លោក កឹម សុខា យកជំនួយជួនពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង
លោកស្រី កែ សុវណ្ណរតន៏ យកជំនួយជួនពលរដ្ឋរងគ្រោះនៅខេត្តសៀមរាប
ទឹកជំនន់បាននិងកំពុងតែគំរាមកំហែង
ដល់ប្រជាពលរដ្ឋក្រីក្រជាច្រើនពាន់គ្រួសារ ហើយពួក គាត់ទាំងនោះ បាននិងកំពុងតែត្រូវការជំនួយសង្គ្រោះបន្ទាន់ជាចាំបាច់
សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
ជាមួយគ្នានោះ
ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ជារៀងរាល់ថ្ងៃ បានធ្វើតំណើរចុះជួប និង
ផ្តល់ជំនួយសង្គ្រោះបន្ទាន់
ដល់ពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់នៅតាមមូលដ្ឋាននានាផងដែរ ។
លោក កឹម សុខា យកជំនួយជួនពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង
ជាក់ស្តែងនៅថ្ងៃទី១២ តុលា ២០១៣ លោកអនុប្រធាន កឹម សុខា អមតំណើរដោយលោក ពិន រតនា តំណាងរាស្រ្តជាប់ឆ្នោត លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំខេត្តបាត់ដំបង និងស្រុកជាច្រើនរូបទៀត បាននាំយកជំនួយសង្គ្រោះបន្ទាន់ របស់សប្បុរសជន ទាំងក្នុងនិងក្រៅស្រុក ជូនពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ នៅភូមិសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវិល ដែលរួមមានអង្ករ ត្រីខ មី ទឹកត្រី និង ទឹកស៊ីអ៊ាវជាដើម។
លោក កឹម សុខា យកជំនួយជួនពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង
ជាមួយគ្នានោះផងដែរ លោក ជា ជាវ
សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅ រ៉ូហ្ស៊េត
ចៅសង្កាត់រងទី២សង្កាត់អូចារ ព្រមទាំងយុវជនខេត្ត ក៏បានយកជំនួយរបស់សប្បុរសជន និងមូនីធិក្រុមយុវជនFacebook
ជូនដល់ពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ
នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត យកជំនួយជួនពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង
បន្ទាប់មកលោក ជា ជាវ
និងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ព្រមទាំងយុវជនជាច្រើនរូបទៀត
ក៏បានបន្តនាំយកជំនួយសប្បុរសជនជូនដល់ពលរដ្ឋក្រីក្រ
ដែលរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ នៅភូមិអូរខ្ជាយ ឃុំអូរ ដំបងទី១ ស្រុកសង្កែ ។
ដូចគ្នានេះ
នៅខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោត និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ
ខេត្តកំពង់ធំ ព្រមទាំងក្រុមការងារខេត្ត និងស្រុកជាច្រើនរូបទៀត
បាននាំយកជំនួយសប្បុរសជន ក្នុងនិងក្រៅស្រុក ជូនដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់
ពេលព្រឹកនៅឃុំមានជ័យ ស្រុកសណ្តាន់ ចំនួន២៣០គ្រួសារ និងពេលរសៀល លោក ម៉ែន សុថាវរិន្ទ្រ
បានដឹកនាំក្រុមការងារបន្តយកជំនួយសង្គ្រោះបន្ទាន់ ជូនពល
រដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំនួន១១០គ្រួសារ
។
ជាមួយគ្នានោះនៅថ្ងៃទី១៣
តុលា លោក មែន សុថាវរិន្ទ្រ ក៏និងដឹកនាំក្រុមការងារខេត្ត ព្រមទាំងស្រុក
ចុះចែកជំនួយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់ ពេលព្រឹកនៅឃុំទ្រៀល
ស្រុកបារាយរណ៏ ចំនួន១៣០គ្រួសារ រួចបន្តទៅចែកជំនួយជូនពលរដ្ឋ ក្រីក្រ
ដែលរងគ្រោះដោយទឹកជំនន់នៅឃុំបារាយណ៏ ស្ថិតនៅក្នុងស្រុកបារយណ៏ ខេត្តកំពង់ ធំ
ចំនួន១៣០ផងដែរ ។
ជំនួយសប្បុរសជន ជួនពលរដ្ឋរងគ្រោះនៅខេត្តសៀមរាប
ដោយឡែកនៅខេត្តសៀមរាប លោកស្រី កែ សុវណ្ណរតន៏ តំណាងរាស្រ្តជាប់ឆ្នោត និងជាប្រ ធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះជួបនិងចែកជំនួយសង្គ្រោះបន្ទាន់ ដែលទទួលបានពីសប្បុរសជនក្នុងស្រុក ព្រមទាំងមូលនីធិ I Love Cambodia Hot News និងសប្បុរសជនរស់នៅរដ្ឋអូក្លូហាម៉ា សហរដ្ឋអាមេរិក ដល់ ពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់នៅភូមិព្រៃវែង ឃុំសំរោង និងនៅភូមិស្លា ឃុំល្វា ស្ថិតនៅក្នុងស្រុកពួក ចំនួន២០០គ្រូសារ ។
ដូចគ្នានេះផងដែរ
នៅខេត្តបន្ទាយមានជ័យ លោក ឡុង រី តំណាងរាស្រ្តជាប់ឆ្នោត
និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក យន្ត ថារូ
តំណាងរាស្រ្តជាប់ឆ្នោត និងលោក មាជ សុវណ្ណរ៉ា ព្រមទាំងក្រុមការងារខេត្ត-ស្រុក
បានចុះចែកជំនួយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់
នៅភូមិត្រពាំងថ្ម ឃុំប៉ោយចា ស្រុកភ្នំស្រុក ។
បន្ទាប់មក នៅថ្ងៃទី១៣
លោក អនុប្រធាន កឹម សុខា អមតំណើរដោយ ឡុង រី លោក យន្ត ថារូ លោក មាជ សុវណ្ណរ៉ា ព្រមទាំងក្រុមការងារខេត្ត
និងស្រុកជាច្រើនរូបទៀត ក៏និងយកជំនួយសប្បុរសជនជូនដល់ពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់
ចំនួន៥០០គ្រួសារ នៅភូមិកូនត្រី ឃុំគោក
ស្រុកអូរជ្រៅ
និងឃុំអូរស្រឡៅ ឃុំតាគង់ ស្រុកម៉ាឡៃ ផងដែរ ។
ព្រមជាមួយគ្នានេះ
នៅខេត្តប៉ៃលិន ក្រុមការងារគណបក្សសង្គ្រោះជាតិខេត្ត នៅថ្ងៃទី១៣ តុលា
ក៏បានយកអំណោយសប្បុរសជន ដែលរួមមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ាវ ត្រីខ និងស័ង្កសី
ជូនដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន២៥គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
៕
No comments:
Post a Comment
yes