សកម្មភាពសមាជគណបក្ស សង្គ្រោះជាតិ
សមាជគណបក្សសង្គ្រោះជាតិលើកទី១
បានប្រព្រឹត្តនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ នៅភូមិគល់ សង្កាត់កន្ទោក
ខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវជាតិលេខ៤ ជិតកន្លែងថ្លឹងឡាន ដែលមានសមាជិក-សមាជិកការ
មកពីគ្រប់បណ្តាខេត្តរាជធានីទូទាំងប្រទេសប្រមាណជាង១ ម៉ឺននាក់ ។
សូមជំរាបថា គណបក្សសង្គ្រោះជាតិ បង្កើតឡើងដោយរវាងគណបក្ស
សម រង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស ។
ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមក្នុងសមាជរបស់គណបក្ស សង្គ្រោះជាតិលើកទី១ រួមមាន លោក សម រង្ស៊ី ពីក្រៅប្រទេស លោក កឹម សុខា លោក សឺន ស៊ូប៊ែរ លោក យឹម សុវណ្ណ លោក ប៉ុល ហំម លោក គង់ គាំ លោក អេង ឆៃអ៊ាង លោកស្រី កែ សុវណ្ណរតន៏ និងរួមមានវត្តមានព្រះអង្គមា្ចស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់សម្តេចឪ និងថ្នាក់ដឹកនាំគណបក្សសម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ជាច្រើនទៀត ។
នៅក្នុងសមាជនោះអង្គសមាជបានសម្រេចជ្រើសតាំងលោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាអនុប្រធានគណបក្ស ។ រីឯព្រះអង្គម្ចាស់ធម្មិកោ ត្រូវជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាជាតិ ។
សមាជគណបក្ស សង្គ្រោះជាតិ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ ក៏បានអនុម័តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ការជ្រើសតាំងគណៈកម្មការនាយកគណបក្ស គណៈកម្មការអចិន្ត្រៃយ៍ សមាជិកក្រុមប្រឹក្សាជាតិ និងបទដ្ឋានមួយចំនួនទៀត ។

គួរជំរាបជូនថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
មិនចូលរួមការបោះឆ្នោតទេ តែថ្នាក់ដឹកនាំគណបក្សទាំងពីរ
នឹងឈរឈ្មោះបោះឆ្នោតរួមគ្នានៅក្នុងគណបក្ស សង្គ្រោះជាតិ។
ព្រមជាមួយគ្នានោះលោក កឹម សុខា អនុប្រធានគណបក្ស
សង្គ្រោះជាតិ
ក៏បានថ្លែងទាក់ទងទៅនិងគោលនយោបាយនានាមួយចំនួនរបស់គណបក្សផងដែរសម្រាប់ឲ្យអង្គសមាជជ្រាប
ក្នុងនោះលោក កឹម សុខា បានលើកយកគោលនយោបាយអទិភាពចំនួន៧ចំណុចរបស់គណ បក្ស
មកធ្វើការជំរាបជួនអង្គសមាជដែលសំខាន់បំផុត ចំណុចទី១នៅពេលដែលគណបក្ស សង្គ្រោះជាតិឈ្នះឆ្នោតអាណត្តិទី៥នេះ
គឺគណបក្ស
និងផ្តល់ប្រាក់ឧបត្ថមដល់ចាស់ៗដែលមានអាយុចាប់ពិ៦៥ឆ្នាំឡើងទៅដល់ពួកគាត់ចំនួន៤ម៉ឺនរៀលជារៀងរាល់ខែ
ចំណុចទី២តំឡើងប្រាក់ខែដល់កម្មករ-កម្មការិនីដែលជាប្រាក់ខែគោលក្នុងមួយខែចំនួន៦០ម៉ឺនរៀល
ចំណុចទី៣ធ្វើការតំឡើងប្រាក់ខែដល់មន្រ្តីរាជការឲ្យបានយ៉ាងតិចចំនួន១លានរៀល ចំណុច
ទី៤រកទីផ្សារជូនប្រជាកសិករ នៅពេលដែលពួកគាត់ធ្វើស្រែចំការទទួលបានភោគផលហើយ នោះ
ជាមួយគ្នានេះគណបក្សនិងធ្វើការធានាចំពោះតម្លៃស្រូវថោកបំផុតក្នុងមួយគីឡូគឺមួយ
ពាន់រៀល ចំណុចទី៥ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនចាំបាច់បង់ប្រាក់នៅគ្រប់មន្ទីរ
ពេទ្យរបស់រដ្ឋ
ចំណុចទី៦រកការងារជូនប្រជាពលរដ្ឋខ្មែរឲ្យបានធ្វើគ្រប់គ្នាពិសេសគឺយុវជន
និងពង្រឹងវិស័យអប់រំឲ្យមានគុណភាព ព្រមទាំងផ្តល់ឱកាសឲ្យកូនប្រជាពលរដ្ឋក្រីក្រ
ឲ្យពួក គាត់អាចទទួលបានឱកាសនៃការសិក្សាខ្ពង់ខ្ពស់ដូចជាកូនអ្នកមានជីវភាពមធ្យម
និងកូនអ្នក ដែលមានជីរភាពធូធារផងដែរ រីឯចំណុចទី៧គណបក្ស
និងធ្វើការបញ្ចុះតម្លៃប្រេងសាំង ជីកសិកម្ម អគ្គីសនី និងអត្រាការប្រាក់ជាដើម ។
ព្រមជាមួយគ្នានោះ អង្គសមាជនៅពេលដែលពួកគាត់បានឮលោក កឹម
សុខា ធ្វើការប្រកាស នូវគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលមានប្រយោជន៏ដល់ជាតិ
និងប្រជា ពលរដ្ឋបែបនេះ ធ្វើឲ្យពួកគាត់មានការរីករាយសារទរយ៉ាងខ្លាំងក្រោមសម្លេងហ៊ូកញ្ជ្រៀវពេញ
អង្គសមាជ ៕

No comments:
Post a Comment
yes