អ្នកស្រី មូរ សុខហួរ ផ្ដល់សម្ភាសន៍នៅខាងមុខទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌចំការមន
កាលពីយប់ថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៣ បន្ទាប់ពីអ្នកស្រីចាប់បានរថយន្តពាក់ស្លាក
លេខ ខ.ម បិទស្លាកបក្សប្រជាជនកម្ពុជា
អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរដែលរំលោភតួនាទីឯករាជភាពរបស់កងខេមរភូមិន្ទនៅមុនពេលចាប់ផ្តើមការឃោសនាបោះឆ្នោត។
សមត្ថកិច្ចខណ្ឌចំការមន បានចាប់ខ្លួនអ្នកបើកបររថយន្តមានពាក់ស្លាកសញ្ញាកងយោធពលខេមរភូមិន្ទបញ្ជូនទៅទីស្នាក់ការ ហើយនៅមិនទាន់ដោះលែងនៅឡើយទេ។
ចំណែកបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពត របស់គណបក្សសង្គ្រោះជាតិ លោក ជា ប៉ូច កាលពីថ្ងៃអង្គារ ក៏បានចោទប្រកាន់មន្ត្រីរៀបចំការបោះឆ្នោតខេត្តថា បានលំអៀងទៅរកគណបក្សប្រជាជនកម្ពុជា ដោយសារមន្ត្រីរៀបចំការបោះឆ្នោតបានបញ្ជាឲ្យគណបក្សសង្គ្រោះជាតិ រុះរើស្លាកសញ្ញាគណបក្សចេញពីផ្ទះសកម្មជនគណបក្សសង្គ្រោះជាតិ ដើម្បីទុកឲ្យគណបក្សប្រជាជនកម្ពុជា ដើរក្បួនឃោសនាបោះឆ្នោតនៅថ្ងៃពុធ ទី២៧ មិថុនា នៅទីក្រុងកំពត ខេត្តកំពត។
លោក ជា ប៉ូច បន្តថា លោកបានសម្រាកនៅផ្ទះសកម្មជនគណបក្សរបស់លោក ដើម្បីការពារមិនឲ្យមន្ត្រីរៀបចំការបោះឆ្នោតរុះរើស្លាកសញ្ញាគណបក្សសង្គ្រោះជាតិចេញ៕
No comments:
Post a Comment
yes