សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 15, 2013

ថ្ងៃទី១៥តុលា២០១៣ជាថ្ងៃគម្រប់ខួប១ឆ្នាំនៃការយាងចូលទីវង្គតរបស់ព្រះករុណាព្រះបាទនរោត្តមសីហនុព្រះបរមរតនៈកោដ្ឋ

ព្រះបរមរូប ព្រះបរមរតនៈកោដ្ឋ

ស្តាប់សម្លេង


ថ្ងៃទី១៥ តុលា ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំជានិច្ច ចំពោះការបាត់បង់​ព្រះបិតា​ឯក​រាជ្យ​ជាតិដ៏ឆ្នើម ហើយនៅថ្ងៃទី១៥ តុលា ២០១៣ គឺជាថ្ងៃគម្រប់ខួប១ឆ្នាំ នៃការយាងចូល​ទីវង្គត​របស់​ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ​នៃយើង ។

ការយាងចូលទីវង្គតរបស់ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ បានធ្វើឲ្យ ប្រជា​ពលរដ្ឋខ្មែរគ្រប់រូបមានការសោកស្តាយយ៉ាងខ្លាំង ព្រោះប្រទេសកម្ពុជា ក្រោមរជ្ជកាល​របស់ព្រះអង្គ បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ។

ក្នុងនោះ ប្រជាពលរដ្ឋខ្មែរកាលពីសម័យសង្គមរាស្រ្តនិយម គឺរស់នៅប្រកបទៅដោយភាពសម្បូរ​សប្បាយ សុខក្សេមក្សាន្ត ក្នុងកំរិតជីវភាពដ៏ថ្លៃថ្នូរ មានការគោរពសិទ្ធិគ្នាទៅវិញទៅមកមិនរើស​អើង​និងប្រកាន់បក្ខពួកនោះឡើយ ជាពិសេសគឺខ្មែរចេះសាមគ្គីគ្នាដើម្បីថែរក្សាទឹកដី និងប្រទេសជាតិឲ្យ​នៅស្ថិតស្ថេរនិងគង់វង្ស មិនឲ្យបរទេសឈ្លានពានបានឡើយ ។

