មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិរយៈពេល៣ថ្ងៃ
កាលពីថ្ងៃទី១៥.១៦.១៧ កញ្ញា ២០១៣កន្លងមក
គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦
ខែតុលា ឆ្នាំ២០១៣ បានផ្ញើលិខិតមួយជូនអភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ
ដើម្បីជម្រាបឲ្យបានដឹងពីការធ្វើមហាបាតុកម្មអហិង្សានៅទី លាន ប្រជាធិបតេយ្យ
រាជធានីភ្នំពេញ និងដង្ហែក្បួនបាតុកម្មដោយសន្តិវិធី ចាប់ពីថ្ងៃទី២៣,២៤, ២៥ តុលា ឆ្នាំ២០១៣។
ហើយមហាបាតុកម្មអហិង្សានេះ ដឹកនាំដោយលោក ម៉ៅ
មុនីវណ្ណ លោកហូរ វ៉ាន់ និងលោកគួយ ប៊ុនរឿន ដែលប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ៧ព្រឹក
នៅថ្ងៃទី២៣ ដល់វេលាម៉ោង ៦ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ មានការសម្តែងមតិរបស់បាតុករ
ការសម្តែងសិល្បៈ ចម្រៀង និងការ បញ្ចាំងខ្សែភាពយន្តឯកសារ ការអង្គុយដោយស្ងៀមស្ងាត់
និងការដង្ហែរក្បួន យក ញត្តិទៅប្រគល់ជូនអង្គការសហប្រជាជាតិ
តាម រយៈឧត្តមស្នងការអង្គការសហប្រជាជាតិទទួល
បន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងស្ថានទូតនានា ប្រចាំប្រទេសកម្ពុជា
ដូចជាៈ ស្ថាន ទូតបារាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស
និងស្ថានទូតអូស្រ្តាលី ៕
No comments:
Post a Comment
yes