សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 12, 2013

ជនជាតិអូស្រ្តាលីម្នាក់​ប្រកាសលក់រូបថតព្រះឆាយាល័ក្ខណ៍នៃការថ្វាយព្រះភ្លើងសម្តេចតាមួយសន្លឹកចំនួន១ម៉ឺនដុល្លារ


ជិតដល់ថ្ងៃខួបមួយឆ្នាំ នៃការយាងចូលព្រះទីវង្គត នៃព្រះបរមរតនកោដ្ឋ សម្តេចតា នាថ្ងៃទី១៥ ខែ​តុលា  ជាងថតរូបជំនាញជនជាតិអូស្រ្តាលីម្នាក់ បានប្រកាសលក់រូបថតព្រះឆាយាល័ក្ខណ៍ នៃការ ថ្វាយ ព្រះភ្លើងសម្តេចតាចំនួន១០០០០ដុល្លារ ដែលសំអាងថា រូបថតរបស់ខ្លួន បានផ្តិតនូវការ​បង្កប់​មនោ សញ្ចេតនា យ៉ាងជ្រាលជ្រៅរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ចំពោះសម្តេចតា ។
ជនជាតិអូស្រ្តាលី លោក ដូក្លាស ប៊ីតធី អះអាងថា ចំណូលមួយផ្នែកនឹងត្រូវយកទៅផ្គត់ផ្គង់ សម្រាប់​ការ បង្កើតនូវអង្គការក្រៅរដ្ឋាភិបាលថ្មីមួយ ដែលនឹងជួយបង្រៀនហែលទឹកដល់កុមារកម្ពុជា ។
លោក ដូក្លាស ប៊ីតធី គឺជាសិល្បករថតរូប សញ្ជាតិអូស្រ្តាលីម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទូទាំង ប្រទេសកម្ពុជា តាមរយៈរូបភាពដែលមានលក្ខណៈលំដាប់ពិភពលោក និងឲ្យពិភព​លោក​ស្គាល់ ប្រទេស កម្ពុជាកំពុងបញ្ចេញនូវរូបភាព នៃវាលព្រះមេរុ ជាទីជួបជុំដែលសម្តេច សម្តេចយាយ និងនាយករដ្ឋមន្រ្តី បានថ្វាយព្រះភ្លើង ចំពោះព្រះបរមសពសម្តេចព្រះបាទ នរោត្តម សីហនុ ។

