សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 18, 2013

មន្ទីរពេទ្យ​គន្ធបុប្ផាអំពាវនាវ​រក​ជំនួយ​បន្ថែម​ពី​ក្រសួង​សុខាភិបាល​​

ប្រធាន និង​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក Beat Richner/រូបថតពីហ្វេសប៊ុក

ប្រធាន និង​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក Beat Richner នៅ​ថ្ងៃ​សុក្រ​នេះ អំពាវនាវ​ឲ្យ​ក្រសួង​សុខាភិបាល ផ្តល់​ជំនួយ​ជា​ថវិកា​បន្ថែម ដើម្បី​ឲ្យ​មន្ទីរពេទ្យកុមា​រ​មួយ​នេះ អាច​ផ្តល់​សេវា​សុខភាព​ដោយ​ឥតគិតថ្លៃ​សម្រាប់​កុមារ​នៅ​កម្ពុជា​។​
​លោក Beat Richner សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៨​ខែ​តុលា​ថា មន្ទីរពេទ្យ​គន្ធបុប្ផា ព្យាបាល​កុមារ​៨៥​ភាគរយ​នៃ​កុមារ​កម្ពុជា​ទាំងអស់​។ លោក​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ក្រសួង​សុខាភិបាល បាន​ផ្តល់​ជំនួយ​២​ភាគរយ​ប៉ុណ្ណោះ មក​ដល់​មន្ទីរពេទ្យ​កុមារ​មួយ​នេះ​។​
​លោក Beat Richner ឲ្យដឹងថា ក្នុង​រយៈពេល​បួន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៧​ខែតុលា មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប បាន​ព្យាបាល​កុមារ​ប្រមាណ​ជា​១៣៨៦៥​នាក់​។
VOD មិនទាន់​អាចទាក់ទង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​

​កន្លងទៅ លោក Beat Richner តែងតែ​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់លោក ដោយ​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ និង​អ្នកគាំទ្រ​អន្តរជាតិ ផ្ដល់ជំនួយ និង​ការបរិច្ចាគ​បន្ថែម​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​លោក​បាន​សរសេរថា មូលនិធិ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា កំពុង​តែ​ទទួលបាន​ជំនួយ​តិច​ជាង​ជំនួយ កាលពី​ឆ្នាំ​២០១២​។​
​លោក Beat Richner លើកឡើងថា ជា​រៀងរាល់ថ្ងៃ មន្ទីរពេទ្យ បាន​ចំណាយ​ថវិកា​១២​ម៉ឺន​ដុល្លារ​ក្នុងការ​ព្យាបាល​កុមារ​។​លោក​ថា ប្រសិនបើ​មិន​មាន​ជំនួយ​នោះ​ទេ មន្ទីរពេទ្យ​គន្ធបុប្ផា មិន​អាច​ជួយ​ក្មេងៗ​ទាំងនោះ​បាន​ទេ​៕

1 comment:

yes