លោក អៀ ចាន់ណា
លោក អៀ ចាន់ណា សកម្មជនព្រំដែន និងជាអុ្នកវិភាគនយោបាយរបស់វិទ្យុខ្មែរប៉ុស្តិ៍
បានធ្វើ ដំណើរទៅភ្នំពេញ កាលពីថ្ងៃទី ១៨ មិថុនា ២០១៣ ។
លោកបានសំរាកនៅទីក្រុងភ្នំពេញមួយយប់ ព្រឹកថ្ងៃទី១៩
ខែមិថុនា ២០១៣ លោកបាន បន្តរ ដំណើរទៅស្រុកកំណើតរបស់លោក នៅភូមិជើងគួន ឃុំជើងគួន
ស្រុកសំរោង ខេត្តតាកែវ ។ ក្នុងដំណើរទៅកាន់ភូមិកំណើតដើម្បីជួបជុំគ្រួសារលោក អៀ
ចាន់ណា ត្រូវបានអាជ្ញាធរ ក្រុង ភ្នំពេញមានប៉ូលីស ទាហ៊ាន ជាង៥០នាក់ តាមឃ្លាំមើល
និងពទ្ធ័ចាប់ខ្លួនដល់លំនៅឋាន ។
តែការព្យាបាទរបស់អាជ្ញាធរ ត្រូវខកខាន
ដោយមានកិច្ចអន្តរាគមន៍ពីស្ថាបន័ទួត និងអង្គការសង្គមស៊ីវីល
ព្រមទាំងប្រជាពលរដ្ឋជាអ្នកជួយការពារលោក អៀ ចាន់ណា ផងដែរ ។
សូមបញ្ជាក់ថា លោក អៀ ចាន់ណា
ជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំក្រុមប្រឹក្សាឃ្លំាមើលកម្ពុជា
ដែលត្រូវរដ្ឋាភិបាលក្រុងភ្នំពេញតាមចាប់ខ្លួនកាលពីឆ្នាំ២០០៥ ព្រោះតែប្រឆាំងនិងការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម
ដែលក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាយល់ថា សន្ធិសញ្ញាបំពេញបន្ថែមនេះ បានធ្វើឲ្យខ្មែរបាត់បង់ទឹកដី។
ពេលនេះលោក អៀ ចាន់ណា កំពុងស្នាក់នៅកន្លែងមានសុវត្ថិភាព ៕
No comments:
Post a Comment
yes