ព្រះឆាយាល័ក្ខណ៍មួយព្រះអង្គនេះ តំណាងឲ្យព្រះរាជអំណាច និងមហាមនោ​សញ្ចេតនាដ៏ជ្រាល​ជ្រៅ សម្រាប់ព្រឹត្តិការណ៍ទាំមូល ។ ព្រះឆាយាល័ក្ខណ៍នេះ មានទាំងការបញ្ជូលនូវសមាស​សភាព​មន្រ្តីរាជការ គណៈប្រតិភូអ្នកដឹកនាំសាសនា និងអ្នកតំណាងប្រជាជន ដែលមានវត្តមានគ្រប់​ឋាន្ត​រស័ក្តិ ក្នុងទិដ្ឋាភាពដ៏ប្រត្យក្ស ។
លក្ខណៈពិសេសត្រង់ថា ស៊ុមសម្រាប់ដាក់រូបព្រះឆាយាល័ក្ខណ៍ នៃការថ្វាយព្រះភ្លើង ដល់ព្រះ​បរម​សព សម្តេចតា មានគុណភាព និងប្រកបដោយវិជ្ជាជីវៈ ដែលមានអាចប្រៀបផ្ទឹមបាន និងត្រូវគេ​រៀប​ចំឲ្យ ក្លាយ ទៅជាកំណត់ត្រានៃមហាព្រឹត្តិការណ៍ ៦ សមរាប់រយឆ្នាំ ។  ព្រះឆាយាល័ក្ខណ៍ នឹង​ត្រូវបានផ្តិតក្នុងទំហំ ២ ម៉ែត្រ លើក្រដាសពណ៌ប្រាក់ រំលេចដោយកែវចរណៃដែលអាចរក្សា​ទុកបាន​យូរជាង២០០ឆ្នាំ ។ ព្រះ ឆាយាល័ក្ខណ៍ ដែលផ្តិតរូចហើយនឹងត្រូវបានចុះលេខ និងចុះហត្ថលេខារួ​ម​ជា​មួយលិខិតបញ្ជាក់ តាម ផ្លូវច្បាប់ ការដាក់ប្រកបជាមួយស៊ុមលំដាប់ពិភពលោក ។ 
ព្រះឆាយាល័ក្ខណ៍ និងរបស់ទាំងអស់ នឹងត្រូវ ផលិតក្នុងប្រទេសអូស្រ្តាលីដោយ​សម្ភារៈខ្នាតពិភព​លោក ។
លោក ប៊ីតធី និយាយថា ភាពចងចាំ និងការប្រឹងប្រែង ដែលលោកមានដើម្បីសម្រេចបាន នៃរូប​ភាព​នេះ និងសមិទ្ឋផលដែលសម្តេចតាបានធ្វើ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល បានធ្វើឲ្យទឹក ភ្នែកលោកស្រក់ ទោះបីទ្រង់បានយាងចូលទីវង្គតហើយក៏ដោយ ។
លោកបន្តទៀតថា ក្នុងកំឡុងពេលនៃការថតរូបនោះ នៅចំពោះបរិយាកាសនៃមហាព្រឹត្តិការណ៍​ទាំង​មូល ការបាញ់កាំភ្លើង១០១គ្រាប់ ដែលធ្វើឲ្យមានការញ័ររញ្ជួយនៅពេញរាជធានីភ្នំពេញ និងការបាញ់កាំជ្រួច យ៉ាងសម្បើម រួមជាមួយនឹងផ្សែងភ្លើង ទឹកភ្នែក និងការប្រមូលផ្តុំនៃប្រជាជន ។
លោកថា “ វាជាកិត្តិយសដ៏ធំធេង ក្នុងមួយជីវិតរបស់ខ្ញុំ ក្នុងការផ្តិតរូបថត ធ្វើជាសក្ខីភាពចំពោះការ​ថ្វាយ មហាព្រះភ្លើងចំពោះព្រះបរមសពព្រះករុណា ដែលជាការសម្រេចចុងក្រោយអង្អស់ នៅក្នុង​ប្រវត្តិ​សាស្រ្ត នៃយុគសម័យដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក និងការរួមចំណែកទុក្ខ ដែលជាការបាត់បង់ របស់កម្ពុជា”។
ការថតរូបរបស់លោក ប៊ីតធី មានការទទួលស្គាល់យ៉ាងខ្លាំង ដោយផូស្កាតចំនួន ១០០០សន្លឹក ត្រូវ​បាន លក់ដាច់ក្នុងប្រទេសកម្ពុជា និង១០០០០សន្លឹកទៀត ត្រូវបានលក់ដាច់នៅទូទាំងពិភពលោក ជារៀងរាល់ ខែ ។
សូមជម្រាបថា ចំណូលដែលបានពីការលក់នឹងត្រូវដាក់បញ្ជូលសម្រាប់ ការបង្ហាញនូវរូបភាព​ដែល​មាន ស៊ុមរបស់សម្តេច សម្តេចម៉ែ និងនាយករដ្ឋមន្រ្តី ក៏ដូចជាការរីកលូតលាស់អាជីវកម្មរបស់លោក ប៊ីតធី ដែល នឹងអាចជួយផ្សព្វផ្សាយ អំពីប្រទេសកម្ពុជាទៅកាន់ពិភពលោក ។ 
ចំណែកឯចំណូលមួយទៀត នឹងត្រូវ យកទៅផ្គត់ផ្គង់សម្រាប់ការបង្កើតនូវអង្គការក្រៅ​រដ្ឋាភិបាល​ថ្មី​មួយ ដែលនឹងជួយបង្រៀនហែលទឹកដល់ កុមារកម្ពុជា ៕

No comments:

Post a Comment

yes