ទាហានរបស់លោក លន់ នល់ ចងទង់ជ័យសនៅលើរថក្រោះរបស់ពួកគេបន្ទាប់ពីបាន
ចុះចាញ់ ខណៈពេលដែលទាហានខ្មែរក្រហមចូលរាជធានីភ្នំពេញថ្ងៃទី១៧ មេសា ១៩៧៥
ភ្នំពេញៈ ឯកសារការទូតរាប់ពាន់ទំព័រ មានពិពណ៌នាលម្អិតពីសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជាដែល នាំឲ្យឈានដល់ការដួលរលំរបបទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧៥ បានដាក់បង្ហាញនៅលើគេហទំព័រ វីគីលីក ជាគេហទំព័រប្រឆាំងភាពសម្ងាត់ កាលពីម្សិលមិញ។
ឯកសារការទូតមានឈ្មោះថាKissinger Cables បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកកាលនោះ គឺលោក Henry Kissinger រួមបញ្ចូលឯកសារជាង ១,៧ លានឯកសារដែលបានផ្ញើទៅមកឆ្លើយឆ្លងគ្នាក្នុងចន្លោះឆ្នាំ ១៩៧៣ ទៅ១៩៧៦។ ឯកសារទាំងនោះ នៅតែមិនអាចចូលមើលបាននៅមុនពេលមានការបោះពុម្ពផ្សាយដោយវីគីលីក។
ឯកសារលេចធ្លាយជាច្រើនដែលដាក់ផ្សាយក្នុងគេហទំព័រនេះកាលពី ឆ្នាំ២០១០ និង២០១១ និងបានធ្វើឲ្យរដ្ឋាភិបាលជាច្រើនក្នុងពិភពលោក មានការភ្ញាក់ផ្អើល ដោយសារវាបង្ហាញអំពីរឿងរ៉ាវនិងវិបត្តិការទូត និងលើកឡើងអំពីភាពតានតឹង ហើយដែលអ្នកខ្លះបានហៅការលេចធ្លាយនៃឯកសារទាំងនោះថា ជាកាតាលីករនាំឲ្យមានបដិវត្តន៍ផ្កាម្លិះ។
នៅក្នុងប្រទេស កម្ពុជា ឯកសារដែលលេចធ្លាយនោះ បានបង្ហាញជាចម្បង ចន្លោះពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ដល់ទសវត្សរ៍ឆ្នាំ២០១០ ហើយវា បានផ្តល់នូវការបង្ហាញគួរឲ្យអាម៉ាស់មួយចំនួន រួមទាំងការបង្ហាញអំពីភាពកខ្វក់របស់សេដ្ឋីកំពូលចំនួន១០រូប និងបង្ហាញអំពីបញ្ហារបស់គណបក្សប្រជាជនកម្ពុជា និងទំនាក់ទំនងនៅក្នុងគ្រួសាររាជវង្ស។
ឯកសារមួយចំនួន លេចធ្លាយកាលពីដើមដំបូង បានបង្ហាញអំពីភាពមិនស្រុះស្រួលគ្នា ដែលកំពុងកើតឡើងខ្លាំងរវាងសហរដ្ឋអាមេរិកជាមួយឧត្តម សេនីយ៍ លន់ នល់ ជាឧត្តមសេនីយ៍ដែលអាមេរិកគាំទ្រ និងបានដឹកនាំរដ្ឋប្រហារឆ្នាំ១៩៧០ ប្រឆាំងនឹងប្រមុខរដ្ឋ សម្តេចព្រះ នរោត្តម សីហនុ។
កាលពីថ្ងៃទី ៣១ ខែសីហា នៅក្នុងឯកសារឆ្នាំ១៩៧៣ ឯកអគ្គរដ្ឋទូត Emory Swank បានឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ប្រទេសមិនដល់មួយសប្តាហ៍ មុនការបញ្ចប់បេសកកម្មរបស់លោក។
