ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅភូមិកំពង់សំណាញ់
ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ស្តាប់សម្លេង
ជាថ្មីម្តងទៀតលោកអនុប្រធាន
កឹម សុខា និងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ជាច្រើនរូប
បានបន្តយកជំនួយសង្គ្រោះបន្ទាន់ ដែលទទួលបានពីសប្បុរសជនទាំងក្នុងនិងក្រៅ ប្រទេស
ជូនដល់ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ នៅថ្ងៃទី១៧ តុលា នៅភូមិកំពង់សំណាញ់ ឃុំមៀន
ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៣០០គ្រួសារ ។
ជាមួយគ្នានោះផងដែរ
នៅពេលរសៀល លោកអនុប្រធាន កឹម សុខា បានបន្តទៅចូលរួមអង្គ ប្រជុំជាមួយប្រតិបត្តិស្រុក-ក្រុង
ប្រតិបត្តិខេត្ត និងក្រុមការងាររបស់ខេត្តកំពង់ចាម នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិខេត្ត
ដើម្បីដាក់ផែនការយុត្តិសាស្រ្តថ្មីៗសម្រាប់ការអនុវត្តន៏នៅស្រុក-ក្រុងទាំង១៧
របស់ខេត្តកំពង់ចាម ជាដើម ។
ចំណែកក្រុមការងារគណបក្សសង្គ្រោះជាតិ
រាជធានីភ្នំពេញ នៅថ្ងៃទី១៧ តុលា ក៏បានសហការជាមួយផេច I Love
Cambodia Hot News បាននាំយកជំនួយសង្គ្រោះបន្ទាន់ទៅចែកជូន ដល់គ្រូសារពលរដ្ឋរងគ្រោះដោយសារបាក់រលំផ្ទះចូលទឹកស្ទឹង
ចំនួន២គ្រួសារ នៅភូមិបាគូ សង្កាត់ជើងឯក ខណ្ឌមានជ័យ រាជធានីភ្នំពេញ
និងប្រជាពលរដ្ឋចំនួន៤គ្រួសារទៀត នៅក្នុង ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល
ដែលរងគ្រោះខូតខាតផ្ទះសម្បែងដោយសារ ខ្យល់ព្យុះ ។
ព្រមជាមួយគ្នានេះផងដែរ
នៅរសៀលថ្ងៃទី១៧ តុលា លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភា
បានដឹកនាំក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ចុះចែកជំនួយដល់ពល
រដ្ឋដែលមានជីវភាពទីទាល់ក្រ នៅភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង
ចំនួន៧០គ្រួ សារ ដែលជំនួយទាំងនេះទទួលបានពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ។
គណបក្សសង្គ្រោះជាតិ
ក៏សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់
មេត្តាបន្តចូលរួមឧបត្ថមជាថវិការក្តី គ្រឿងឧបភោគបរិភោគក្តី ជាបន្តបន្ទាប់ទៀត តាមរយៈគណបក្សសង្គ្រោះជាតិ
ដើម្បីគណបក្សសង្គ្រោះជាតិ យកជំនួយរបស់បងប្អូន ជូនដល់ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់
ដើម្បីធ្វើការដោះស្រាយជីវភាពរបស់ពួកគាត់ដែលកំពុងតែជួបការលំបាកយ៉ាងខ្លាំងនោះ ៕
No comments:
Post a Comment
yes