កម្លាំងសមត្ថកិច្ចរាប់រយនាក់ នៅព្រឹកម៉ោងជាង៩និង៣០នាទីនេះ ចាប់ផ្តើមប្រតិបត្តិការបំបែកប្រជាសហគមន៍ដីធ្លី ខណៈពលរដ្ឋទាំងនោះ បានបិទផ្លូវព្រះមុនីវង្ស ខាងមុខសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យមានដំណោះស្រាយធ្លី។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋប្រមាណជា៦០នាក់ មកពីសហគមន៍អតីតអ្នកបុរីកីឡា បឹងកក់ និង៣៤៧ បានប្រមូលផ្តុំនៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទាររកដំណោះស្រាយដីធ្លី ។ពលរដ្ឋ បានលើកបដា និងស្រែកទាមទារពីមន្ត្រីសាលារាជធានីភ្នំពេញ។
កន្លងទៅ ប្រជាសហគមន៍បឹងកក់ និងបុរីកីឡា ដែលមានជម្លោះដីធ្លីដ៏រាំរ៉ៃ តែងតែបរាជ័យជួបអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្នុងការទាមទាររកដំណោះស្រាយ។
អតីតអ្នកបុរីកីឡា អះអាងថា ពួកគេ៤៥គ្រួសារក្នុងចំណោម ១០៧គ្រួសារ មិនទាន់បានទទួលសំណងពីក្រុមហ៊ុនផានអ៊ីម៉ិច ហើយកំពុងរស់នៅកន្លែងចាស់ ដែលពួកគាត់ធ្លាប់រស់នៅមុនពេលក្រុមហ៊ុន បានបណ្ដេញចេញកាលពីដើមឆ្នាំ២០១២។
ចំណែកការអូសបន្លាយទំនាស់ដីធ្លីរបស់ ប្រជាសហគមន៍បឹងកក់ តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយសារមានប្រជាពលរដ្ឋ ជាង៦០គ្រួសារទៀត មិនទាន់ទទួលបានសំណង ឬដំណោះស្រាយសមរម្យ ពីក្រុមស៊ូកាគូអ៊ីន ដែលទទួលបានសិទ្ធិអភិវឌ្ឍតំបន់ ហើយពលរដ្ឋនៅតែបន្តតវ៉ា៕
ប្រភពពី VOD
No comments:
Post a Comment
yes