ទាំងលោក អាប់ភិស៊ីត ប្រធានគណបក្សប្រឆាំង និងមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើននាក់ទៀត សុទ្ធតែសន្យាថា ប្ដេជ្ញាប្រឆាំងគម្រោងច្បាប់ លើកលែងទោសជាសកល បើទោះជាច្បាប់នេះ ត្រូវបានគណបក្សកាន់អំណាច បានធ្វើការពិភាក្សា នៅក្នុងរដ្ឋសភា នៅថ្ងៃនេះក៏ដោយ។
ការប្ដេជ្ញារបស់មេដឹកនាំបក្សប្រឆាំង លោក អាប់ភិស៊ីត បានធ្វើឡើង បន្ទាប់ពី លោកបានដើរចេញពីហ្វូងបាតុករ កាលពីថ្ងៃម្សិលមិញ ដែលបានប្រមូលផ្ដុំគ្នា នៅក្រៅសភា ប្រឆាំងនឹងគម្រោងច្បាប់ដ៏ចម្រូងចម្រាសនេះ។
ក្រុមមេដឹកនាំគណបក្សប្រជាធិតេយ្យ មានលោក អាប់ភិស៊ីត និង លោក សូថេប ថុងសុងបាង បានប្រាប់បាតុករ ដែលមានគ្នាជាង ២០០០នាក់ថា អ្វីដែលខ្លួនប្រឆាំង គឺការវិលមកវិញរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលថា អតីតនាយករដ្ឋមន្ត្រីរូបនេះ មានបំណងមករកអំណាចវិញនោះ។
សំណើរនៃការលើកលែងទោស ដែលសមាជិកសភាកំពុងពិភាក្សានេះ គឺសំដៅលើការលើកលែងទោសដល់ក្រុមអ្នកនយោបាយ ដែលបង្កចលាចលសង្គម ចន្លោះពីការធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន កាលពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១២៕
No comments:
Post a Comment
yes