នៅថ្ងៃនេះអាជ្ញាធរប៉ូលីសខេត្តសៀមរាប បានត្រៀមកំលាំងប៉ូលីសរាប់រយនាក់មានឡានបាញ់ទឹក
ឡានពន្លត់អគ្គីភ័យនៅបរិវេណអង្គរឃ្យូងយូផ្លូវ៦០ក្នុងការត្រៀមបង្ក្រាបទុបស្កាត់គំរាមកំហែងប្រជាពលរដ្ឋសហគមន៍ដីធ្លី
ព្រៃឈើ ដែលនិងប្រារព្ធធ្វើជំនួបប្រជុំមួយហៅថាសមាជប្រជាជនទូទាំងខេត្ត នៅវេលាថ្ងៃស្អែក
ទី២៤ ខែមិថុនា ឆ្នាំ២០១៣ ពេញមួយថ្ងៃ ។
ថ្ងៃនេះដែរសហគមន៍ជីក្រែង ខេត្តសៀមរាប ជាង៥០នាក់ ក៏បានជួលឡាន២គ្រឿងជិះទៅ
ចូលរួម កិច្ចប្រជុំនេះផងដែរតែត្រូវប៉ូលីសអាជ្ញាធរដែនដីស្រុកជីក្រែង គំរាមកំហែង ហាមឃាត់តៃកុងឡានទាំងអស់
មិនឲ្យដឹកជញ្ជូនប្រជាពលរដ្ឋទេ ពួកគាត់បាននាំគ្នាដើរកាត់វាលស្រែតម្រង់ឡើងថ្នល់ជាតិ
តាំងពីម៉ោង៤ជិតភ្លឺ តែត្រូវប៉ូលីសទៅតាមទុបស្កាត់ពួកគាត់នៅកណ្តាលវាលស្រែទៀត
ហើយប៉ូលីសគេមិនអនុញ្ញាតិឲ្យទៅជាដាច់ខាត ។
ការប៉ះទង្គិចគ្នាដោយពាក្យសំដី បានកើតឡើងតាំងពីវេលាម៉ោង៧ព្រឹក
រហូតមកប៉ូលីស គេក៏បានព្យាយាមលួងលោមចែកអំណោយឲ្យប្រជាពលរដ្ឋទាំងនោះកណ្តាលវាលស្រែ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុងមួយ
ប្រាក់២០០០០រៀល ហើយក៏ឲ្យប្រជាពលរដ្ឋទាំងអស់នោះត្រឡប់ទៅផ្ទះវិញ ដោយប៉ូលីសយកឡានដឹកជញ្ជូនពួកគាត់ពីថ្នល់ជាតិលេខ៦ត្រឡប់ទៅភូមិ ។ ក្នុងនោះនៅម៉ោង២រសៀលប្រជាពលរដ្ឋទាំងអស់នោះ បានបំបែកគ្នាជិះកង់ខ្លះម៉ូតូខ្លះរហូតមកដល់ទីរួមខេត្តសៀមរាប
ក្នុងការចូលរួមសមាជប្រជាជន Grassroot assembly នៅថ្ងៃស្អែក
។
No comments:
Post a Comment
yes