ក្នុងឯកសារបញ្ជាក់ថា៖ «ភាពតស៊ូរបស់ឧត្តមសេនីយ៍ ដូចដែលខ្ញុំបានឃើញផ្ទាល់ភ្នែក វាបានឆ្លងកាត់ភាពរង្គោះរង្គើទាំងនេះពិត ជាពិសេស។ ជាមួយនឹងការបន្តក្តោបអំណាច កាន់កាប់កម្លាំងប្រដាប់អាវុធ និងកិច្ចការយោធា ដែលជាមូលដ្ឋានអំណាចពិតប្រាកដរបស់គាត់ នេះគ្មានអ្វីសង្ស័យទេ វាពន្យល់អំពីការរស់ក្នុងអំណាច។ ប៉ុន្តែ ភាពជាអ្នកដឹកនាំដែលគាត់បានផ្តល់ដល់ប្រជាជនរបស់គាត់ មានលក្ខណៈមិនច្បាស់លាស់ និងភាពមិនឆ្លាតវៃជាច្រើនលើករបស់គាត់ និងកេរ្តិ៍ឈ្មោះត្រឹមត្រូវ និងមិនត្រឹមត្រូវរបស់គាត់ ដែលឥឡូវ មានភាពងងឹត ដែលអាចរំពឹងថា នឹងគ្រប់គ្រងបាន។
ឯកអគ្គ រដ្ឋទូតផ្តល់ការនិយាយមិនត្រង់ទៅជួរគណបក្សជាតិសាសន៍និយម របស់អាមេរិក ដែលធានាថា រដ្ឋាភិបាលអាមេរិកនឹងមិនរក្សាជំរំយុទ្ធសាស្រ្តក្នុងប្រទេស កម្ពុជាអស់ពេលកន្លះទសវត្សរ៍នោះទេ។ ឯកអគ្គរដ្ឋទូត Swank បានសរសេរថា៖ «ពួកគេបានគាបសង្កត់ធ្ងន់ខាងពាក្យសម្តី ស្តីពីអធិបតេយ្យភាពនិងឯករាជភាព ប៉ុន្តែ ពួកគេពិតជាមានភាពងាយស្រួល និងមានភាពសោះអង្គើយ ... និងទំនាក់ទំនងការពារ ដូចគ្នាជាមួយនិងប្រទេសក្រោមអាណានិគមបារាំង ឬជាមួយអំណាចនៃកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ (១៩៥៤‑១៩៦៩) ឬថ្មីៗនេះ ជាមួយខ្លួនឯងនៅក្នុងទំនាក់ទំនងពឹងផ្អែកយ៉ាងខ្លាំង ដែលជាការបោះជំហានយ៉ាងលឿនបំផុតមិនធ្លាប់មាន ដែលចាប់ផ្តើមក្នុងឆ្នាំ១៩៧០»។
វិសាលភាពនៃទំនាក់ទំនងមិន ឯករាជ្យ និងពឹងពាក់គ្នានោះ គឺពិតជាមានលក្ខណៈឯកជនណាស់នៅក្នុងឯកសារនោះ ដែលរៀបរាប់លម្អិតអំពីការសន្ទនារវាងឯកអគ្គរដ្ឋទូត USAID លោក Jonh Hannh និង សេនាប្រមុខ លន់ នល់ ក្នុងខែមីនា ឆ្នាំ១៩៧៣។
ឯកអគ្គរដ្ឋទូត Swank បានសរសេរថា៖ « [Hannh] បានសង្កត់ធ្ងន់លើឧត្តមសេនីយ៍ ពីតម្រូវការក្នុងការធ្វើគោលនយោបាយ ដើម្បីទទួលបានការគាំទ្រសកម្មពីប្រជាជន«តិចតួច»របស់ កម្ពុជា»។
ដោយសុំឲ្យ លន់ នល់ បង្ក្រាបទាហាន«ខ្មោច»ដែលមាននៅក្នុងបញ្ហាប្រាក់ខែរបស់យោធា ដែលនេះជាវិធានការតូចមួយនៃការបង្ក្រាបអំពើពុករលួយ ដែលបានយាយីដល់របបនេះ លោក Hannh បានសង្កត់ធ្ងន់អំពី«ឆន្ទៈរបស់អាមេរិក ដើម្បីជួយប្រទេសនានាដែលជាផ្នែករបស់ពួកគេ»។
នៅពាក់ កណ្តាលទសវត្សរ៍ឆ្នាំ៧០ វាច្បាស់ ដែលថា ស្ថានភាពនៃកិច្ចការនោះ គឺវានៅឆ្ងាយពីស្ថិរភាព ប្រសិនបើមិនមានការគាំទ្រពីអាមេរិក។
នៅក្នុងសំណើ ជាបន្ទាន់មួយដែលលោក Kissinger សុំបន្តផ្តល់ប្រតិបត្តិការភ្លើងខៀវ ឯកអគ្គរដ្ឋទូតកត់សម្គាល់ថា វាមិនមានការសង្ស័យទេ ដែលថា «ក្នុងរយៈកាលបីឆ្នាំកន្លងទៅ វាបានផ្តល់ភាពចាំបាច់សម្រាប់ការរស់»។
