
សន្និសីទកាសែត ស្តីពីអនុសាសន៍ពាក់ព័ន្ធដំណើរការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥
អង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភជាខ្លាំង អំពីទំនាស់នយោបាយនៅទីលានប្រកួតប្រជែង បោះឆ្នោតមិនស្មើភាពគ្នា និងខ្វះតម្លាភាពលើការត្រៀមរៀបចំនូវដំណើរការបោះឆ្នោត។
សេចក្តីថ្លែងការណ៍បានបង្ហាញថា ការមិនផ្តល់ឱកាសឲ្យមេដឹកនាំគណបក្សប្រឆាំងលោកសម រង្ស៊ី ចូលរួមបោះឆ្នោតដោយសុវត្ថិភាព ជាការប្រកួតប្រជែងមិនស្មើគ្នា ជាពិសេសការជ្រើសរើស តែងតាំងនៃសមាជិក គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងការខ្វះគុណភាពនៃបញ្ជីឈ្មោះបោះឆ្នោត នឹងនាំឲ្យប៉ះពាល់ដល់សិទ្ធិ អ្នកបោះឆ្នោត។
នៅក្នុងសន្និសីទកាសែត ស្តីពីអនុសាសន៍ពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អង្គការការពារសិទ្ធិមនុស្ស អាដហុក និងលីកាដូ និងអង្គការឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា ខុមហ្វ្រែល និងនីចហ្វ្រិច បានលើកឡើងអនុសាសន៍ចំនួន ពីរ ជូនទៅគណកម្មាការជាតិរៀបចំការបោះឆ្នោតរួមមាន៖
១- បញ្ជីឈ្មោះបោះឆ្នោត និងសិទ្ធិអ្នកបោះឆ្នោត : គ.ជ.ប សូមបិទបញ្ជីឈ្មោះបោះឆ្នោតផ្លូវការនៅតាមភូមិ ចាប់ពីពេលនេះតទៅ ដើម្បីផ្តល់ឱកាសដល់អ្នកដែលបាត់ ឬខុសឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប ដើម្បីស្នើសុំការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យ ការបោះឆ្នោត ដើម្បីកែតម្រូវ និងកែអត្តសញ្ញាណ។
២- ការជ្រើសរើស និងតែងតាំងសមាជិកនៃគណៈកម្មការរៀបបចំការបោះឆ្នោត បង្កើតគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យការតែងតាំងសមាជិកគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដោយមានការចូលរួមពពីគណបក្សនយោបាយដែលមានអាសនៈនៅក្នុងសភា ដែលបានចុះឈ្មោះប្រកួតប្រជែងបោះឆ្នោតឆ្នាំ២០១៣។
No comments:
Post a Comment
yes