សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 15, 2013

ភាពបរាជ័យ​យ៉ាង​អាម៉ាស់មុខ​នៅតាម​មណ្ឌល​ដែល​មេដឹកនាំ​គណបក្ស​ប្រជាជន​ឈរឈ្មោះ​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការផ្លាស់ប្តូ​រលោកហ៊ុនសែនដាក់​លោកសមរង្ស៊ី​

SRP with John McCain អតីតបេក្ខភាព​ប្រធានធិប​តី​អាមេរិក
1003168_224124441072933_1608594496_n

ប្រជារាស្ត្រ​ខ្មែរ​នៅ​គ្រប់ទិសទី​ទោះបី​ពួកគាត់​មិនសូវមាន​ចំណេះដឹង ព្រោះ​មួយថ្ងៃៗ​ខ្វល់ខ្វាយ​តែ​រឿង​ក្រពះ​លក់​កម្លាំង​ពលកម្ម​ដើម្បី​បាន​លុយ​យកទៅ​ទិញ​អង្ករ​ឆ្នាំង​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ទៅ​សិក្សា​រៀនសូត្រ ប៉ុន្តែ​ពួកគាត់​ក៏មាន​ការពិចារណា វែងឆ្ងាយ​អំពី​អនាគត​ប្រទេសជាតិ ដូច​ពាក្យចាស់​បាន​ពោលថា កើតមក​កុំ​នាំ​តែ​ធ្ងន់​ផែនដី​ហើយ​ក្នុង​មួយជីវិត​យ៉ាងហោចណាស់ ក៏​ចេះ​ធ្វើ​ការងារ​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ កុំ​ឲ្យ​គេ​ថា​រស់​គ្មាន​ន័យ ហើយ​ពលរដ្ឋ​ដែលមាន​ចំណេះដឹង​តិចតួច បាន​សួរ​គ្នា​ទៅវិញទៅមក​ថា គ្រប់​មណ្ឌល​ដែល​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ឈរឈ្មោះ​បោះឆ្នោត​សុទ្ធតែ​ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់មុខ ហេតុអ្វី​បានជា គ​.​ជ​.​ប បែរជា​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​បង្ហាញ​ពី​ជ័យជំនះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​?
​នេះ​ជា​រឿង​ងាយ​យល់​បំផុត គ្មានអ្វី​ស្មុគស្មាញ​ទេ សូម្បីតែ​កូនក្មេង​ដែល​មិនទាន់​ឈប់​បៀម​ដៃ  ក៏​ដឹង​ដែរ​ថា ការប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះអាសន្ន​យ៉ាង​តក់ក្រហល់​បែបនេះ​ពិតជា​មានរឿង​រ៉ាវ​អាថ៌កំបាំង​អ្វីមួយ​នៅក្រោយ​វាំងនន​ខ្មៅ​ជាមិនខាន​ឡើយ ហើយ​បើ​មានការ​ស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​ប្រកបដោយ​តម្លាភាព​វាំងនន​ខ្មៅ​នឹង​របើក​ចេញ ហើយ​រឿង​ពិត​អាច​ហែក​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​ឲ្យ​មើលឃើញ​ពី​ល្បែង​ទុច្ចរិត​នៃ​ការលួចបន្លំ​សន្លឹកឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី ជាពិសេស​ការឆក់ប្លន់​ឆន្ទៈ​និង​ក្តីសង្ឃឹម​របស់​ប្រជារាស្ត្រ​មិនអាច​លាក់បាំង​បានទេ​។ តាមរយៈ​ភាពមិនប្រក្រតី​ជាច្រើន​ដែល​កើតមាន​ក្នុង​ថ្ងៃ​បោះឆ្នោត សុទ្ធតែជា​កម្មវត្ថុ​ដែល​គ្រប់ៗ​គ្នា​មើលឃើញ​យ៉ាង​ច្បាស់​ថា គ​.​ជ​.​ប បាន​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​គណបក្ស​ប្រជាជន​ក្នុង​ការលួចបន្លំ​សន្លឹកឆ្នោត​និង​លួច​យកជ័យ​ជំនះ​របស់​គណ​បក្ស​សង្គ្រោះ​​ជាតិ ដែលមាន​ឯកសារ​ភស្តុតាង​សព្វគ្រប់ បានរៀបចំ​ជា​ពាក្យបណ្តឹង​រួចរាល់​អស់ហើយ ប៉ុន្តែ គ​.​ជ​.​ប មិន​អើពើ​ដោះស្រាយ​។
