តំលៃប្រេងនៅក្រុងញ៉ូយ៉ក និងទីក្រុងឡុង មានការកើនឡើង
តម្លៃប្រេងឆៅនៅលើពិភពលោក ចាប់ផ្ដើមហក់ឡើងថែមទៀតនៅថ្ងៃពុធនេះ ចំពេលមានការព្រួយបារម្ភថា អាមេរិកនឹងបញ្ជូនសព្វាវុធ ទៅជួយពួកឧទ្ទាមនៅប្រទេសស៊ីរី ដើម្បីទម្លាក់របបប្រធានាធិបតី បាលសាអាល់អាសាដ។
អ្នកវិភាគ បាននិយាយថា ការហក់ឡើងតម្លៃប្រេងឆៅនៅលើពិភពលោក គឺជាព័ត៌មានមួយដែលបង្ហាញថា វិបត្តិប្រេងនៅមជ្ឈឹមបូព៌ាអាចនឹងកើតមាន ជាពិសេសនៅប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ង់ ដែលកំពុងហ៊ុមព័ន្ធសេដ្ឋកិច្ច ដោយលោកខាងលិច។
តាមតារាងតម្លៃប្រេងឆៅ នៅទីក្រុងញ៉ូយ៉ក បានហក់ឡើង ១១៦ដុល្លារអាមេរិកក្នុងមួយបារែល បើប្រៀបធៀបកាលពីសប្ដាហ៍មុនគឺ ៩៧,៨៥ដុល្លារអាមេរិកក្នុងមួយបារែល។ រីឯតារាងប្រេងឆៅ នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស បានកើនឡើង៥៥សេនទៀត គឺស្មើនឹង ១០៦,០២ដុល្លារអាមេរិកក្នុងមួយបារែល។
អ្នកវិភាគ បានហៅការឡើងតម្លៃ ប្រេងឆៅបន្ដិចនៅទីក្រុងញ៉ូយ៉ក និងទីក្រុងឡុងដុង គឺជាដើមហេតុធ្វើឲ្យតម្លៃប្រេងឆៅនៅតំបន់មួយចំនួនទៀត អាចហក់ឡើងដូចគ្នានេះដែរ។
នៅឯកិច្ចប្រជុំមេដឹកនាំជឿនលឿន G8 នៅប្រទេសអៀរឡង់ខាងជើង ក៏មានការអំពាវនាវសុំឲ្យជួយពន្លឿនសន្តិភាពសម្រាប់ប្រជាជនស៊ីរី ៕
No comments:
Post a Comment
yes