លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា វិញហើយ នៅព្រឹកថ្ងៃទី២២ ខែតុលា នេះ។ លោកបានចេញពីប្រទេសកម្ពុជា កាលពីដើមខែតុលា កន្លងទៅ ដើម្បីទៅស្វែងរកការគាំទ្រពីប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប នៅសហរដ្ឋអាមេរិក និងនៅអង្គការសហប្រជាជាតិ។
លោកបានមកដល់ប្រទេសកម្ពុជា មួយថ្ងៃមុនគម្រោងធ្វើបាតុកម្មអហិង្សាជាលើកទីបី របស់គណបក្សសង្គ្រោះជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៣ តុលា ស្អែកនេះ។
លោក ជុន ច័ន្ទបុត្រ បានជួបសម្ភាសជាមួយ លោក សម រង្ស៊ី នៅពេលដែល លោក សម រង្ស៊ី រៀបឡើងយន្តហោះពីទីក្រុងបាងកក ប្រទេសថៃ មកកាន់ទីក្រុងភ្នំពេញ ហើយលោកមានសេចក្តី
រាយការណ៍មួយផ្ទាល់អំពីរឿងនេះពីទីក្រុងភ្នំពេញ។
No comments:
Post a Comment
yes