លោកបញ្ជាក់ថា ៖ «ប្រសិនបើមិនមាន បេសកកម្មនៅតំបន់ទន្លេមេគង្គទៀងទាត់ ឬយន្តហោះសង្គ្រោះបន្ទាន់ ទីក្រុងភ្នំពេញដែលមានប្រជាជនចំនួន ១,៣ លាននាក់ នឹងលែងជាទីក្រុងរស់រវើកដូចមុនទៀតហើយ។ នៅពេលខាងមុខ វានឹងលែងមានអគ្គិសនី លែងមានឧស្សាហកម្ម លែងមានស្តុកស្រូវអង្ករច្រើនដូចមុនទៀតហើយ»។
«ជាអ្នកដែល ទើបមកថ្មីនៅទីនេះ ខ្ញុំត្រូវបានវាយប្រហារដោយការខ្វះវិញ្ញាណ នៃភាពបន្ទាន់ពាក់ព័ន្ធនឹងរដ្ឋាភិបាល និងអំពីប្រជាជន។ នៅក្នុងភាពផ្ទុយស្រឡះ ចំពោះភាពមិនចេះបត់បែន ការគ្រប់គ្រងយង់ឃ្នងរបស់ពួកកុម្មុយនីស្តខ្មែរ រដ្ឋាភិបាលមិនអាចបណ្តុះសតិសម្បជញ្ញៈនិងវិន័យ ឬធ្វើឲ្យមានភាពរីករាយខ្លាំងទៅដល់មន្រ្តីស៊ីវិល និងយោធា»។
នៅក្នុងឯកសារមួយ នាឆ្នាំ១៩៧៣ ពាក់ព័ន្ធនឹងភាពយន្តរបស់ សម្តេច នរោត្តម សីហនុ មន្រ្តីការទូតម្នាក់សំដៅទៅ សា ឡុតស ដែលក្រោយមកស្គាល់ថាជាប៉ុល ពត ជាឥស្សរជនកុម្មុយនីស្តសំខាន់»។ ក្នុងឆ្នាំ១៩៧៤ ឯកអគ្គរដ្ឋទូត Dean បានចង្អុលបង្ហាញគាត់ថា ជា«មេបញ្ជាការយោធាកំពូល»មុនពេលការបង្ហាញពីភាពនៅឆ្ងាយ ពីគ្នាកាន់តែខ្លាំងឡើងៗរបស់មេកុម្មុយនីស្តរូបនេះពីសម្តេច សីហនុ នៅពេលពួកគេទទួលបានអំណាច។
ឯកអគ្គរដ្ឋទូត Dean សរសេរថា ៖ «ពួកកុម្មុយនីស្តខ្មែរក្រហមលែងប្រឹងប្រែងធ្វើកិច្ចការ តាមរយៈកិត្យានុភាពដែលកំពុងបាត់បង់របស់ សម្តេច នរោត្តម សីហនុ នៅក្នុងចំណោមប្រជាជនខ្មែរ»។
ជាអ្នកតាមដានស្ថានភាពដោយយក ចិត្តទុកដាក់ អគ្គរដ្ឋទូត Dean គឺជាមនុស្សម្នាក់ក្នុងចំណោមមេដឹកនាំដែលជំរុញឲ្យមានការ ផ្លាស់ប្តូរនយោបាយ និងបង្ហាញពីការពាក់ព័ន្ធនឹងវិសាលភាពនៃការលុកលុយបង្ហូរឈាម របស់ខ្មែរក្រហម។ ក្នុងឯកសារនោះ គាត់បានក្រើនរំឭកថា បក្សកុម្មុយនីស្តខ្មែរបានបង្កើតនូវភាពសាហាវយង់ឃ្នងក្នុងការ ជំរុញឲ្យមានការផ្លាស់ប្តូរចរិតជាមូលដ្ឋានរបស់ប្រជាជនខ្មែរ ដូចដែលបង្ហាញផងដែរ ដោយប្រជាជនភៀសខ្លួនជាច្រើនពីក្នុងរបបខ្មែរក្រហម»។
នៅ ពេលនោះ ឯកអគ្គរដ្ឋទូត Dean សរសេរថា៖ «ការចាកចេញដែលនឹងធ្វើនៅពេលខាងមុខ ដោយមន្រ្តីស្ថានទូតអូស្រ្តាលី... គឺត្រូវគេដឹងយ៉ាងទូលំទូលាយនៅជុំវិញទីក្រុងឥឡូវនេះ។ វាបានធ្វើឲ្យសហការីជាច្រើនក្នុងចំណោមសហការីរបស់ខ្ញុំដែល មាននិន្នាការភ័យខ្លាច ចង់ចាកចេញដែរ»។
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧៥ «នៅនាទីចុងក្រោយ ខ្មែរនិងបរទេស បានហៅមិត្តភក្តិខ្លួននៅក្នុងស្ថានទូតអាមេរិកដើម្បីសុំឡើង យន្តហោះ USAID ដើម្បីចាកចេញទៅទីក្រុងបាងកក ឬសុំជិះយន្តហោះដទៃផ្សេងទៀតដែលអាចនំាពួកគេចេញពីក្រុង ទៅបាន»៕
No comments:
Post a Comment
yes