សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 12, 2013

CNRPមិន​​ដាក់​ឱសានវាទ​ដល់​គណបក្ស​កាន់អំណាច​ក្នុង​ការដោះស្រាយ​បញ្ហា​បោះឆ្នោត​ទេ​

លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (រូបថត តាំង វីដា)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក សម រង្ស៊ី នៅ​​ថ្ងៃ​ព្រហស្បតិ៍​​នេះ ឲ្យដឹងថា គណបក្ស​​លោក​មិន​ដាក់​ឱសានវាទ​ដោះស្រាយ​បញ្ហា​បោះ​ឆ្នោត នៅត្រឹម​​ចុងឆ្នាំ​២០១៣ ដល់​គណបក្ស​កាន់អំណាច​នោះទេ ដោយសារ​គណបក្ស​លោក​នៅ​តែ​រក្សា​​ជំហ​បន្ត​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​។​
​លោក សម រង្ស៊ី ប្រាប់​VOD​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទា​ម​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស៊ើបអង្កេត​ពី​ភាព​មិន​ក្រ​ក្រតី​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ មានដូចជា ការ​បាត់​ឈ្មោះ​អ្នកបោះឆ្នោត ការលួចបន្លំ​សន្លឹកឆ្នោត ជាដើម​។​
​កាល​ពីដើម​ខែ​វិច្ឆិកា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​អ្នកសារព័ត៌មាន​ថា គណបក្ស​នេះ​ដាក់​ឱសានវាទ​ដល់​គណបក្ស​កាន់​អំណាច នៅត្រឹម​ចុងឆ្នាំ​នេះ ដើម្បី​ចរចា​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។ លោក​ថា គណបក្ស​នឹង​ឈប់​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ហើយ​ដឹកនាំ​ធ្វើបាតុកម្ម​កាន់តែ​មាន​ទ្រទ្រង់​ធំ និង​មាន​រយៈពេល​យូរ​ជាង​បាតុកម្ម​កន្លងមក ប្រសិនបើ​គណបក្ស​កាន់​អំណាច​មិន​ទទួលយក​លក្ខ​ខណ្ឌ​ចរចា​របស់​ខ្លួន​។​
​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម រៀងរាល់​ថ្ងៃ​អាទិត្យ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​នេះ ដើម្បី​បន្ត​ទាមទារ​ឲ្យមាន​ការសើរើ​លទ្ធផល​បោះឆ្នោ​ត​។​

​ក្នុង​ការចរចា គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ ខ្វែងគំនិត​គ្នា​លើ​របៀបវារៈ​។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ប្រកាស​ថា​ទទួលបាន​អាសនៈ​រដ្ឋសភា​៥៥ ក្នុងចំណោម​អាសនៈ​ទាំង​១២៣ លើក​របៀបវារៈ​៣​។ ចំណុច​ទី​១ គឺ​ការទាមទារ​ឲ្យមាន​ការបង្កើត​គណៈ​កម្ម​កា​​រ​​ឯករាជ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ទី​២ ការទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ទាំង​៩​រូប​នៃ​គ​.​ជ​.​ប លាលែង​តំណែង​។ ចំណុច​ទី​៣ គឺ​​​ការ​ទាម​ទារ​​ឲ្យ​មាន​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ផ្អែក​តាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី សិទ្ធិមនុស្ស​នៅ​កម្ពុជា អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុម​ហ្វ្រែល និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ហៅ​កាត់ NDI​។
ចំណែក របៀបវារៈ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ គឺ​ផ្អែក​លើ​សេចក្តីថ្លែងការណ៍​រួម​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​បាន​ព្រមព្រៀង​គ្នា​នឹង​បង្កើត​យន្តការ​មួយ ដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត​នាពេលខាងមុខ​៕

No comments:

Post a Comment

yes