លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស អំពាវនាវឲ្យសហរដ្ឋអាមេរិក អនុម័តការដាក់សម្ពាធលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រសិនបើការប្រកួតប្រជែងពេលបោះឆ្នោតប្រព្រឹត្តទៅដោយមិនយុត្តិធម៌។
សារព័ត៌មាន Daily Times ចុះផ្សាយកាលពីថ្ងៃអាទិត្យថា លោកសម រង្ស៊ី កំពុងលើកសំណើរទៅមន្ត្រីតាក់តែងគោលនយោបាយរបស់អាមេរិក ដើម្បីឲ្យរៀបចំវិធានការប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើមានការលួចបន្លំសន្លឹកឆ្នោតពេលបោះឆ្នោត។
លោក សម រង្ស៊ី ក៏បានលើកឡើងពីប្រទេសភូមា ដែលផ្លាស់ពីការគ្រប់គ្រងដោយយោធាផ្តាច់ការប្រែមករកប្រជាធិបតេយ្យ បន្ទាប់ពីការអនុម័តដាក់សម្ពាធពីប្រទេសលោកខាងលិចមក។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានធ្វើយុទ្ធការយ៉ាងញឹកញាប់ ដើម្បីឲ្យសហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបជាដើម ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កុំឲ្យលួចបន្លំសន្លឹកឆ្នោត៕
No comments:
Post a Comment
yes