សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 30, 2013

គណបក្ស​​សង្គ្រោះ​​ជាតិ​​ដាក់​​លក្ខ​ខណ្ឌ​​៣​ចំណុច​​ចរចា​​លើក​​ទី​៣​​ជាមួយ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​

ការ​ចរចារវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ 
នា​ពេល​កន្លង​មក (រូបថត ញឹម សុខន)

គណបក្ស​​សង្គ្រោះ​​ជាតិ ដាក់​លក្ខ​ខណ្ឌ​៣​ចំណុច ត្រៀម​ចរចា​​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​​លើក​​ទី​៣ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​នៅ​ក្រោយ​​ការ​បោះឆ្នោត​២៨​កក្កដា​។
​អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ និង​​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​​ជាតិ លោក ហូ វ៉ាន់ ថ្លែងប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ថ្នាក់ដឹកនាំ​គណបក្ស​​នេះ បាន​​រៀប​ចំ​​លក្ខ​ខណ្ឌ​៣​ចំណុច​ ​ដាក់ឲ្យ​គណបក្ស​ប្រជាជន​​កម្ពុជា​ គឺ​ទី​១ ស៊ើប​អង្កេត​​រក​​ការ​ពិត​នៃ​​ការ​បោះ​ឆ្នោត ទី​២ ដូរ​គណៈ​កម្មាធិ​ការ​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត និង ទី​៣ ទទួល​យក​អនុសាសន៍​របស់​អ្នក​រាយ​ការណ៍​​ពិសេស​​អង្គ​ការ​សហប្រជាជាតិ អង្គការ​​NDI និង​អង្គការ​ខុមហ្វ្រែល ជុំវិញ​ដំណើរ​ការបោះឆ្នោត​។​
នៅក្រោយ​ការធ្វើ​បាតុកម្ម​លើក​ទី​៣ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស ខេង សមាជិក​​គណៈ​អចិន្ត្រៃយ៍​​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ថា គណបក្ស​​របស់​​លោក​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការចរចា​ជាមួយ​​គណបក្ស​សង្គ្រោះ​ជាតិ ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ ដើម្បី​បាន​ជា​ប្រយោជន៍​ជាតិ​។ លោក ស ខេង ក៏​បាន​បង្ហាញ​ជំនឿ​ថា ការចរចា​លើក​ទី​៣​​នេះ​គឺ​គណបក្ស​ទាំងពីរ​អាច​រក​ចំណុចរួម ដើម្បី​ទម្លាយ​ភាពទាល់ច្រក​ផ្នែក​នយោបាយ​បាន​។​

ទោះយ៉ាងណា រហូត​ដល់​ថ្ងៃ​ទី​២៩​ខែ​តុលា​នេះ គណបក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ មិនទាន់​បាន​កំណត់​ពេល​សម្រាប់​ជួបចរចា​លើក​ទី​៣​​នៅ​ឡើយ​។​ កាលពី​ថ្ងៃ​ទី​១៦ និង ១៧ ខែ​កញ្ញា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ដឹកនាំ​គណៈប្រតិភូ​រៀងៗ​​ខ្លួន ​ចរចា​នៅ​វិមាន​រដ្ឋ​សភា តែ​​មិន​​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ​៕

No comments:

Post a Comment

yes