​សូម្បីតែ​ការទាមទារ​ឲ្យ​មានការ​ផ្ទៀងផ្ទាត់​តួលេខ​នៃ​ចំនួន​សន្លឹកឆ្នោត ដោយ​តម្លាភាព​តាមរយៈ​ការត្រួតពិនិត្យ​បូកលេខ​ឡើង វិញ តាម​ទម្រង់​ផ្លូវការ​លេខ ១១០៤  ក៏ គ​.​ជ​.​ប មិន​ហ៊ាន​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើងវិញ បែរជា​បង្ខំ​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន​យ៉ាង​តក់ក្រហល់​។ គណបក្ស​សង្គ្រោះ​ជាតិ ជឿជាក់ថា ខ្លួន​អាច​ទទួលបាន​យ៉ាងតិច​បំផុត ចំនួន​៦៣​អាសនៈ រហូតដល់​៦៥​អាសនៈ ដោយ​យោងតាម​ទិន្នន័យ​តួលេខ​ដែល​ប្រមូលបាន ពី​ទម្រង់​ផ្លូវការ​១១០៤ ដែលជា​លទ្ធផល​រាប់​សន្លឹកឆ្នោត​តាម​ការិយាល័យ​នីមួយៗ ប៉ុន្តែ​បើ​ស្តាប់​តាម​តួលេខ​ដែល គ​.​ជ​.​ប បានប្រកាស​គឺ​ខុសគ្នា​ពី​តួលេខ​ក្នុង​ទម្រង់​១១០៤ បង្កើត​ឲ្យ​មាន​ចម្ងល់​ជាច្រើន​។ ប្រសិនបើ គ​.​ជ​.​ប ស្អាតស្អំ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​ជឿជាក់ថា​ខ្លួន​ពិតជា​ទទួលបាន​ជ័យជំនះ​មែន​នោះ មិនមាន​អ្វី​ត្រូវ​ខ្លាច​ក្នុងការ​ផ្ទៀងផ្ទាត់​តួលេខ​នៃ​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នោះទេ​ដើម្បី​កុំ​ឲ្យ​មហាជន​មាន​មន្ទិលសង្ស័យ ហើយ​រឿង​សំខាន់បំផុត​នោះ នៅពេលដែល​គ​.​ជ​.​ប មិន​ដោះស្រាយ​ភាពមិនប្រក្រតី​ឲ្យ​មាន​តម្លាភាព​ធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជារាស្ត្រ គ​.​ជ​.​ប ត្រូវតែ​ទទួលខុសត្រូវ​រាល់​បាតុភាព​ដែល​កើតមានឡើង​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​
​លោក​ប្រធាន សម រង្ស៊ី ដែល បាន​ទៅ​ប្រកាស​ជ័យជំនះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​បានបញ្ជាក់​យ៉ាងច្បាស់​ថា គ្រប់​មណ្ឌល​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ឈរឈ្មោះ​បោះឆ្នោត សុទ្ធតែ​ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់មុខ ដូចជា​មណ្ឌល​ខេត្តកណ្តាល លោក ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​លំដាប់​លេខ​១ ទីបំផុត​ក្នុង​មណ្ឌល​ខេត្តកណ្តាល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន ៦​អាសនៈ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​តែ​៥​អាសនៈ​ប៉ុណ្ណោះ​។ តាម​ការគ្រោងទុក​លោក​ប្រធាន​សម រង្ស៊ី ត្រូវ​ឈរឈ្មោះ នៅ​មណ្ឌល​ខេត្តកណ្តាល ដើម្បី​ប្រជែង​ជាមួយ​លោក ហ៊ុន សែន ជាការ​ស្ទាបស្ទង់​សំឡេងគាំទ្រ​របស់​ពលរ​ដ្ឋ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ថា​តើ​មាន​ច្រើន​ប៉ុនណា ប៉ុន្តែ​លោក​ប្រធាន សម រង្ស៊ី ត្រូវបាន​គេ​រារាំង​មិន​ឲ្យ​ចូលរួម​បោះឆ្នោត និង​ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តកណ្តាល ប្រជែង​ជាមួយ​លោក ហ៊ុន សែន នោះទេ ហើយ​ប្រសិនបើ​លោក​ប្រធាន សម រង្ស៊ី មាន​វត្តមាន​ឈរឈ្មោះ​បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្តាល ប្រហែលជា​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រកបាន​ដល់​៨​អាសនៈ​ឯណោះ​។​
​សម្រាប់​មណ្ឌល​ខេត្តកំពង់ចាម ដែលមាន​លោក ហេង សំរិន ជា​ប្រធានកិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​ជា​បេក្ខជន​តំ​ណាង​រាស្ត្រ​លេខ​រៀង​ទី​១  ក៏​ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់មុខ​ផងដែរ ហើយ​នៅ​ខេត្តកំពង់ចាម លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈរឈ្មោះ​នៅ​ទីនោះ អាច​ដណ្តើមបាន​ជ័យជំនះ​រហូតដល់​១០​អាសនៈ ឯ​គណបក្ស​ប្រជាជន​ទទួល​បានតែ ៨​អាសនៈ​ប៉ុណ្ណោះ​។ មណ្ឌល​កំពង់ចាម​នេះ​ផងដែរ ប្រសិនបើ​គ្មាន​ការជិះជាន់​សង្កត់សង្កិន​គំរាមកំហែង​ប្រជាពលរដ្ឋ​ឬ​គ្មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ទេ នោះ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ទទួលបាន​ដល់​ទៅ​១២​អាសនៈ ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញថា សន្ទុះ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​កើនឡើង​ហួស​ពី​ការរំពឹងទុក​គ្រប់​ទីកន្លែង​។​
