ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា តំណាងបាតុករ និងជាប្រធានស្តីទី
សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ក្នុងបាតុកម្មកន្លងមក នៅទីលានប្រជាធិបតេយ្យ
ព្រះសង្ឃខ្មែរកម្ពុជាក្រោម ក្នុងបាតុកម្ម កន្លងមក នៅទីលានប្រជាធិបតេយ្យ
សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យខ្មែរក្រោម នៅក្នុងប្រទេសកម្ពុជា ធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ខាងមុខទេ ដោយឲ្យលើកពេលធ្វើបាតុកម្មទៅថ្ងៃក្រោយ។ អាជ្ញាធរ លើកហេតុផលថា ការធ្វើបាតុកម្ម នៅថ្ងៃទី១៣ ខែតុលា គឺវាជាន់គ្នាជាមួយខាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលប្រារព្ធពិធីទិវាគ្រូបង្រៀន ពិភពលោក នៅថ្ងៃទី១៣ ខែតុលា ដែរ។
ក៏ប៉ុន្តែតាមពិតទៅ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏មិនត្រូវបានអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតឲ្យជួបជុំ នៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នាព្រឹកថ្ងៃទី១៣តុលាទេ។
ការមិនអនុញ្ញាតឲ្យសមាគម និងព្រះសង្ឃខ្មែរក្រោម ធ្វើបាតុកម្មនេះ គឺបន្ទាប់ពីតំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងតំណាងសាលារាជធានីភ្នំពេញ រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានជួបប្រជុំគ្នា កាលពីព្រឹកថ្ងៃទី១០ ខែតុលា នៅសាលារាជធានីភ្នំពេញ។
ក៏ប៉ុន្តែតាមពិតទៅ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏មិនត្រូវបានអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតឲ្យជួបជុំ នៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នាព្រឹកថ្ងៃទី១៣តុលាទេ។
ការមិនអនុញ្ញាតឲ្យសមាគម និងព្រះសង្ឃខ្មែរក្រោម ធ្វើបាតុកម្មនេះ គឺបន្ទាប់ពីតំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងតំណាងសាលារាជធានីភ្នំពេញ រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានជួបប្រជុំគ្នា កាលពីព្រឹកថ្ងៃទី១០ ខែតុលា នៅសាលារាជធានីភ្នំពេញ។
ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា តំណាងបាតុករ និងជាប្រធានស្តីទី សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម បានមានសង្ឃដីកាថា កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ តំណាងខាងអង្គការសមាគមខ្មែរកម្ពុជាក្រោម បានជួបពិភាក្សាជាមួយខាងសាលារាជធានីភ្នំពេញ អំពីការធ្វើបាតុកម្ម នៅមុខទូតវៀតណាម ប្រចាំនៅកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣។ ប៉ុន្តែខាងសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យធ្វើទេ ដោយឲ្យលើកពេលទៅថ្ងៃក្រោយវិញ។ ពីព្រោះការធ្វើបាតុកម្ម វាជាន់គ្នាជាមួយខាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលរៀបចំប្រារព្ធពិធីទិវាគ្រូបង្រៀនពិភពលោក នៅថ្ងៃទី១៣ ខែតុលា ដែរ។
ព្រះអង្គ បានមានសង្ឃដីកាបន្តថា ដោយមានការលើកឡើងបែបនេះ ខាងអង្គការសមាគមខ្មែរកម្ពុជាក្រោម ក៏បានសម្រេចលើកពេលដោយធ្វើបាតុកម្មនៅថ្ងៃក្រោយវិញ។ តាមគំរោងគឺគ្រោងនឹងធ្វើបាតុកម្ម នៅថ្ងៃទី១៦ ឬ១៧ ខែតុលា ខាងមុខនេះវិញ នៅទីលានប្រជាធិបតេយ្យ។
ព្រះតេជគុណ បានស្នើសូមឲ្យតំណាងខាងស្ថានទូតវៀតណាម និងខាងក្រសួងការបរទេសកម្ពុជា មកទទួលយកញ្ញត្តិរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម។
ព្រះតេជគុណ សៀង សុវណ្ណារ៉ា បានបញ្ជាក់ថា គោលបំណងនៃការធ្វើបាតុកម្ម គឺស្នើដល់រដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ ២អង្គ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ចំនួន ៧នាក់ ដែលតុលាការវៀតណាម បានកាត់ទោស កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីឲ្យពួកគាត់មានសេរីភាពឡើងវិញ។ ខ្មែរកម្ពុជាក្រោម ក៏សូមអំពាវនាវទៅដល់អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ អង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប ជួយតាមដានឃ្លាំមើល និងអន្តរាគមន៍នូវរាល់អំពើរំលោភសិទ្ធិមនុស្ស លើព្រះងស្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម៕
No comments:
Post a Comment
yes