សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 22, 2013

ចំនួន​អ្នកហែញ្ញត្តិ​​​​បក្ស​​សង្គ្រោះជាតិ​​​​ចំនួន​៥ពាន់​នាក់​​ខណៈ​​សាលា​រាជធានី​​អនុញ្ញាត​អោយ​១ពាន់​នាក់​​

ក្បួន​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ប្រឈមជា​មួយនឹងក្រុម​សមត្ថកិច្ច​នៅមុខវាំង​។​
ក្បួន​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​
 ប្រឈមជា​មួយនឹងក្រុម​សមត្ថកិច្ច​នៅមុខវាំង​

កិច្ចពិភាក្សា​រវាង​តំណាង​គណបក្ស​សង្គ្រោះជាតិ និង​សាលារាជធានី​ភ្នំពេញ​បាន​បញ្ចប់​ហើយ​នៅ​រសៀល​ថ្ងៃ​អង្គារ​។ ជា​កិច្ច​ពិភាក្សា​ស្តីអំពី​ការ​កំណត់​ចំនួន​អ្នក​ចូលរួម​ហែ​ញត្តិ​ដែលជា​ស្នាម​មេដៃ​ទៅ​បណ្តា​ស្ថានទូត​នានា និង​ការ​កំណត់​តម្រាយ​ផ្លូវ​សម្រាប់​ការ​ហែក្បួន។គណបក្ស​សង្គ្រោះជាតិ​បាន​សម្រេច​ហែ​ញត្តិ​​ជាមួយ​ចំនួន​មនុស្ស​ចូលរួមចំនួន​៥ពាន់នាក់ ខណៈ​សាលារាជធានី​បាន​ស្នើអោយ​មាន​អ្នក​ហែ​តែ​១ពាន់​នាក់។

គ្មាន​ការ​ព្រមព្រៀង​គ្នា​​រវាង​គណបក្ស​សង្គ្រោះជាតិ និងសាលារាជធានី​ភ្នំពេញ​ឡើយ ស្តីពី​ចំនួន​នៃ​អ្នក​ចូលរួម​ហែ​ញត្តិ ឬ​ស្នាម​មេដៃ​ទៅ​បណ្តា​ស្ថានទូត ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ។
ភាគី​ទាំង​ពីរ​បាន​ប្រើប្រាស់​តួលេខ​រៀងៗខ្លួន។ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​២២​តុលា​នេះ អភិបាល​សាលារាជធានី​ភ្នំពេញ​បាន​សរសេរ​ប្រាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថា ការ​ដង្ហែ​ញត្តិ​ ឬ​ស្នាម​មេដៃ​ទៅ​ស្ថានទូត​នានា​នោះ មិន​ត្រូវ​អោយ​មាន​មនុស្ស​លើស​ពី​១០០០នាក់​ឡើយ។ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ហូ វ៉ាន់ ដែលជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ គណបក្ស​នេះ​បាន​យល់​ព្រម​ទំលាក់​ចំនួន​​អ្នក​ចូលរួម​ដង្ហែ​ញត្តិ ដែល​ត្រូវបាន​គ្រោង​សម្រាប់​មនុស្ស​១ម៉ឺន​នាក់នោះ មក​នៅ​ត្រឹម​៥​ពាន់​នាក់​វិញ។ តែ​មិន​មែន​១ពាន់​នាក់តាម​ការ​ណែនាំ​របស់​សាលារាជធានី​ឡើយ។
 
ក្រៅពី​នេះ អភិបាល​សាលារាជធានី​ក៏​បាន​បង្ហាញ​តម្រាយ​ផ្លូវ​មួយ​ចំនួន​សម្រាប់​ការ​ដង្ហែ​ញត្តិ​នេះទៅ​តាមបណ្តា​ស្ថានទូត​ ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​គ្រោង​រួចហើយ​នោះដែរ។
 
លោកហូ វ៉ាន់​បាន​ប្រាប់​វិទ្យុបារាំង​អោយ​ដឹង​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា ការ​ជួប​ជុំ​ជា​ផ្លូវការ​នៅ​ប្រព្រឹត្តិទៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​តុលា​មែន​ ប៉ុន្តែ​ការ​ដង្ហែញត្តិ ឬ​ស្នាម​មេដៃ​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ពេល​រសៀល​ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង​លោក​ កឹម សុខា។ នៅ​ថ្ងៃ​ដំបូង​នោះ ញត្តិ​នឹង​ត្រូវ​ដង្ហែ​​ទៅ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ គណបក្ស​នេះ​នឹង​ដង្ហែ​ស្នាម​មេដៃ​ទៅ​ស្ថានទូត បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក។ រីឯ​ព្រឹក​ថ្ងៃ​ទី​២៥​វិញ គណបក្ស​នេះ​នឹង​ដង្ហែ​ស្នាម​មេដៃ​ទៅ​ស្ថានទូត អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងស្ថានទូត​ចិន។
 
គួរ​បញ្ជាក់​ថា បើទោះជា​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​មិនអោយមាន​ការ​ស្នាក់​ពេលយប់​​លើ​ទីលាន​ប្រជាធិបតេយ្យ​ក៏ដោយ ប៉ុន្តែ​រោង​ដ៏​វែង​ត្រូវបាន​សាងសង់រួចហើយ នៅ​ព្រលប់​ថ្ងៃ​អង្គា​រ​នេះ ​ដើម្បី​ទទួល​បាតុករ​​របស់​គណបក្ស​សង្គ្រោះជាតិ​មក​ពី​បណ្តា​ខេត្ត៕

No comments:

Post a Comment

yes