ជាមួយគ្នានោះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនៈ​កោដ្ឋ ក្នុងសម័យសង្គមរាស្រ្តនិយម ដែលប្រជារាស្រ្តខ្មែរបានថ្វាយព្រះនាមព្រះអង្គថា ព្រះ​បិតា​ឯក​រាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ និង​ព្រះបិតា​ស្ថាប​នាជាតិ ដែលក្នុងនោះសមទ្ធិផលជាច្រើនបានត្រូវកសាងឡើង និងប្រារព្វ​ព្រះ​រាជពិធីសម្ភោធ ជាបន្ត​បន្ទាប់សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គប្រើប្រាស់នៅតាមបណ្តាខេត្ត-ក្រុងនានា ជាពិសេស​មាន​សមទ្ធផលធំៗដូចជា ៖ វិមានឯករាជ្យ វិមានរដ្ឋចំការមន ចំណត​អាកាសយានដ្ឋានអន្តរជាតិពោធិ៍​ចិន​តុង ចំណតអាកាសយានដ្ឋានខេត្តសៀមរាប ចំណត​អាកាសយានដ្ឋាន បែកចាន ខេត្តបាត់ដំបង ។
ផ្លូវជាតិលេខ៤ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវដែក​ក្រុងភ្នំពេញ-ព្រះសីហនុ កំពង់ផែអន្តរជាតិក្រុង​ព្រះ​សី​​ហនុ សណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ សាល​មហោស្រពជាតិព្រះសុរាម្រិតភ្នំពេញ សាលសន្និ​សីទចតុមុខ ពហុកីឡាដ្ឋានជាតិអូឡាំ​ពិក ភ្នំ​ពេញ  ស្ពានព្រះមុនីវង្សទី២ ស្ពានសង្គមរាស្រ្តនិយម ឆ្លងកាត់ទន្លេសាប សាកលវិទ្យា​ល័យ សង្គមរាស្រ្តនិយមភ្នំពេញ  សាកលវិទ្យាល័យភូមិន្ទ​បច្ចេក​ទេស សាលាភូមិន្ធរដ្ឋបាល មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច មហាវិទ្យាល័យគរុ​កោសល ពុទ្ធិកសកល​វិទ្យា​ល័យព្រះសីហនុរាជ មហាវិទ្យាល័យសិល្បះស្ថាបនា មហាវិទ្យាល័យ​សិល្បះ​និងមុខរបរ សកល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បះ សកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត សក​លវិទ្យា​ល័យ​ភូមិន្ទកំពង់​ចាម សកលវិទ្យាល័យភូមិន្ទបាត់ដំបង សកលវិទ្យាល័យភូមិន្ទតាកែវ-កំពត រោង​ភាពយន្តរដ្ឋ ស្ថានីយ៏ទូរទស្សន៏ខេមរភូមិន្ទ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រោងចក្រច​ម្រាញ់​ប្រេង​កាតក្រុង ព្រះសីហនុ រោងចក្រស្រាបៀរក្រុងព្រះសីហនុ រោងចក្រនរោត្តតម្លើងត្រាក់ទ័រ និង​រថយន្តធំ ក្រុងព្រះសីហនុ រោងចក្រស្កសរកំពង់ត្រាំ ខេត្តកំពង់ស្ពឺ រោងចក្រ​វាយណភ័ណ្ឌ​ខេត្តកំពង់​ចាម  រោងចក្រវាយណភ័ណ្ឌខេត្តបាត់ដំបង រោងចក្របាវក្រចៅ​ដូនទាវខេត្ត​បាត់​ដំបង រោងចក្រ​ស៊ីម៉ង់​ចក្រីទីងខេត្តកំពត រោងចក្រកែវជើងឯករាជធានីភ្នំពេញ រោងចក្រ​ក្តាបន្ទះដីឥដ្ឋខេត្ត កណ្តាល រោងចក្រក្រដាស់ឆ្លូងខេត្តក្រចេះ រោងចក្រជីហ្វូសស្វាត​ទូកមាស​ខេត្តកំពត រោងចក្រ កង់ឡាន​តាខ្មៅខេត្តកណ្តាល រោងចក្រត្រីខប្រអប់ខេត្តកោះកុង រោងចក្រ​ផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម រោងចក្រវារីអគ្គីសនីគិរីរម្យខេត្តកំពង់ស្ពឺ រួមជាមួយ​និង​សមិទ្ធ​ផលនានាជាច្រើនទៀត នៅតាម​បណ្តា​ស្រុក-ខេត្ត-ក្រុង ដូចជាសាលារៀន មន្ទីរពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយផ្លូវថ្នល់ និងស្ពានជាដើម ។ល។

អ្វីទាំងអស់នេះគឺជាស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វរាជ​បិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បើទោះបីជាព្រះអង្គសោយទីវង្គ គតទៅ​ហើយក្តី ក៏ប៉ុន្តែស្នាព្រះហស្ថរបស់ព្រះអង្គទាំងអស់នេះ និងបូជនីយកិច្ចរបស់ទ្រង់ រួម​ជាមួយ និង​ព្រះ​រាជតម្រិះរបស់ព្រះអង្គ នៅតែដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជា​ប្រជា​នុ​សាស្រ្តរបស់ព្រះអង្គមិនអាចបំភ្លេចបានឡើយ ។


សូមជំរាបថា ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គយាងចូល​ទីវង្គត​កាល​ពីរាត្រីថ្ងៃទី១៥ តុលា ២០១២ នៅទីក្រុងប៉េកាំង ត្រូវនិងម៉ោង១ និង២០នាទីម៉ោង​នៅទីក្រុងភ្នំពេញ ក្នុងជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ ៕

No comments:

Post a Comment

yes