លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្រ្តជាប់ឆ្នោត និងជាអនុប្រធានគណបក្ស
សង្គ្រោះជាតិ ខេត្តកំពង់ចាម
ស្តាប់សម្លេង
បើតាមសេចក្តីរាយការណ៏របស់ពលរដ្ឋរស់នៅភូមិក្រសាំង
ឃុំទឹកជ្រៅ ស្រុកតំបែ ខេត្តកំពង់ចាម បានឲ្យដឹងថា កាលពីថ្ងៃទី១៥ តុលា
អនុក្រុមគណបក្សប្រជាជន ឈ្មោះ រិន ដែលទទួល បញ្ជាពីលោក ស៊ុន សេន មេភូមិក្រសាំង
របស់គណបក្សប្រជាជន បានដើរផ្តិតមេដៃរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីយកពន្ធដី ។
លោក
ម៉ៅ ម៉េន ប្រជាពលរដ្ឋរស់នៅភូមិក្រសាំង ឃុំទឹកជ្រៅ បានឲ្យដឹងថា ការដែលអនុក្រុម
គណបក្សប្រជាជន ដើរផ្តិតមេដៃពីពលរដ្ឋដើម្បីយកពន្ធដីនេះ គឺគេធ្វើការចោទប្រកាន់មកលើ
គណបក្សសង្គ្រោះជាតិ ថា មកពីគណបក្សសង្គ្រោះជាតិ ដើរផ្តិតមេដៃពលរដ្ឋដើម្បីយកទៅប្តឹង
នៅអង្គការសហប្រជាជាតិ ឲ្យប្រទេសម្ចាស់ជំនួយកាត់ប្រាក់ជំនួយមកលើរដ្ឋាភិបាលគណបក្សប្រជាជន
ដូច្នេះហើយរដ្ឋាភិបាលគណបក្សប្រជាជន ត្រូវតែយកពន្ធដីលើពលរដ្ឋ ។
ចំណែកលោក
ម៉ៅ មុន្នីវណ្ណ តំណាងរាស្រ្តជាប់ឆ្នោត និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ
ខេត្តកំពង់ចាម បានមានប្រតិកម្មចំពោះសកម្មភាពរបស់អនុក្រុមគណបក្សប្រជាជន ដើរផ្តិតមេដៃពីពលរដ្ឋដើម្បីយកពន្ធដីថា
នេះគឺជាវប្បធម៌របស់គណបក្សប្រជាជនទៅហើយ ក្នុងការគាបសង្កត់មកលើប្រជាពលរដ្ឋ
ហើយគេធ្វើរបៀបនេះ គឺស្របពេលដែលគណបក្សសង្គ្រោះជាតិ កំពុងតែប្រមូលស្នាមមេដៃ
ពលរដ្ឋដាក់ជូនអង្គការសហប្រជាជាតិ ដើម្បីឲ្យគណបក្សប្រជាជន គោរពនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស
និងដើម្បីឲ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិតប្រាកដឡើងវិញនោះ
។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ
លោក ម៉ៅ មុន្នីវណ្ណ មានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរលោក យល់ដឹងច្បាស់ណាស់
ចំពោះទង្វើរដែលគណបក្សប្រជាជនបានធ្វើ ហើយពលរដ្ឋពួកគាត់ក៏បាន និងកំពុងតែពួតដៃគ្នាដើម្បីលប់បំបាត់នូវអំពើអមនុស្សធម៌
ដែលគណបក្សប្រជាជន បាននិងកំពុងតែធ្វើនេះផងដែរ ។
លោក
ម៉ៅ ម៉េន ប្រជាពលរដ្ឋរស់នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែខាងលើ ក៏បានសម្តែង
ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើដែលអាជ្ញាធរគណបក្សប្រជាជន បាននិងកំពុងតែធ្វើនេះ
ហើយលោកថា ប្រជាពលរដ្ឋទាំងអស់គឺចង់ឲ្យគណបក្សប្រជាជនរបស់លោក ហ៊ុន សែន
គោរពតាមពាក្យសន្យារបស់ខ្លួន ក្នុងការមិនយកព័ន្ធដីរបស់ប្រជាពលរដ្ឋ
ព្រោះពលរដ្ឋគ្មានលទ្ធភាពក្នុងការបង់ពន្ធដីនោះឡើយ ។
ជាមួយគ្នានេះផងដែរ
លោក ម៉ៅ មុន្នីវណ្ណ អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរួបរួមគ្នាជាធ្លុងមួយ
ដើម្បីតទល់ជាមួយនិងបុគ្គលដែលប្រើអំណាចប្តេសផ្តាស គាបសង្កត់មកលើបងប្អូន ហើយលោក
ម៉ៅ មុន្នីវណ្ណ ក៏បានអំពាននាវដល់ប្រជាពលរដ្ឋទាំងអស់
នៅពេលមានសកម្មភាពអវិជ្ជមានណាមួយ ពីសំណាក់អាជ្ញាធរ លោកស្នើឲ្យប្រជាពលរដ្ឋមេត្តាផ្តល់ព័ត៌មានទាំងនោះ
មកដល់តំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ
ដើម្បីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានចុះទៅអន្តរាគមន៏ជូនបងប្អូនទាន់ពេលវេលា
។ ( សម្លេង )
សូមជំរាបថា
លោក រិន អនុក្រុមរបស់គណបក្សប្រជាជន ដែលទទួលបញ្ជាពីលោក ស៊ុន សេន មេភូមិក្រសាំង
ដើរផ្តិតមេដៃពលរដ្ឋដើម្បីយកពន្ធដីនោះ គឺគេយកលើពន្ធដីផ្ទះ ពន្ធដីស្រែចំការ
ដែលមានផ្លង់រឹងទាំងអស់ ដែលទង្វើអាជ្ញាធររបស់គណបក្សប្រជាជនបានធ្វើនេះ គឺជាទង្វើរខុសច្បាប់
និងជាការគំរាមកំហែងពលរដ្ឋយ៉ាងពេញមុខ ខណៈដែលពលរដ្ឋបាននិងកំពុងតែផុសផុលក្នុងការផ្តិតមេដៃតាមរយៈគណបក្សសង្គ្រោះជាតិ
ដាក់ជូនអង្គការសហប្រជាជាតិ និងម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ដើម្បីឲ្យគណបក្សប្រជាជន គោរពនូវស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា
១៩៩១ ក៏ដូចជាការជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត ដែលត្រូវបាន គជប
និងគណបក្សប្រជាជនរួមដៃគ្នាលួចឆន្ទៈរបស់ពួកគាត់យ៉ាងអយុត្តិធម៌នោះ ៕
No comments:
Post a Comment
yes