សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 18, 2013

ក្រុមហ៊ុន​បញ្ជា​ទិញនឹង​រៀបចំ​ប្រាក់​ខែ​កម្មករ​ឲ្យ​មាន​ស្តង់ដា​គំរូ​

កម្មករកម្មការិនីកម្ពុជា
កម្មករកម្មការិនីកម្ពុជា

នៅ​ក្នុង​ជំនួប​ រវាង​ប្រធាន​សហជីព​ឯករាជ្យ​ ស៊ីខាវឌូ និង​នាយក​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា H&M កាល​ពី​រសៀល ​ថ្ងៃ​ព្រហស្បតិ៏​ម្សិល​មិញ ក្រុមហ៊ុន​លំដាប់​ពិភព​លោក H&M បាន​សម្រេច ទទួល​យក​លក្ខខណ្ឌ​ទាំង ៥​ចំនុច​ដែល​ភាគី​សហជីព​នៅ​កម្ពុជា​ស្នើ​សុំ។ ប៉ុន្តែ​ការ​យល់​ព្រម​នោះ គឺ​ជា​ការ​ទទួល​យក​ទៅ​ពិភាក្សា​ ដោយ​បាន​បង្ហាញ​ជំហរ​វិជ្ជមាន​ថា គេ​នឹង​ចូល​រួម​ជួយ​ ដល់​កម្មករ​កម្ពុជា។

បន្ទាប់​ពី​បាន​ជួប​ជាមួយ​ នាយក​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់ពី​ប្រទេសកម្ពុជា H&M ដែល​ជា​ក្រុម​ហ៊ុន​លំដាប់ពិភពលោក​ របស់​ប្រទេសស៊ុយ​អែត កាល​ពី​រសៀល​ថ្ងៃព្រហស្បតិ៏​រួចមក លោក អាត់ ធន​ ប្រធានសម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ស៊ីខាឌូ និង​ជា​ប្រធាន​សហភាពការងារកម្ពុជា បាន​ប្រាប់​វិទ្យុបារាំងអន្តរជាតិ ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​បរទេសមួយ​នេះ បាន​សម្រេចទទួលយកនិងជួយ​ដល់​សំណើរ​ទាំង​៥​ចំនុច ដែល​សហជីព​ការងារស្នើសុំ។ ជាមួយ​គ្នា​នោះ លោក karl Johw Persson នាយកប្រតិបត្តិនៃក្រុមហ៊ុន H & M ក៏​បាន​និយាយ​ថា គេ​នឹង​គិត​គូរពី​បញ្ហា​ប្រាក់​ឈ្មួល​កម្មករ​ជាបញ្ហាចម្បង ដោយ​នឹង​រៀបចំ​ឲ្យ​តំលៃ​ប្រាក់​ឈ្មួល​របស់​កម្មករ​នៅ​កម្ពុជា មាន​លក្ខណៈជា​ស្តង់​ដារ​ដែលអាចរស់នៅមានជីវភាពសមរម្យបាន។

 
តាម​លោក អាត់ ធន ក្រុម​ហ៊ុន​បរទេសដែលមានកិត្តិស័ព្ទល្បីល្បាញ​មួយ​នេះ នឹង​ចាត់​វិធានការ​ជួយដល់កម្មករ​កម្ពុជា​ ក្នុង​ពេល​ឆាប់ៗ ខណៈ​ពេល​បច្ចុប្បន្ន គេ​កំពុង​ដំណើ​រ​ការ​គម្រោង​មួយ​ ដែល​មាន​ឈ្មោះ​ថា «គម្រោង​ធ្វើឲ្យ​ប្រសើរ»។ ហើយនៅ​ក្នុង​ពេល​៣ឆ្នាំ ទៅមុខទៀត គេនឹង​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​សំខាន់ៗ ដល់អ្នក​ពាក់ព័ន្ធ ក្នុង​រោង​ចក្រ​ទាំងអស់ ឲ្យ​បាន​យល់​ដឹង​ពី​លក្ខខណ្ឌការងារ​។
 
សូម​បញ្ជាក់ថា លក្ខខណ្ឌទាំង៥ចំណុចដែល​ប្រធានសហជីព​ការងារ​កម្មករ​ លើក​យក​ទៅពិភាក្សា​ គឺទាក់ទងទៅហ្នឹងបច្ចុប្បន្នភាពនៃវិស័យ វាយនភ័ណ្ឌនៅប្រទេសកម្ពុជា ដូចជាការស្នើសុំតម្លើងប្រាក់ឈ្នួល១៥០ និង​ប្រាក់ថ្ងៃបាយ៣ពេល។ ស្នើឲ្យនិយោជក មានការដាក់ប្រាក់តម្កល់​អតីតភាព ដើម្បីទូទាត់ដល់កម្មករនៅពេលដែលរោងចក្របិទ។ កិច្ចសន្យាខ្លីដែលរោងចក្របានធ្វើជាមួយកម្មករ ក៏ត្រូវបានលើកឡើងផងដែរ ហើយចំណុចទី៥ ដែលសហជីពកម្មករ​កាត់ដេរ​​ យល់ថាជាការរំខាន ដល់ទំនាក់ទំនងល្អនៃវិស័យកាត់ដេររវាងនិយោជក និងនិយោជិកនោះ គឺអ្នកកាងនៅពីក្រោយថៅកែរោងចក្រ។
 
លោក អាត់ ធន់ បន្តថា បញ្ហាវិវាទដ៏ក្តៅគគុករបស់​រោងចក្រកាត់ដេរ SL ក៏ត្រូវ​លើកយក​ទៅពិភាក្សា ហើយក៏មានការចាប់អារម្មណ៍ខ្លាំង​ផងដែរពីតំណាងក្រុមហ៊ុន H&M។ 
សួមបញ្ជាក់ថា​ បច្ចុប្បន្ន​ក​ម្ម​ករប្រមាណជាង ៥០០០នាក់ របស់​រោងចក្រ SL ​មួយចំនួននៅ​តែ​បន្ត​ធ្វើ​កូដកម្ម​មុខរោងចក្រ មួយចំនួនទៀតមិនទាន់ត្រលប់មកពីស្រុក ឬក៏ស្វែងរកការងារផ្សេងក្រៅពីនេះ ដោយសារតែថៅកែក្រុមហ៊ុនជនជាតិចិន ហាក់​បង្ហាញឥរិយាបទ​អវិជ្ជមាន ក្នុង​ការ​ចរចារ ជាមួយ​កម្មករ។
 
មេដឹកនាំសហជីពឲ្យដឹងថា​ក្រសួង​ការ​ងារ​ នឹង​ចាត់​វិធានការ ក្នុងពេលឆាប់ៗ ប្រឆាំងនឹង​ក្រុមហ៊ុន​នេះ ប្រសិន​បើ​កូដកម្មនៅរោងចក្រ SL នេះនៅ​តែបន្តធ្វើ៕

No comments:

Post a Comment

yes