យោធាឥណ្ឌាកាលពីថ្ងៃពុធ បានប្តេជ្ញាបន្តជំរុញការងារជម្លៀសពីតំបន់ភាគខាងជើងប្រទេសដែលរងគ្រោះពីទឹកជំនន់ បន្ទាប់ពីអាកាសយានិក និងសមាជិកទាហានប៉ារ៉ា២០នាក់ ត្រូវបានសម្លាប់នៅពេលឧទ្ធម្ភាគចក្ររបស់ពួកគេ បានធ្លាក់ក្នុងអំឡុងពេលបេសកកម្មសង្គ្រោះមួយ។
ទាហានដែលគាំទ្រដោយឧទ្ធម្ភាគចក្រប្រមាណ៦០គ្រឿង បាននិងកំពុងហោះនាំមុខសង្គ្រោះអ្នកធ្វើធម្មយាត្រាហិណ្ឌូ និងអ្នកទេសចររាប់ពាន់នាក់ ដែលកំពុងជាប់នៅនឹងកន្លែង បន្ទាប់ពីទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី បានវាយប្រហាររដ្ឋ Uttarakhand នៃតំបន់ភ្នំហិមពាន្ត ដែលបានសម្លាប់មនុស្សប្រហែលមួយពាន់នាក់។
ឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកទាហាន ប៉ូលិស និងបុគ្គលិកសង្គ្រោះ បានធ្លាក់កាលពីរសៀលថ្ងៃអង្គារនៅក្បែរអារ៉ាម កេដាណាតដែលចំណុចកណ្តាលនៃគ្រោះមហន្តរាយនេះ។
ប្រមុខកងទ័ពជើងអាកាស លោកសេនាប្រមុខNak Browne បាននិយាយនៅរដ្ឋធានីដេរ៉ាឌូនថា៖ «អាកាសយានិក២០នាក់ បានស្លាប់។ វាជាការបាត់បង់មួយសម្រាប់ជាតិទាំងមូល»។
លោកបន្ថែមថា ការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅលើមូលហេតុនៃការធ្លាក់៕
No comments:
Post a Comment
yes