
ឥស្សរជនសំខាន់ៗចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ
(រូបថត តាំង វីដា)
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ នៅព្រឹកថ្ងៃទី១៥ខែតុលានេះ នៅទីកន្លែងតម្កល់ព្រះបរមរូប ដើម្បីរំលឹកខួបគម្រប់មួយឆ្នាំនៃការចូលទិវង្គតរបស់ព្រះអង្គ។
នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣នេះ មានឥស្សរជនសំខាន់បានដឹកនាំមន្ត្រីតាម ក្រសួង ស្ថាប័នរបស់ខ្លួនចូលគោរព ព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាវីរក្សត្រ។ ជាកិច្ចចាប់ ផ្តើម មាន ព្រឹទ្ធសភាដែល ដឹកនាំដោយលោក សាយ ឈុំ រដ្ឋសភា ដឹកនាំដោយលោក ហេងសំរិន រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។ ជាបន្តបន្ទាប់ រដ្ឋមន្ត្រីតាម ក្រសួងនានា ក៏បានដឹកនាំមន្ត្រីរបស់ខ្លួនចូលគោរព ព្រះវិញ្ញាណក្ខន្ធព្រះបរមរូប ព្រះបរមរ តនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។ ក្រសួង ស្ថាប័ននិមួយៗ ត្រូវបានដឹកនាំ ដោយរដ្ឋមន្ត្រី និងប្រធានស្ថាប័ន ដែលមានគណៈប្រតិភូ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ចំនួនពី២០ទៅ ៣០រូប។
មន្ត្រីទាំងនោះ មានស្លៀកពាក់ ជាឯកសណ្ឋាន តាមការកំណត់ របស់គណៈកម្មាធិការ បុណ្យជាតិ និងអន្តរជាតិ ដោយក្នុងនោះ បុរស ស្នាប់ព្រះជង្ឃ និងព្រះភូសា ធំ ឬសំលៀក បំពាក់អាវធំ ចំណែកឯស្ត្រី មានព្រះពស្ត្រសំឡុយ ពណ៌ស្វាយ កំណត់ពីថ្ងៃអង្គារ ព្រះភូសា ស ពានាព្រះសុភាក់ ពណ៌តាមព្រះពស្ត្រ សំពត់ផាមួងពណ៌ស្វាយ អាវ ស ក្រមាពានា តាមសំពត់។
ដោយឡែក សម្រាប់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងនាយទាហាន នគរបាល ឯកសណ្ឋានធំ។ ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ មន្ត្រី មានកំរោនផ្កា ដាក់ថ្វាយ ហើយចូលយឺតៗជាក្រុមៗ តាមការរៀបចំរបស់មន្ត្រីពិធីការ។ ក្នុងដំណើរគោរពព្រះវិញ្ញាណក្ខន្ធនេះ មន្ត្រីពិធី ធ្វើការរាយការណ៍នាម ឥស្សរជនសំខាន់ៗ និងរៀបរាប់ពីប្រវត្តិ ស្នាព្រះហត្ថព្រះមហាក្សត្រផងដែរ។
No comments:
Post a Comment
yes