សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 2, 2013

រដ្ឋាភិបាល​ឥណ្ឌា​ពុករលួយ​បំផុត តាំង​ពី​ទទួល​ឯករាជ្យ​

ក្រុងញូវដែលីៈ បក្ស​ប្រឆាំង​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​បាន​ហៅ​រដ្ឋាភិបាល​នេះ​ថា«ពុក​រលួយ​បំផុត​ចាប់​តាំង​ពី​ទទួល​ឯករាជ្យ​»​ខណៈ​ជម្លោះ​ជុំវិញ​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​នៅក្នុង​ការ​ស៊ើបអង្កេត​ប៉ូលិស​មួយ​បាន​កើត​ឡើង​នៅក្នុង​តុលាការ​កំពូល​។
តុលាការ​កំពូល​បាន​ស្តី​បន្ទោស​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល​(CBI)​ឯករាជ្យ​ពី​បទ​បង្ហាញ​រដ្ឋាភិបាល​នូវ​របាយការណ៍​មួយ​ស្តី​ពី​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ចំពោះ​អំពើ​ពុករលួយ​ដែល​បាន​ចោទ​ប្រកាន់​នៅក្នុង​ការ​បែងចែក​ប្រាក់​ចំណេញ​ធ្យូង​ថ្ម​។
ក្រុម​មេធាវី​រដ្ឋាភិបាល​បាន​បដិសេធ​នៅក្នុង​តុលាការ​ថា លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​រឿង​អាស្រូវ​ដែល​តុលាការ​កំពូល​កំពុង​ត្រួតពិនិត្យ​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​ក្រុម​អ្នក​នយោបាយ​មុន​ពេល​ចៅ​ក្រម​សម្រេច។
តុលាការ​កំពូល​បាន​និយាយ​ថា​៖​«​មូលដ្ឋាន​នៃ​ដំណើរការ​ស៊ើបអង្កេត​ទាំងអស់​ត្រូវ​បាន​រង្គោះរង្គើ​ដោយ​ការ​ជ្រៀតជ្រែក​ខាង​នយោបាយ​»​។

សេចក្តី​ថ្លែងការណ៍​របស់​តុលាការ​នេះ​បាន​នាំ​មក​នូវ​ការ​អំពាវនាវ​ជា​ថ្មី​ពី​គណបក្ស​ប្រឆាំង​ឲ្យ​នាយករដ្ឋមន្ត្រី ម៉ាន់មូហាន់ ស៊ីង​លាលែង​តំណែង និង​បញ្ជាក់​ពី​ការ​អំពាវនាវ​ថ្មី​បំផុត​ក្នុង​រឿង​អាម៉ាស់​នយោបាយ​ជាច្រើន​សម្រាប់​រដ្ឋាភិបាល​បក្ស​ខុនក្រេស​ដែល​អាប់អួ​ដោយ​រឿង​អាស្រូវ​របស់​គាត់។
CBI ដែល​របាយការណ៍​របស់​ខ្លួន​បណ្តាញ​សារព័ត៌មាន​ហៅ​ថា «រឿង​អាស្រូវ​ធ្យូង​ថ្ម​»​នៅ​តែ​ត្រូវ​ប្រកាស​ជា​សាធារណៈ​បាន​និង​កំពុង​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់​របស់​សវនករ​កាលពី​ខែ​សីហា​ឆ្នាំ​មុន​ថា រដ្ឋាភិបាល​អាច​ផ្តល់​ប្រាក់​៣៣ពាន់លាន​ដុល្លារ​នៅក្នុង​ប្រាក់​ចំណេញ​ទៅ​ក្រុមហ៊ុន​រ៉ែ​ធ្យូង​។
ដោយ​បន្ថែម​ពី​លើ​តួនាទី​ជា​នាយករដ្ឋមន្ត្រី​លោក​ស៊ីង​ជា​រដ្ឋមន្ត្រី​ធ្យូងថ្ម​ក្នុង​ពេល​ដែល​ស្ថិត​ក្រោម​ការ​ពិនិត្យ​របស់​ប៉ូលិស៕ 

No comments:

Post a Comment

yes