លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ប្រជាពលរដ្ឋខ្មែរអាមេរិកថា កាលដែលគណបក្សប្រជាជនកម្ពុជា ស្នើសុំឲ្យមានការកែទម្រង់ គ.ជ.ប បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានទាមទារនោះ គឺជាការទទួលស្គាល់កំហុសរបស់ គ.ជ.ប ថារៀបចំការបោះឆ្នោតកន្លងមក ពុំមានភាពសេរី និងត្រឹមត្រូវឡើយ។
បណ្ដាញផ្សាយព័ត៌មានកម្ពុជា CMN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានស្រង់សម្តីប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី នៅក្នុងវេទិការបស់ពលរដ្ឋខ្មែរអាមេរិកថា ដោយសារតែជំហររបស់គណបក្សសង្គ្រោះជាតិរឹងមាំ ហើយមានការគាំទ្រប្រជាជនកម្ពុជា ជាម្ចាស់ឆ្នោត ទើបគណបក្សប្រជាជនកម្ពុជា ទទួលយកការស្នើសុំកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត គ.ជ.ប ។ លោក សម រង្ស៊ី បន្តថា បើទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ មិនទាន់ទុកចិត្តថា គណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទៈដូចនេះមានភាពសុច្ចរឹតកម្រិតណានោះទេ។
គណបក្សប្រជាជនកម្ពុជា ដែលគ្រោងកែទម្រង់ការបោះឆ្នោតគឺចំនួន៥ចំណុច រួមមាន ស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ស្នើសេចក្តីព្រាងច្បាប់ស្តីពីថវិកាគណបក្សនយោបាយ។ គណបក្សប្រជាជនកម្ពុជា ប្រកាន់គោលការណ៍បើកចំហ និងទទួលយកមកសិក្សានូវអនុសាសន៍នានាទាំងជាតិ និងអន្តរជាតិ ទាក់ទងនឹងការបោះឆ្នោត។ បង្កើតយន្តការដើម្បីសិក្សាស្រាវជ្រាវ បង្កើតឲ្យបានក្របខ័ណ្ឌកែទម្រង់ការបោះឆ្នោត ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាដើម៕
ប្រភពពី VOD
No comments:
Post a Comment
yes