គណបក្សសង្គ្រោះជាតិ
ពីមួយថ្ងៃទៅមួយថ្ងៃទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ
បើទោះបីជាគណបក្សកាន់អំណាចប្រើគ្រប់វិធី ដែលជាគំនិតទុច្ចរឹត ដើម្បីទប់ស្កាត់
កម្លាំងប្រជាពលរដ្ឋមិនឲ្យមកចូលរូមជាមួយនិងគណបក្សសង្គ្រោះជាតិយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចទប់ស្កាត់កម្លាំងដើម្បីការផ្លាស់ប្តូររបស់ពលរដ្ឋបានជាដាច់ខាត
។
តួយ៉ាងនៅក្នុងវេទិការគណបក្សសង្គ្រោះជាតិពីមួយកន្លែងទៅមួយកន្លែង
គឺមានពលរដ្ឋចូល រួមយ៉ាងច្រើនកោះករ ហើយពួកគាត់ប្តេជ្ញាបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិគ្រប់គ្នា
ដែល មានលេខរៀងទី៧ នៅថ្ងៃបោះឆ្នោត ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។
ជាមួយគ្នានោះនៅថ្ងៃទី២០ លោកស្រី មូរ សុខហូរ
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង និងសមាជិកក្រុមការងារខេត្ត
ព្រមទាំងស្រុក បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ពេលព្រឹកនៅឃុំបឹងព្រីង និងឃុំជ្រោយស្តៅ
ស្ថិតនៅក្នុងស្រុកថ្មគោល និងពេលរសៀល លោកស្រី មូរ សុខហួរ បានដឹកនាំក្រុមការងារ ចុះជួបជាមួយប្រជាពលរដ្ឋនៅឃុំរបស់មង្គល
និងឃុំមោង ស្ថិតនៅក្នុងស្រុកមោងឬស្ស៊ី ។
ដោយឡែកលោក ប៉ុល ហំម
ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ក៏បានចុះ ជួបសំណេះសំណាល
និងធ្វើការជំរាបជូនគោលនយោបាយគណបក្សដល់ប្រជាពលរដ្ឋនៅ ខេត្តបាត់ដំបងផងដែរ
ដោយកម្មវិធីពេលព្រឹកបានប្រារព្វធ្វើនៅសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់
ពេលរសៀលកម្មវិធីបានបន្តធ្វើនៅឃុំព្រៃតូច និងឃុំកកោះ ស្ថិតនៅក្នុងស្រុកមោង ឬស្ស៊ី ។
ជាមួយគ្នានោះលោក យ៉ែម បុញ្ញឬទ្ធិ អគ្គនាយករដ្ឋបាលគណបក្សសង្គ្រោះជាតិ
នៅថ្ងៃទី២០ ក៏បានចុះជួបពលរដ្ឋនៅខេត្តកំពង់ស្ពឺផងដែរ ដែលអមតំណើរដោយលោក នុត រំដួល
ប្រធាន ក្រុមការងារខេត្ត លោក សុខ អ៊ុំស៊ា និងសមាជិកក្រុមការងារខេត្ត ព្រមទាំងស្រុក
នៅភូមិដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ។
រីឯនៅខេត្តបន្ទាយមានជ័យ លោក ឡុង រី
ប្រធានក្រុមការងារខេត្ត និងលោក យន្ត ថារូ ក៏បាន ចុះជួបពលរដ្ឋតាមមូលដ្ឋានដូចគ្នា នៅក្នុងស្រុកម៉ាឡៃ
។ ហើយក្នុងនោះកាលពីយប់ថ្ងៃទី១៩ ស្លាកគណបក្សចំនួន២នៅស្រុកភ្នំស្រុក
ក៏ត្រូវបានជនមិនស្គាល់មុខលួចដកបំផ្លាញផងដែរ ក្នុងនៅភូមិយាងឧត្តម ឃុំណាំតៅ
ចំនួន១ស្លាក និងនៅភូមិពង្រ ឃុំប៉ោយចារ ចំនួន១ស្លាក ។
យ៉ាងណាម៉ិញនៅឯខេត្តស្វាយរៀង កាលពីថ្ងៃទី១៩
ក្រុមការងារគណបក្សសង្គ្រោះជាតិខេត្ត និងស្រុក
បានលើកស្លាកគណបក្សចំនួន២នៅស្រុកកំពង់រោទិ៍ ស្ថិតនៅឃុំញ័រ ហើយនៅថ្ងៃទី២០
ក្រុមការងារគណបក្សខេត្ត និងស្រុក ក៏បានបន្តចុះលើកស្លាកគណបក្សចំនួន៥នៅ ស្រុកស្វាយទាប
ស្ថិតនៅឃុំសំបួរ ។
គណបក្សសង្គ្រោះជាតិ ដែលមានរូបសញ្ញាព្រះអាទិត្យរះ
និងមានលេខរៀងទី៧ គឺជាក្តីសង្ឃឹម តែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ ។
សូមបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិទាំងអស់គ្នា នៅថ្ងៃ អាទិត្យ ទី២៨ ខែកក្កដា
ឆ្នាំ២០១៣នេះ ។ បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ គឺមានន័យថា បោះឆ្នោតឲ្យខ្លួនយើង
ឪពុកម្តាយយើង ជីដូនជីតាយើង កូនចៅយើង និងប្រទេសជាតិរបស់យើង ព្រោះគណបក្សសង្គ្រោះជាតិ
បានតម្កល់ផលប្រយោជន៏របស់ជាតិ និង ពលរដ្ឋជាធំ ។
No comments:
Post a Comment
yes