​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ ដែល​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឈរឈ្មោះ នៅ​លំដាប់​លេខ​១​ក៏​ចាញ់ឆ្នោត​យ៉ាង​អាម៉ាស់មុខ​ផងដែរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ដល់​ទៅ​៧​អាសនៈ​ខណៈដែល​គណបក្ស​ប្រជាជន​ទទួល​បានតែ​៥​អាសនៈ​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ សំឡេង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​នៅពេលនេះ​សុទ្ធសឹងតែ​ជា​សំឡេង​ដែល​សេសសល់​ពី​ការទិញ​ដូរ ការបំភិតបំភ័យ និង​ការលួចបន្លំ ហើយ​ប្រសិនបើ​មានការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​នោះ គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់គ្រង​អាសនៈ​នៅក្នុង​រដ្ឋសភាជាតិ​យ៉ាងតិច ២​ភាគ​៣​។​
​បើ​យើង​ពិនិត្យមើល​តាម​ហេតុផល​ជាក់ស្តែង យើង​អាច​វាយតម្លៃ​បាន​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​មានឱកាស​ឈ្នះ​ឆ្នោត​​ដោយ​តម្លាភាព ម្លេ​៉ះ​សម​មណ្ឌល​ដែល​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ឈរឈ្មោះ​បោះឆ្នោត ពិតជា​ឈ្នះឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី ជាមិនខាន​ឡើយ ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ចិត្តជា​កីឡាករ ប្រកួត​យកឈ្នះ​ចាញ់​ប្រកបដោយ​កិត្តិយស​និង​សេច​ក្តី​ថ្លៃថ្នូរ​ក៏​គ្មានអ្វី​ត្រូវ​ខ្លាច​ចំពោះ​ការទាមទារ​ឲ្យ​ផ្ទៀងផ្ទាត់​តួលេខ​ចំនួន​សន្លឹកឆ្នោត​ឡើងវិញ ឲ្យ​ស្របតាម​ទម្រង់​ផ្លូវការ ១១០៤ ដើម្បី​បង្ហាញ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​អស់​មន្ទិលសង្ស័យ​។ យ៉ាងណាក៏ដោយ​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​នៅតែ​មិន​ជឿថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​​សំឡេងឆ្នោត​ច្រើនជាង​គណបក្ស​សង្គ្រោះ​ជាតិ ដូចដែល គ​.​ជ​.​ប បានប្រកាស​លទ្ធ​ផលប​ណ្តោះ​អាសន្ន​នោះទេ ដូច្នេះ​ប្រ​ជា​រាស្ត្រ​ខ្មែរ​ទូទៅ​បាន​ប្តេជ្ញា​រួចហើយ ក្នុងការ​ការពារ​ជ័យជំនះ ការពារ​សេចក្តីសង្ឃឹម របស់​ពួកគាត់ មិន​ទុក​ឱកាស​ឲ្យ គ​.​ជ​.​ប និង​អ្នក​កាន់​អំណាច​លួច​បន្លំ​សន្លឹកឆ្នោត លួច​យកជ័យ​ជំនះ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បានជា​ដាច់ខាត​។ បើតាម​ការព្រមាន​រប​ស់លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី គឺ​លោក​មើលឃើញថា ប្រសិនបើ​ការបោះឆ្នោត​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត មិន​ត្រឹមត្រូវ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​អាច​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ជួប​អស្ថិរភាព​ឬ​អាចមាន​អំពើហិង្សា​យ៉ាង​អាក្រក់​កើតឡើង​ដោយសារ​មហា​បាតុកម្ម​ផុស​ចេញពី​ទឹកចិត្ត​ប្រជារាស្ត្រ​ខ្មែរ​ដែល​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​លួច​បន្លំ​បំពាន​ឆន្ទៈ​ពួកគាត់​៕​

No comments:

Post a Comment

yes